ភូមិត្រពាំងក្ដុលភូមិត្រពាំងក្ដុល គឺជាភូមិមួយដែលស្ថិតនៅក្នុងឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ហើយស្ថិតក្បែជើងភ្នំមរោម ដែលមានផ្ទៃដីប្រមាណ ៩០០ម៉ែតការេ ហើយប្រជាជននៅ ទីនោះជាអ្នកធ្វើចំការ ច្រើនជាងអ្នកធ្វើស្រែ ព្រោះថាដីនៅជើងភ្នំមរោម គឺជាដិដែលមានជីជាតិយ៉ាងល្អដល់ដំណាំដូចជា៖ ឪឡឹក ត្រសក់ ល្ពៅ ស្ពៃមើម ដំឡូងមី ដំឡូងជ្វា សណ្ដែកគួ សណ្ដែកខៀវ ពោត ហើយវាជាភូមិមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជាព្រៃភ្នំ បក្សីបក្សាជាដើម ហើយប្រជាពលរដ្ឋដែលរស់នៅទីនោះមានជីវភាពធូរធានិងសុទ្ទសឹងតែជាមនុស្សល្អនិងប្រកបរបររកសីុ ដោយសុច្ចរិត ប៉ុន្តែយុវជនដែលរស់នៅទីនោះភាគច្រើនគឺទៅធ្វើជាកម្មាការណីរោងចក្រ និងទៅបន្តការសិក្សាមានភាគតិច ។ ប្រជាពលរដ្ឋដែលរស់នៅទីនោះមានប្រហែលជា២៥០នាក់ប៉ុនណ្ណោះ ទាំងនោះគឹមនុស្សចាស់មានប្រមានជា ៥០ និងវ័យជំទង់មានប្រមានជា៨០ នាក់ វ័យចំណាស់ ៥០ និងក្មេង ប្រមានជា៧០នាក់។ ភូមិនេះផងដែរមានភាពរីកចំរើនជាបន្តបន្តាប់ ពីព្រោះមាន ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដែលនៅគ្រប់គ្រងនៅទីនោះ ហើយលោកបានអនុវត្តន៏កែប្រែដូចជាក៍សាងផ្លូវថ្នល់ ធ្វើទំនប់ទឹកជាច្រើនទៀត។ ការអប់រំមានសាលាមានកាបណ្ដុះបណ្ដាល - បឋមសិក្សា គាថាវង្ស - អនុវិឡាល័យគាថាវង្ស ដែលមាននៅជិតផ្ទះធ្វើឪ្យសិស្សមានភាពងាយស្រួលក្នុងការទៅសិក្សា មានទីតាំងស្ថិតនៅភូមិគាថាវង្ស ទេសចរណ៏គ្មានកន្លែងទេសចរណ៏សម្រាប់ភ្ញៀវស្នាក់នៅ តែមានកន្លែងទេសចរណ៏តិចតួច។ អាកាសធាតុប្រែប្រួលមិនទៀងទាត់ ក្ដៅហើយសើម ។ វប្បធម៍ប្រជាជនដែលរស់នៅទីនោះភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា វត្តអារាមមានវត្តចំនួន១ គឺវត្តភ្នំដូនបុណ្យ |
Portal di Ensiklopedia Dunia