ភាសាវិទ្យាភាសាវិទ្យា គឺជាការសិក្សាអំពីភាសាតាមបែបវិទ្យាសាស្ត្រអំពីភាសា។ គេមិនគួរច្រឡំភាសាវិទ្យា និងវេយ្យាករណ៍ឡើយ ព្រោះចំពោះភាសាមួយវេយ្យាករណ៍ជាក្បួនខ្នាតមានលក្ខណៈប្រពៃណីជាង ហើយមានប្រធានបទខ្លះគេសិក្សាក្នុងភាសាវិទ្យាតែពុំមានសេចក្ដីលម្អិតក្នុងវេយ្យាករណ៍ប្រពៃណីឡើយ។ ភាសាវិទ្យាសិក្សាផ្នែកផ្សេងៗនៃភាសា មានដូចជា ការបញ្ចេញសម្លេង ការកត់ត្រាសម្លេង ន័យរបស់ពាក្យ របៀបរៀបលំដាប់ពាក្យឱ្យមានន័យស្ដាប់បាន របៀបប្រើប្រាស់ភាសាតាមបរិបទ និងលក្ខណៈជាច្រើនទៀត។ សាខារបស់ភាសាវិទ្យា ចេះតែកើនឡើងជាបន្តបន្ទាប់តាមកាលសម័យ។ ការរៀបរាប់លម្អិតអំពីភាសាដែលមានវ័យចំណាស់គឺ ការវិភាគភាសាសំស្ក្រឹត ឈ្មោះថា អស្តធ្យយិ (Ashtadhyayi)របស់បាណិនិ (Pāṇini)។ ចំណែកឯ Philology កើតមានមុនភាសាវិទ្យាបច្ចុប្បន្ន តែកាលនោះគេសិក្សាតែពីវេយ្យាករណ៍ និងការប្រើប្រាស់ភាសាដោយផ្អែកលើសម័យកាល ឬ ប្រវត្តិនៃភាសាប៉ុណ្ណោះ។ ប្រវត្តិនៃភាសាវិទ្យាសាខានៃភាសាវិទ្យាសូរវិទ្យា (Phonology)សទ្ទតាវិទ្យា (Phonetics)រូបសាស្ត្រ (Morphology)វចនវិទ្យា (Lexicology)ន័យកម្ម (Semantics)សម្ព័ន្ធវិទ្យា (Syntax)សាខានៃភាសាវិទ្យាដែលទាក់ទងនឹងមុខវិទ្យាដទៃចិត្តភាសាវិទ្យា (Psycholingustics)សង្គមភាសាវិទ្យា (Sociolinguistics)ភាសាវិទូនិងបុគ្គលគួរកត់សម្គាល់ក្នុងភាសាវិទ្យា
ជនជាតិខ្មែរ នួនម៉ុលលោក អៀវ កើសសម្តេចព្រះសង្ឃរាជ ជួន ណាតលោក កេង វ៉ាន់សាក់បណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ (ភាសាវិទូ)អន្តរជាតិលោក បឹត្រេន រូស៊ែល (Bertrand Russell)លោក អ៊ែដវ៉ាដ សាភា (Edward Sapir)លោក ណូអាំ ឆមស្គី (Noam Chomsky)លោក ហ្វ៊ែរឌីណង់ ឌឺសូសៀរ (Ferdinence De Sousoer)ស្ថាប័នជាតិនិងអន្តរជាតិដែលទាក់ទងនឹងភាសាវិទ្យាស្ថាប័នជាតិវិទ្យាស្ថានជាតិភាសាខ្មែរវិទ្យាស្ថានជាតិភាសាខ្មែរជាផ្នែកមួយនៃរាជបណ្ឌិត្យសភាកម្ពុជា។ គណៈកម្មាធិការជាតិភាសាខ្មែរ (លែងមាន)ស្ថាប័ននេះ កើតចេញពីអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី៥ មីនា ឆ្នាំ២០០៧ ហើយរលាយទៅវិញស្របពេលដែលក្រុមប្រឹក្សាជាតិភាសាខ្មែរកកើត។ ក្រុមប្រឹក្សាជាតិភាសាខ្មែរក្រុមប្រឹក្សាជាតិភាសាខ្មែរ កើតឡើងពីព្រះរាជក្រឹត្យលេខ នស/រកត/០៦១១/៦០០[តំណភ្ជាប់ខូច] ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ឋិតនៅក្រោមរដ្ឋបាលនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្រុមប្រឹក្សាជាតិភាសាខ្មែរផ្សាយព្រឹត្តិបត្រ និង សទ្ទានុក្រមផ្សេងៗទាក់ទងនឹងភាសាជាតិ។ មកទល់បច្ចុប្បន្ន ការផ្សាយភាគច្រើននិយាយអំពីការប្រើប្រាស់ពាក្យ និងពាក្យថ្មីៗដែលក្រុមប្រឹក្សាប្រកាសឱ្យប្រើ ហើយគេពុំសូវឃើញមានការផ្សាយពីទម្រង់សំនេរច្រើននៅឡើយទេ។
មើលផងដែរ
ឯកសារយោងគន្ថនិទ្ទេស
តំណភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia