ភូមិព្រៃព្រះ![]() ជាភូមិមួយស្ថិតនៅក្នុង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ភូមិនេះ មានទំហំផ្ទៃដី និង ចំនួនប្រជាជន តិចជាងគេក្នុងចំណោមភូមិទាំងអស់ ក្នុងឃុំកំពង់ស្វាយ។ថ្វីត្បិត តែភួមិនេះមានទំហំ តូច និងចំនួន ប្រជាជនតិច ក៏ពិតមែន តែក៏មិនមាន លក្ខណៈខុលប្លែកពី ភូមិដទៃៗ ទៀតដែរទាំង បញ្ហា សន្តិសុខ ជីវភាពរស់នៅ សេដ្ឋកិច្ចគ្រួសារ កសិកម្ម សិទ្ធក្នុងការរស់នៅ និងបានចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិ ផងដែរ ។ ប្រវត្តិភូមិព្រៃព្រះមានដើមកំណើត តាំងពីយូរណាស់មកហើយ ដែលដើមឡើយភូមិព្រៃព្រះនេះ មានឈ្មោះថាភូមិ "ភូមិសាមគ្គី" ដែលដាក់អោយដោយ កងទ័ពខ្មែរក្រហម ប៉ុន្តែមកដល់បច្ចុប្បន្ន នេះត្រូវប្តូរមកហៅ ថា "ភូមិព្រៃព្រះ"វិញ តែក៏នូវមានប្រជាជន មួយចំនួន នៅតែហៅថាភូមិសាមគ្គីដែរ ។ កាលដើមឡើយប្រជាជននៅក្នុងភូមិ មានតិចតួចតែប៉ុណ្ណោះ តែមកដល់ពេលនេះ ប្រជាជនកាន់តែកើន ឡើងៗ មានប្រហែលជា ជាង ១៥០ គ្រួសារហើយ ។ របាយប្រជាជន និង មុខរបរនៅក្នុងភូមិព្រៃព្រះនេះ ប្រជាជនដែលរស់នៅក្នុងភូមិ មិនមែនមានតែ ជនជាតិខ្មែរ នោះទេ គឺមានជនជាតិផ្សេងៗទៀតដូចជា ជនជាតិកួយ ជនជាតិចិន ជាដើម ។ចំណែកឯ ប្រជាជនទៅតាមក្រុម អាយុ គឺភាគច្រើន ជាយុវជនដែលមានអាយុ ចន្លោះពី ១៤ឆ្នាំ ដល់ ២៥ឆ្នាំ ដែលជាកម្លាំងយ៉ាងធំសម្រាប់ភូមិទាំងមួល ។ ![]() ចំណែកឯការប្រកប មុខរបររកស៊ីប្រចាំថ្ងៃវិញ ប្រជាជនស្ទើរតែទាំងអស់ នៅក្នុងភូមិនេះភាគច្រើន ជាកសិករ ប្រកបរបរ ធ្វើស្រែចំការ និង ចិញ្ចឹមសត្វ ដើម្បីចិញ្ចឹមជីវិត ពីព្រោះពួកគេមានដីធ្លី និងសត្វគោ ក្របី បន្តិចបន្តួចបន្តពី ឪពុកម្តាយ របស់ពួកគេ។ ក្រៅពីនេះមានប្រជាជនខ្លះ ជាអ្នកលក់ដូរបន្តិចបន្តួច ដើម្បីចិញ្វឹមជីវិត ព្រោះពួកគេមិនសូវមាន ទ្រព្យសម្បត្តិ ចំណែករបស់ខ្លួន បន្តពីឪពុកម្តាយរបស់ពួកគេ។ ពួកគេធ្វើបែបនេះគ្រប់ រដូវទាំងអស់ ទោះបីជានៅ ពេលទំនេរពីកសិកម្ម ក៏ដោយក៏ពួកគេមិនសូវ មានប្រកបរបរការងារ អ្វីផ្សេងៗដែរ ព្រោះពួកគេពុំមានចំណេះវិជ្ជា និង ជំនាញច្បាស់លាស់ ។ ដោយមានជីវភាពខ្វះខាតពេក ហើយឪពុកម្តាយចាស់ៗ ពុំអាចប្រកបរបរ រកស៊ីអ្វីបាន ក្រៅពីធ្វើស្រែចម្ការ និង ពុំបានគិតអោយវែងឆ្ងាយ ពីអនាគត និង ចំណេះវិជ្ជា របស់កូនៗ ពួកគេក៏បានសម្រេចចិត្ត បញ្ឈប់ ការរៀនសូត្រ និង បញ្ជូនកូនៗ អោយទៅស្វែងរកការងារ ធ្វើដើម្បីជួយផ្គត់ផ្គង់គ្រួសារ ។ ដោយសារតែយុវជន យុវនារី ទាំងនោះ នៅមានអាយុតិច និង ពុំសូវមានចំណេះវិជ្ជា ហេតុនេះពួកគេមិនអាច ស្វែងរកការងារល្អៗបាន