ប្រាសាទបឹងវែង
លក្ខណៈទូទៅនៃប្រាសាទគេអាចធ្វើដំណើរទៅប្រាសាទបឹងវែងទៅផ្លូវមួយហៅថា ផ្លូវបឹងវែង ដែលស្ថិតនៅចម្ចាយ១.៨គីឡូម៉ែត្រ ខាងជើងប្រាសាទធំ និងមានចម្ងាយ ១គីឡូម៉ែត្រខាងជើងភូមិកោះកេរ ហើយទីនោះមានគោលថ្មស្ថិតនៅលើខ្នងទំនប់ដែលរត់ជាជួរពីជើងទៅត្បូងឆ្ពោះទៅកានើប្រាសាទបឹងវែង។ ចំណែកប្រាសាទបឹងវែងស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រខាងជើងពីភូមិកោះកេរ មានតួប៉មចំនួនបីធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងកើតទៅតាមស៊ុមទ្វារថ្មភក់។ ប្រាសាទនេះត្រូវបានកសាងនៅលើខឿនថ្មបាយក្រៀមមួយ និងមានស្រះទឹកពីអមសង់ខាងផ្លូវចូលពីខាងកើត ស្រះទឹកខាងត្បូងមានឈ្មោះថា ត្រពាំងវែង។ តួប៉មពីរដែលស្ថិតនៅខាងកើតរត់ជួរជើងទៅត្បូង។ តួប៉មមួយក្នុងចំណោមតួប៉មទាំងពីរលំអដោយទ្វារបញ្ឆោតនៅជ្រុងខាងជើង និងមានសិលាចារឹក K-៨២២ ចារនៅលើមេទ្វារខាងកើត ចំណែកមេទ្វារខាងត្បូងនៃតួប៉ម ដែលស្ថិតនៅខាងលិចមានសិលាចារឹកលេខ K-៨២៣[១]។ សិលាចារឹកនៅក្នុងប្រាសាទសិលាចារឹកប្រាសាទបឹងវែង ត្រូវបានភាសាវិទូជនជាតិបារាំងលោក ហ្ស៊ក សឺដេស បានចុះបញ្ជីសារពើភណ្ឌស្តីអំពីសិលាចារឹកនៅកម្ពុជា ដែលមានលេខសម្គាល់ K-៨២២ ចារនៅផ្នែកខាងជើង មេទ្វារខាងកើតនៃកំពូលខាងជើង មាន២១បន្ទាត់ជាភាសាខ្មែរ[២]។ ទោះបីជាមានកាលបរិច្ឆេទក៏ដោយទម្រង់អក្សរបង្ហាញថាស្ថិតនៅក្នុងសតវត្សទី១០ បរិយាយពីនាមទាសាទាសីមានងារ សិុ. តៃ។ តាមការពិនិត្យថ្មីៗនេះ អត្តបទមាន២៣បន្ទាត់ ចែកជាអក្សរពីរដោយផ្តាមសិលាចារឹកនៅសសរខាងស្តាំធំជាងសសរខាងឆ្វេង[៣]។ ឯកសារយោង |
Portal di Ensiklopedia Dunia