ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍គឺជាសែតដែលនិយាយផ្តោតសំខាន់ទៅលើរឿងសង្គមជាតិ ដែលបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩២ ដោយលោក ម៉ាយឃឺល ហាយេស (Michael Hayes)។ ប្រវត្តិតាមពិត កាសែតភ្នំពេញ ប៉ុស្តិ៍ គឺជាសារព័ត៌មានឯករាជដែលមានវ័យចំណាស់ជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីជានិយាយអំពីការផ្សាយជាភាសាណាក៏ដោយ។ ដោយចាប់ផ្តើមបោះពុម្ភផ្សាយដំបូងបំផុតនៅក្នុងខែកក្កដា ឆ្នាំ១៩៩២ ភ្នំពេញ ប៉ុស្តិ៍ ត្រូវបានអានដោយអ្នកអានទាំងជនជាតិខ្មែរ និងបរទេសរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា និងដោយអ្នកជាវជាប្រចាំនៅក្នុងរង្វង់៣៥ប្រទេសនៅទូទាំងពិភពលោក។ អស់រយៈពេលជាង១៥ឆ្នាំនេះ ភ្នំពេញ ប៉ុស្តិ៍ បានដើរតួជាកាសែតមួយដែលប្រមូល និងកត់ត្រាទុកនូវហេតុការណ៍ដែលកើតឡើងថ្មីៗនៅក្នុងប្រទេសកម្ពុជា និងត្រូវបានអានដោយថ្នាក់ដឹកនាំ (អ្នកសម្រេចចិត្ត) និងអតិថិជន (អ្នកប្រើប្រាស់ទំនិញផ្សេងៗ) ដែលជាអ្នកបានចូលរួមចំណែកក្នុងការកសាងប្រទេសជតិក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។ មិនមានកាសែតណាផ្សេងទៀត ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដូច្នេះទេ។ កាសែត ភ្នំពេញ ប៉ុស្តិ៍ ផ្តល់នូវការផ្សាយដែលមានលក្ខណៈទូលំទូលាយដោយមានបញ្ចូលទាំង ព័ត៌មាន និងការវិភាគដែលគួរឲ្យទុកចិត្ត មានប្រយោជន៍និងប្លែកពីគេទៀតផង។ ជាមួយគ្នានេះដែរ អ្នកអានកាសែតភ្នំពេញ ប៉ុស្តិ៍ គឺជាអ្នកដែលបានទទួលការអបរំខ្ពង់ខ្ពស់ បំផុតនៅក្នុងប្រទេស ហើយក៏ជាអ្នកដែលត្រូវការទទួលបាននូវព័ត៌មានដែលមានគុណភាពខ្ពស់បំផុតតាមដែលអាចធ្វើទៅបានផងដែរ។ ក្រុមការីនិពន្ធនិងអ្នកយកព័ត៌មានរបស់យើងទាំងអស់សុទ្ធតែដឹងថាការផ្តល់តែរបាយការណ៍អំពីហេតុការណ៍ដែលបានកើតឡើងតែមួយមុខមិនគ្រប់គ្រាន់នោះទេ តែពួកគេត្រូវតែវិភាគហេតុការណ៍ទាំងនោះ ហើយពន្យល់អ្នកអានថាតើហេតុការណ៍ទាំងនោះនឹងតម្រង់និងមានឥទ្ធិពលលើជីវិតពួកគេយ៉ាងណាខ្លះ។ Arthur Millerតាមគំនិតរបស់ខ្ញុំ កាសែតដែលល្អគឺជាកាសែតមួយដែលនិយាយអំពីជាតិខ្លួនឯង (ឆ្នាំ១៩៦១)។ |
Portal di Ensiklopedia Dunia