ប្រាសាទប្រាំ

ប្រាសាទប្រាំ

ឈ្មោះ: ប្រាសាទប្រាំ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថកោះកែ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ប្រវត្តិប្រាសាទ

ប្រាសាទប្រាំជាឈ្មោះហៅដោយអ្នកស្រុករស់នៅក្នុងតំបន់កោះកេរនេះតែម្តងដោយពួលគាត់យល់ថា មានតួប៉មចំនួនបីនិងហោត្រ័យពីទៀតជួនកាលហៅថា ប្រាសាទបីដោយនិយាយសំដៅតួប៉មចំនួនបី។ ប្រាសាទនេះមានចម្ងាយប្រមាណ៨គីឡូម៉ែត្រខាងជើងប្រាសាទជ្រៃខ្វៀន ១គីឡូម៉ែត្រខាងកើតស្ទឹងអូរប្រាំភាម និងប្រមាណ ៥០០ម៉ែត្រខាងផ្លូវមកពីស្រុកស្វាយលើទៅឃុំស្រយ៉ង់[]។ លោក អេជែន លុយណេដឺឡាហ្ហុងគែរ បានចុះឈ្មោះប្រាសាទប្រាំលេខ IK-២៦៥ ក្នុងបញ្ជីសារពើភណ្ឌប្រាសាទនៅកម្ពុជាក្នុងសៀវភៅភាគ១ បោះពុម្ពឆ្នាំ១៩០២។

ប្រាសាទប្រាំ, តំបន់កោះកេរ
ប្រាសាទប្រាំ, តំបន់កោះកេរ
ប្រាសាទប្រាំ, តំបន់កោះកេរ

ឯកសារយោង

  1. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសាលាចុងបូពា៌ប្រទេស(EFEO)ឆ្នាំ២០០៨។
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya