ប្រាសាទបាសែត

ប្រាសាទបាសែត

ឈ្មោះ: ប្រាសាទបាសែត
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ: ព្រាហ្មញ្ញណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង

ប្រវត្តិប្រាសាទ

ប្រាសាទបាសែតជាប្រាសាទបុរាណខ្មែរដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០)។ ប្រាសាទនេះស្ថិតនៅលើទីទួលមួយ​ដែលមានចំងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រាសាទបាសែតនេះជាស្ថាបត្យកម្មសតវត្សទី១១ សាងឡើងក្នុងឆ្នាំ១០៣៦ និង ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះបុរាណមួយបណ្តោយ ២០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងជំរៅ ១០ម៉ែត្រ។ ប្រាសាទបាសែតមានឈ្មោះដើមថា ជ័យក្សត្រ ជាភាសាបាលី ឬសំស្រ្តឹត ដែលមានន័យថា ដែនដីនៃជ័យជំនះ បានស្ថាបនាឡើងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១(១០០២-១០៥០)តាមសិលាចារឹកលេខ K-២០៥[]

ឯកសារយោង

  1. សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១០។
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya