ភ្នំមេរ៉ាពី
ភ្នំមេរ៉ាពីជាភ្នំភ្លើងក្មេងជាងគេក្នុងចំនោមបន្ដុំភ្នំភ្លើងនៅភាគខាងត្រូងកោះជ្វា។ វាស្ថិតនៅចំពីលើតំបន់ជំនួបដែលផ្លាកឥណ្ឌូអូស្ត្រាលីរំកិលចូលទៅក្រោមផ្លាកអឺរ៉ាស៊ី។ ការសិក្សាពីថ្មបានបញ្ជាក់ថាវាបានចាប់កំនើតតាំងពី៤០០០០០ឆ្នាំមុន។ ជាធម្មតាមានបន្ទុះតូចៗរៀងរាល់២ទៅ៣ឆ្នាំម្ដង និងបន្ទុះធំៗរៀងរាល់១០ទៅ១៥ឆ្នាំម្ដង។ បន្ទុះដែលបណ្ដាលអោយមានការបាត់បង់ជីវិតមនុស្សមានបន្ទុះឆ្នាំ ១០០៦ ១៧៨៦ ១៨២២ ១៨៧២(បន្ទុះដ៏ខ្លាំងក្លាជាងគេប្រវត្តិសាស្ត្រថ្មីៗនេះ) និងឆ្នាំ ១៩៣០។ បន្ទុះក្នុងឆ្នាំ១០០៦ បានធ្វើអោយកោះជ្វាទាំងមូលគ្របដណ្ដប់ដោយផេះ។ បន្ទុះនេះត្រូវបានគេនិយាយថាបានធ្វើអោយរាជាណាចក្រហីនឌូនៃម៉ាតារ៉ាមដួលរលំ។ |
Portal di Ensiklopedia Dunia