ប្រាសាទមហាធាតុប្រាសាទមហាធាតុ ជាប្រាសាទខ្មែរដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នាសម័យនោះដែនដីខ្មែរមានវិសាលភាពទូលំទូលាយរហូតដល់ ខាងជើងយូណាន(ចិន) ខាងលិច មន(ភូមា) ខាងកើត សមុទ្រចិន ខាងត្បូង ម៉ាឡ៉ាយូ(ម៉ាឡេស៊ី) សព្វថ្ងៃ និង ឈូងសមុទ្រខ្មែរ។ ដែលមានទីតាំងស្ថិតនៅ ខេត្តរាជបុរី មានចម្លាក់ព្រះពុទ្ធអង្គ ស្ថិតក្នុងឥរិយាបថសម្មាធិ ដូចនៅមន្ទីរពេទ្យ ឬអរោគ្យសាលាផ្សេងៗ និង មានចម្លាក់បុរាណគ្រុឌជិះនាគ ផងដែរ ប្រាសាទនេះត្រូវបានថៃផ្ដូរឈ្មោះទៅជា វត្តមហាតាត។ ដោយតាមខ្មែរថា
អយុធ្យា (ស.វទី១៥ និងទី១៨ នៃគ.ស) ប្រាសាទមហាធាតុ នៅខេត្តរាជបុរី ដែលជាខេត្តចាស់របស់ខ្មែរមានប្លង់ដូចប្រាសាទនាសម័យអង្គរ ជាពិសេសសម័យបាយ័ន។ ការសិក្សាប្រៀបធៀបផ្នែកស្ថាបត្យកម្មបានបញ្ជាក់ថា ឥទ្ធិពលរបស់ខ្មែរទៅលើស្ថាបត្យកម្មថៃ គឺមានលក្ខណៈពុទ្ធនិយម។ ប្រាសាទមហាធាតុត្រូវបានសាងសង់ឡើងនៅលើមូលដ្ឋានចាស់ នៃប្រាសាទថ្មីមួយក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដូចជាកំពែងថ្មបាយក្រៀម ដែលមានកំពូលលំអដោយសន្លឹកសីមាដែលមានចម្លាក់ព្រះពុទ្ធអង្គ ស្ថិតក្នុងឥរិយាបថសម្មាធិ ដូចនៅមន្ទីរពេទ្យ ឬអរោគ្យសាលាផ្សេងៗឯទៀតក្នុងសម័យវប្បធម៌បាយ័ន ជាភស្តុតាងស្រាប់។ ក្រៅពីនេះ គេឃើញមានចម្លាក់បុរាណគ្រុឌជិះនាគ ព្រមទាំងបំណែកពុទ្ធបដិមាមួយចំនួនថែមទៀតផង។ គួរបញ្ជាក់ថា នេះគឺជាការឯកភាពផ្នែកសិល្បៈវប្បធម៌រវាងខេត្តរាជបុរី និងខេត្តសៀមរាបអង្គរដែលជាមជ្ឈមណ្ឌលនយោបាយកណ្តាល។ ការស្រាវជ្រាវរបស់យើង ដែលសំអាងលើស្ថាបត្យកម្មខាងលើបានបញ្ជាក់ថា ប្រាសាទអង្គរវត្តនាសម័យមហានគរពិតជាមានសញ្ញាត្រីសូល៌ ធ្វើអំពីទង់ដែងនៅលើកំពូលនៅលើប្រាង្គនីមួយៗមិនខាន ក៏ប៉ុន្តែត្រីសូល៌ទាំងនោះត្រូវធ្លាក់មកដី ហើយបានវិនាសសាបសូន្យទៅ។ គួរបញ្ជាក់ដែរថា គ្រប់សកម្មភាពជនជាតិថៃបានជ្រើសរើសយកគ្រប់ប្រភេទនៃវប្បធម៌ខ្មែរ ដែលមានលក្ខណៈល្អធ្វើវប្បធម៌របស់ខ្លួន។ ក៏ប៉ុន្តែនេះជាទង្វើទូទៅរបស់សង្គមមនុស្សលើសកលលោក។ ដូច្នេះហើយបានជាជនជាតិអ៊ឺរ៉ុបបាននិយាយថា ជនជាតិថៃបានថែរក្សាទម្រង់វប្បធម៌អារ្យធម៌ខ្មែរយ៉ាងខ្ជាប់ខ្ជួន ហើយវប្បធម៌អង្គរនេះបានធ្វើឲ្យថៃរុងរឿងត្រចះត្រចង់។ ខុសពីតំបន់ស្ថិតក្រោមនៃជួរភ្នំដងរែក (ខ្មែរក្រោម) គ្មានការដាប់រូបព្រះពុទ្ធអង្គចោលទេ គ្មានការបំផ្លិចបំផ្លាញ អំណាចកណ្តាលអង្គររបស់ព្រះបាទជ័យវរ្ម័នទី៨ ពុំបានមកដល់តំបន់នេះឡើងយ៕ |
Portal di Ensiklopedia Dunia