ធ្វើនោះទេ មានតែធ្វើចំណាកស្រុក ឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងភួមិកំណើត ទៅរកការងារធ្វើនៅទីក្រុង ។ យុវនារី ដែលចាកឆ្ងាយពីស្រុក មករកការងារធ្វើនៅ រាជធានីភ្នំពេញភាគច្រើនធ្វើជាកម្មការិនី រោងចក្រផ្សេងៗ និង យុវជនក៏មិនមាន ការងារអ្វីល្អធ្វើដែរ មានតែធ្វើជា កម្មករសំណង់ កម្មកររោងចក្រ និង ធ្វើការស៊ីឈ្នួល ។ អ្វីដែលរឹតតែ លំបាកទៅទៀត គឺមាន យុវជន យុវនារី មួយចំនួនឆ្លងដែន ទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសថៃ ប្រទេសម៉ាលេស៊ី និង ប្រទេសកូរ៉េ ជាដើម ។
ជំនឿ និង សាសនាចំពោះសាសនាវិញ ថ្វីត្បិតតែនៅក្នុង ភូមិមានប្រជាជន ជាជនជាតិចំរុះគ្នាក៏ដោយ ក៏មិនមានបញ្ហាទាស់ទែងខាងសាសនាអ្វីឡើយ ។ ![]() យើងសង្កេតឃើញថា ប្រជាជនភាគច្រើន ស្ទើរតែទាំងអស់ នៅក្នុងភូមិគឺនិយម កាន់និងទទួលយកសាសនា ព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ ។ នៅរាល់ពេលដែលមាន ពិធីបុណ្យផ្សេងតាម ព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ្ធ នៅក្នុងភូមិតែងតែ យកចង្ហាន់ទៅវត្ត ប្រគេន ព្រះសង្ឃ ,ប្រណិបត្តិន៏តាមគន្លងព្រះពុទ្ធសាសនា , និងធ្វើបុណ្យសន្សំកុសល ។ ប្រជាជន យុវជនយុវនារី ដែលធ្វើចំណាកស្រុក ទៅរកការងារ នោះក៏មានឪកាស ត្រលប់មកលេងស្រុកកំណើត វិញដែរក្នុងពេល ដែលមានពិធីបុណ្យ ផ្សេងៗដូចជា បុណ្យចូលឆ្នាំថ្មី បុណ្យរដូវភ្ជុំ បុណ្យពិសាខបូជា បុណ្យមាឃបួជា បុណ្យអ៊ុំទូក ជាដើម។ ក្រៅពីប្រព្រឹត្តិតាម គន្លងរបស់ព្រះពុទ្ធសាសនា ហើយ ប្រជាជនក៏មានជំនឿលើ ព្រហ្មញ្ញសាសនា ដែរដូចជា មានជំនឿលើ អារុក្ខអារក្សអ្នកតា ព្រលឹង ខ្មោច ព្រាយ បិសាច ជីដូន ជីតាដែលបាន ស្លាប់ និងមាន ការសែនព្រេន ដល់ពួកទាំងអស់នេះ នៅពេលមានបញ្ហាអ្វី កើតឡើងចំពោះពួកគេ រឺក្រុមគ្រួសារ ។ ពេលខ្លះក៏មានជំនឿលើ មន្តអាគម គ្រូទាយ គ្រូស្នេហ៏ ការធ្វើអំពើអោយមានជម្ងឺ ដែលជាជំនឿលើ ព្រហ្មញ្ញសាសនា ហើយនៅពេលមានជម្ងឺផ្សេងៗអ្នកភូមិ តែងនាំគ្នាទៅរក គ្រូមន្តអាគម ដែលល្បីអោយជួយព្យាបាល រួចទៅរកគ្រូពេទ្យជាក្រោយ ។ ចំនែកឯ ក្នុងភូមិ តែងតែមានធ្វើពិធីផ្សេងៗ ដូចជា ពិធីបុណ្យភូមិ ពិធីឡើងអ្នកតា ពិធីបណ្តេញគ្រោះ ពិធីថ្វាយតង្វាយដល់អ្នកតាជាដើម ។ នេះជាការសបញ្ជាក់ អោយឃើញពី ជំនឿសាសនា ទៅតាមតំបន់ផ្សេងៗ របស់ប្រជាជនទាំងអស់ នៅក្នុងប្រទេសកម្ពុជាផងដែរ ។ វិស័យកសិកម្មយើងដឹងហើយថាប្រជាជន នៅប្រទេសកម្ពុជាភាគច្រើនជា កសិករ ប្រកបរបរកសិកម្ម ។ ហេតុដូចនេះប្រជាជននៅក្នុងភូមិ ព្រៃព្រះនេះក៏មិនខុសពី ប្រជាជននៅតាមតំបន់ផ្សេងៗទៀតដែរ គឺប្រកបរបរធ្វើស្រែចម្ការភាគច្រើន។ ដោយសារតែប្រជាជន នៅភូមិនេះជាកសិករ ដូច្នេះបានជាធ្វើអោយ កសិកម្មនៅក្នុងភូមិនេះមានសំទុះជាខ្លាំង ។ ហើយដោយសារ ស្ថានភាពដីនៅតំបន់នោះមាន លក្ខណៈ អំនោយផល ដល់វិស័យកសិកម្ម ទាំងសណ្ឋានដី លាយឡំដោយដីខ្សាច់ ដីដំបូក ល្បាប់ភក់ ដែល មានជីវជាតិ និងមានប្រភពទឹក សម្រាប់ស្រោចសោ្រប តាមតម្រូវការកសិកម្ម គ្រប់គ្រាន់ ដោយមាន ទឹកភ្លៀងបង្អុរ មកទៀងទាត់ និង ជាពិសេសមានទឹកស្ទឹងតូច មួយចូលរួមចំណែក ផ្តល់ទឹកទាំងគ្រប់រដូវ ប្រាំង និងរដូវវស្សា ផងដែរ ។ ដោយសារហេតុនេះ ហើយយើងសង្កេតឃើញថា កសិករនៅក្នុងភូមិ ប្រកបរបរកសិកម្មផ្សេងៗគ្នា ដូចជា :
នេះជាការរួមចំនែកបន្តិចបន្តួចនៃវិស័យកសិកម្ម ក្នុងចំនោមវិស័យកសិកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ទោះបីជាតិចតួចក្តី តែក៏ជាចំនែកមួយក្នុងការកសាង អភិវឌ្ឈន៍ប្រទេសជាតិដែរ ។
ការអប់រំ![]() ថ្វីត្បិតតែ ភូមិទាំងមូលមានទំហំតូច និង មានប្រជាជនតិចតួច តែបញ្ហាការអប់រំក៏ជាបញ្ហាចោទ ដល់អនាគតប្រជាជននៅក្នុងភូមិ ជាពិសេសយុវជនជំនាន់ក្រោយ ផងដែរ ។ ប្រជាជននៅក្នុងភូមិភាគច្រើន មិនសូវចេះអក្សរ មានចំនេះវិជ្ជាតិចតួច និង មិនសូវទទួលបានការអប់រំ ហេតុដូចនេះយុវជនជំនាន់ក្រោយ ក៏ជួបប្រឈមមុខនឹងបញ្ហាការអប់រំបែបនេះដែរ ។ មូលហេតុដែលបណ្តាលអោយមានបញ្ហាបែបនេះ បណ្តាលមកពី ៖
សាលារៀនដែលអាច អោយសិស្សទៅរៀនបានមាន មិនច្រើនដែរ , សិស្សដែលរៀនថ្នាក់បឋមសិក្សា ត្រូវរៀននៅសាលាបឋមសិក្សាចុងព្រៃ ដែលមានចម្ងាយប្រហែល ២ គីឡូម៉ែតពីភូមិ , ចំនែកឯសិស្សដែលរៀននៅ អនុវិទ្យាល័យ និង វិទ្យាល័យត្រូវទៅរៀននៅ វិទ្យាល័យទួលក្បិល ដែលមានចម្ងាយប្រហែល ៦ គីឡូម៉ែតពីភូមិ ហើយមធ្យោបាយទៅសាលាភាគច្រើន គឺទៅដោយកង់ និង ម៉ូតូតិចតួច ។ យុវជនភាគច្រើននៅក្នុងភូមិភាគច្រើន មិនបានបញ្ចប់ថា្នក់ទី ១២ ទេ មានតិចតួចបំផុតដែលមានលទ្ធភាពបញ្ចប់ការសិក្សា ។ យុវជនៅភាគច្រើនសម្រេចចិត្តបោះបង់ការសិក្សា ត្រឹមថា្នក់អនុវិទ្យាល័យ ដើម្បីទៅជួយធ្វើការរកស៊ី ជួយឪពុកម្តាយផ្គត់ផ្គង់គ្រួសារ , ដោយក្មេងស្រីភាគច្រើន ទៅទីក្រុងធ្វើការងាររោងចក្រ , ក្មេងប្រុសធ្វើចំណាកស្រុក ទៅធ្វើការងារផ្សេងៗ , និង មួយចំនួនជួយធ្វើការងារឪពុកម្តាយនៅផ្ទះ ដូចជា ស្រែចម្ការជាដើម ។ ប៉ុន្តែក៏មានសិស្សអាចបន្តការសិក្សា ដល់ថ្នាក់មហាវិទ្យាល័យ និង មួយចំនួនក៏មានការងារធ្វើសមរម្យផងដែរ ។ នេះជាបញ្ហាដែលកើតមានឡើង មួយក្នុងចំនោមបញ្ហាទាំងអស់ដែលកើតមានឡើងក្នុង ប្រទេសកម្ពុជា ។ |
Portal di Ensiklopedia Dunia