ភិរម្យស្នេហា(ចម្រៀងប្រុស)

ភិរម្យស្នេហា (ចម្រៀងប្រុស)

និពន្ធដោយ កែវ ច័ន្ទបូរណ៍

១. ត្រជាក់ភិរម្យនៅក្នុងហឬទ័យ ក្រោមស្បៃរាត្រី រៀមនឹងពិសីថ្នមស្នេហ៍បរិសុទ្ធ សៀងបេះដូងញាប់ញ័ររន្ធត់ ស្នេហាធំធេងប្រាកដ សមុទ្ទក៏ប្រៀបពុំបាន។

២. ក្រោមដើមកោងកាងស្នេហ៍ត្រអាលត្រេក សន្សើមពីមេឃ រោយចុះត្រជាក់អង្អែលថ្នមប្រាណ បងច្រៀងលោមបំពេរកល្យាណ ក្រោមពន្លឺរស្មីច័ន្ទ អោយភុំផានក្សេមក្សាន្តកាយ។

បន្ទរ. រលកសមុទ្ទ បក់បោកឈូឆរ ហាក់ជួយត្រេកអរសប្បាយ ជំនោរផាយផាត់ពីជើងមេឃឆ្ងាយ ប្រៀបហាក់ជាចំណងដៃ ពរជ័យថ្ងៃបាច់ផ្កាស្លា។

៣. សូមអោយវេលាឈប់នឹងនៅ ដីឈប់វិលទៅ អោយបងបាននៅនែបនិត្យកន្និដ្ឋា យប់អោយកុំឆ្លងនាំសុរិយា​ អោយខ្ញុំបានថ្នាក់ថ្នមផ្កា ស្នេហាផ្អែមដូចទឹកឃ្មុំ។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya