ភូមិក្រាំងដូងភូមិក្រាំងដូង គីជាភូមិមួយដែលស្ថិតនៅក្នុងឃុំសំរោងក្រោម ស្រុកបន្ទាយមាស នៃខេត្តកំពត។ ប្រជាជននៅទីនោះប្រកបមុខរបរកសិកម្ម ព្រមទាំងចិញ្ជិមសត្វដូចជា៖ចិញ្ជិមសត្វគោ សត្វមាន់ ទា ជាដើម។ ភូមិក្រាំងដូងនេះពីមុនមានសំបូរទៅដោយដូងជាច្រើន ប៉ុន្តែឈ្មោះ «ក្រាំងដូង» នេះមិនមែនមកពីភូមិនេះ សំបូរដូងនោះទេ។ តាមការតំណាលរបស់ចាស់ៗនៅទីនោះបានអោយដឹងថា ភូមិនេះ កាលពីដើម ជាពិសេសវត្តក្រាំងដូងគឺជាវត្តរបស់លោក អាចារ្យ ហែម ចៀវ កាលលោកធ្វើជាគ្រូបង្រៀន។ ភូមិនេះសំបូរដោយអ្នកចេះដឹងជាច្រើន ហើយបានយកស្លឹកដូង មកចារជាគម្ពីរ និងអក្សរផ្សេងៗ។ ពាក្យ «ក្រាំង» គឺសំដៅលើ គម្ពីរ រឺចារិក ឯពាក្យ «ក្រាំងដូង» គឺក្រាំងដែលចារលើស្លឹកដូងនេះឯង។ ![]() ប្រជាជននៅភូមិក្រាំងដូងភាគច្រើនជាអ្នកធ្វើស្រែ និងដាំដំណាំបន្តិចបន្តួចនៅពេលសម្រាកពីការដកស្ទូង ច្រូតកាត់។ ភូមិនេះនៅជាប់ភូមិត្រពាំងមន្ត្រី ភូមិតាអៀក ភូមិស្រែព្រៃ និងភូមិស្លែងជាប់ផ្សារបន្ទាយមាស។ ក្រាំងដូងមានចំងាយប្រម៉ាណ១គីឡូម៉ែត្រពីផ្សារស្រុកបន្ទាយមាស ហេតុនេះហើយប្រជាជនក្នុងភូមិភាគច្រើនតែងនិយាយថា អ្នកភូមិក្រាំងដូងគឺស្រែមិនស្រែ ផ្សារមិនផ្សារ ព្រោះភាគច្រើនគេមិនសូវនេសាទរកម្ហូប រឺដាំដំណាំបន្លែបង្ការផ្សេងៗទេ គឺគេទៅទិញដូចអ្នកផ្សារដែរ។ ភូមិក្រាំងដូងចែកចេញជា៣សង្កាត់គឺ៖
ភូមិក្រាំងដូង មានសាលាបឋមសិក្សាមួយនៅក្នុងវត្តក្រាំងដូង មានប្រព័ន្ធធារាសាស្រ្តដែលបន្សល់ទុកពីសម័យ ប៉ុល ពត និងមានវាលទំនាបស្រែ នៅភាគខាងលិចភូមិ ប៉ុន្តែភូមិនេះមិនមានមណ្ឌលសុខភាពទេ។ ពេលពលរដ្ឋមានបញ្ហាសុខភាព គេត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុក រឺទៅមណ្ឌលសុខភាពឃុំសំរោងក្រោម ដែលស្ថិតនៅឆ្ងាយពីភូមិ។ កាលពីមុន ភូមិនេះសំបូរអ្នកចេះដឹងណាស់ ដែលពួកគាត់ភាគច្រើនសុទ្ធតែធ្លាប់បានបួសរៀន ពីសំណាក់អាចារ្យល្បីៗមានដូចជា អាចារ្យ ហែម ចៀវ រឺអាចារ្យ ខៀវ ជុំ រឺ សម្តេចសង្ឃ ជួន ណាត ជាដើម។ ក្នុងកំឡុងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០០៤ ភូមិនេះមានភាពសំបូរសប្បាយ ប្រជាជនចេះធ្វើបុណ្យទាន ព្រោះវត្តក្រាំងដូង គឺជាកន្លែងបើកសាលាបាលីថ្នាក់បឋមសិក្សា ដែលគ្រប់គ្រងដោយ អតីតព្រះគ្រូអនុគណ ហ៊ីង ងឹម។ សាស្រ្តាចារ្យភាសាបាលីល្បីល្បាញបំផុតក្នុងកាលនោះ គឺលោកគ្រូ ពេជ្យ ណុច ហើយអាចារ្យធំប្រចាំវត្តកាលនោះ គឺលោកអាចារ្យ មឿង តេង អាចារ្យ ច្រឹង ឈន។ មកដល់ពេលនេះ លោកអ្នកចេះដឹងទាំងនោះបានអនិច្ចកម្មអស់ហើយ។ |
Portal di Ensiklopedia Dunia