ភ្នំសេមេរូ
ភ្នំសេមេរូ (Semeru) គឺជាភ្នំខ្ពស់ជាងគេនៅកោះជ្វា និងជាភ្នំភ្លើងដែលមានសកម្មភាពខ្លាំងក្លាមួយ។ វាក៏ត្រូវបានគេស្គាល់ថាជា ម៉ាហាមេរូ (មហាមេរុ) ផងដែរ។ វាដុះឡើងនៅឆ្នេរភាគខាងកើតកោះជ្វា។ ប្រវត្តិនៃការផ្ទុះរបស់ភ្នំសេមេរូគឺវែងអន្លាយណាស់។ មានកំនត់ត្រាពីការផ្ទុះចំនួន៥៥រួចមកហើយ គិតតាំងពីឆ្នាំ ១៨១៨ (ដែល១០ដងក្នុងចំនោមនោះបង្កជាមហន្តរាយយ៉ាងធ្ងន់ធ្ងរ)។ ភ្នំសេមេរូស្ថិតក្នុងសភាពហៀបនឹងផ្ទុះតាំងពីឆ្នាំ ១៩៦៧ មកទល់បច្ចុប្បន្ន។ ពេលខ្លះមានបន្ទុះរៀងរាល់១០នាទីម្ដង។ ភ្នំសេមេរូត្រូវបានអ្នកទេសចរណ៍ឡើងមកជាទៀងទាត់។ ការឡើងភ្នំនេះជាការប្រថុយគ្រោះថ្នាក់។ លោកសូហុកហ្គីដែលជាអ្នកនយោបាយដ៏សកម្មនៅទសវត្សរ៍៦០ បានបាត់បង់ជីវិតនៅឆ្នាំ១៩៦៩ ដោយសារបានដកដង្ហើមស្រូបយកឧស្ម័នពុលខណៈពេលលោកកំពុងឡើងភ្នំសេមេរូនេះ។ រឿងនិទានភ្នំសេមេរូ យកឈ្មោះតាមភ្នំសុមេរុ ដែលជាភ្នំនៅកណ្ដាលលោកីយ៍ក្នុងរឿងនិទាននានារបស់ព្រះពុទ្ឋសាសនា។ តាមការតំនាល ភ្នំនេះត្រូវបានលើកយកមកពីឥណ្ឌា (រឿងតំនាលក្នុងសតវត្សរ៍ទី១៦របស់ជនជាតិជ្វា)។ ដើមឡើយវាត្រូវបានយកមកដាក់នៅភាគខាងលិចកោះទេ។ តែដោយវាបានធ្វើអោយកោះផ្អៀង វាក៏រំកិលខ្លួនបន្ដិចម្ដងៗមកខាងកើតវិញ។ ក្នុងដំនើរនេះវាបានផ្ដាច់ខ្លូនជាជំរៀកៗបង្កើតបានជាភ្នំតូចៗផ្សេងទៀត។ ការដាច់រិចរិលនៃជើងភ្នំបានធ្វើអោយភ្នំនេះញ័ររញ្ជួយហើយក៏បង្កជាបន្ទុះទៅ។ |
Portal di Ensiklopedia Dunia