ព្រះនាងជ័យទេវី
តាមការប៉ាន់ស្មាន ព្រះបាទជ័យវរ្ម័នទី១ ប្រហែលសោយទីវង្គតទៅក្រោយនៅឆ្នាំ៦៨១។ ព្រះអង្គពុំមានបុត្រាទេ ដោយហេតុនេះបុត្រីរបស់ព្រះអង្គព្រះនាមជ័យទេវីឡើងសោយរាជ្យស្នង។ ព្រះនាងនៅគ្រប់គ្រងរដ្ឋរហូតដល់ឆ្នាំ៧១៣ តែអំណាចរបស់ព្រះនាងពុំមានមូលដ្ឋានមាំទាំឡើយ ព្រោះនៅក្នុងអត្តបទសិលាចារឹកមួយនៅបារាណ៍ទឹកថ្លាព្រះនាងទ្រង់បានត្អួញត្អែពី ភាពច្របូកច្របល់ក្នុងចិត្តគំនិត និងពីទុក្ខវេទនាក្នុងគ្រាកើតកលិយុគ។ បើតាមពង្សាវតាចិន ប្រទេសចេនឡាត្រូវបានបែងចែកពីរនៅខាងដើមស.វទី៨(៧០៦)។ ភាគខាងជើងគេហៅថា ចេនឡាដីគោកជាតំបន់សម្បូរដោយភ្នំ និងជ្រលងភ្នំ រីឯខាងត្បូងដែលគេហៅថា ចេនឡាទឺកលិចជាតំបន់សម្បូរដោយបឹងបួរហើយមានសមុទ្រព័ន្ធជុំវិញ។ បើតាមការសិក្សាស្រាវជ្រាវចេនឡាដីគោកមានវោសាលភាពលាតសន្ធឹងទៅលើប្រទេសឡាវភាគកណ្តាល និងភាគខាងត្បូងសព្វថ្ងៃ ឯចេឡាទឹកលិចគ្រប់ដណ្តប់ទៅលើអាងទន្លេមេគង្គចាប់ពីល្បាក់ខោនរហូតដល់សមុទ្រ[១]។ ឯកសារយោង
|
Portal di Ensiklopedia Dunia