ប្រាសាទ​ត្រពាំងទា

ប្រាសាទត្រពាំងទា ឬ ថាពាំងតា ឬ តាពីងថា (អង់គ្លេស : Prasat Tra Priang Tia) គឺជាប្រាសាទខ្មែរមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិណងកូ ឃុំត្រពាំងទា ស្រុករំដួល ខេត្តសុរិន្ទ្រ ប្រទេសសៀម។វាជាប្រាសាទឥដ្ឋបែរមុខទៅទិសខាងកើត។ប្រាសាទនេះកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២ ដល់ដើមសតវត្សរ៍ទី ១៣ ជារចនាបថបាយ័ន

ត្រពាំងទាជាន័យនៅក្នុងភាសាខ្មែរ។ពាក្យ «ថាពាំង» មានន័យថា ស្រះ បឹង ត្រពាំង វាលភក់ ឬ រណ្ដៅដែលមនុស្សជីក។វាក៏អាចមានន័យថាបារាយណ៍ឬស្រះទឹកដែលប្រាសាទខ្មែរសឹងតែទាំងអស់តែងតែមានឬវាអាចជាប្រភពទឹកដែលកើតឡើងដោយធម្មជាតិ។រីឯពាក្យថា «តា» មានន័យថា សត្វទា។ដូចនេះពាក្យថាថាពាំងតាមានន័យថាត្រពាំងទា។វាអាចទៅរួចដែរថាកាលពីអតីតកាលមានសត្វទាបានផ្លាស់ទីពីទីកន្លែងផ្សេងៗមករស់នៅក្នុងតំបន់នោះ។

រូបថត

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya