មករ![]() មករ (សំស្ក្រឹត៖ मकर) ជាសត្វសមុទ្រក្នុងទេវកថាឥណ្ឌា។ គេច្រើនបង្ហាញមករជាពាក់កណ្ដាលសត្វ (ផ្នែកខាងមុខជារាងសត្វដូចជា ដំរី ឬ ក្រពើ ឬ ក្ដាន់) និង ខ្លួនជា សត្វសមុទ្រ ដោយមានកន្ទុយជាត្រី ឬ ផ្សោត។ ជួនកាល គេឆ្លាក់មករឱ្យមានកន្ទុយជាកន្ទុយក្ងោកក៏មាន។ មករជាពាហនៈរបស់ព្រះម៉ែគង្គា ជាទេពធីតាទន្លេគង្គា និង ជាពាហនៈរបស់ព្រះវរុណ។ មករជាតំណាងឱ្យព្រះកាមទេពផងដែរ។ ទង់របស់ព្រះកាមទេព ដែលមានឈ្មោះថា កក៌ធ្វជៈ មានសញ្ញារូបមករ។ មករជាសញ្ញារាសីមួយក្នុងចំណោមរាសីទាំង១២។ គេច្រើនឆ្លាក់មករ ជាឆ្មាំការពារទ្វារចូលប្រាសាទហិណ្ឌូ និង វត្ដ។ ដើមកំណើតពាក្យ![]() មករជាពាក្យសំស្ក្រឹត ដែលមានន័យថា នាគសមុទ្រ ឬ សត្វទឹកចម្លែក ។ ពាក្យនេះជាពាក្យដើមនៃពាក្យ 'mugger' ( गुंडा ) ក្នុងភាសាហិណ្ឌី។ ភាសាហិណ្ឌី ហៅក្រពើថា मकर (មករ ឬ មករៈ)។ មករក្នុងគម្ពីរវេទ![]() ក្នុងសម័យវេទ នៅពេលដែលព្រះឥន្ទ្រនៅជាព្រះនៃស្ថានសួគ៌, ព្រះវរុណ, ជាព្រះគង្គា ក្លាយជាព្រះនៃសមុទ្រ និង បានគង់លើសត្វមករ ដែលគេហៅថា ពាហនៈទឹកចម្លែក ។ [១][២] មករ ត្រូវបានគេរៀបរាប់ថាជា សត្វពាក់កណ្ដាលត្រី។ ក្នុងប្រាសាទជាច្រើន មករ ត្រូវបានគេពណ៌នាថាមានរាងជាត្រី ឬ ផ្សោតពាក់កណ្ដាល និងមានក្បាលជាដំរី។ ជួនកាលគេគូរមករ ឱ្យមានក្បាលនិងថ្គាមក្រពើ ឬ ប្រមោយដំរី ស្រកាត្រី និងមានកន្ទុយក្ងោក។ មករ ជាពាហនៈរបស់ព្រះវរុណ ជាអាទិទេពខ្យល់ និង ជាអាទិទេពនៃទន្លេគង្គា។ ព្រះនាងលក្ស្ម៊ី គង់លើផ្កាឈូក ក៏ត្រូវបានគេគូរបង្ហាញថា ព្រះនាងបានទាញអណ្ដាតដំរី មានរាងសត្វមករ ដែលចង់មានន័យថា ព្រះនាងលក្ស្មី ជាទេពធីតានៃ វិបុលភាព ទ្រព្យសម្បត្តិ និង សុខភាពល្អ។ មករ ក៏ជានិមិត្តរូបនៃ ព្រះកាមទេព ផងដែរ, ដែលជាព្រះនៃស្នេហានិងតណ្ហា ។ មករ ជាសញ្ញាទី១០ នៃ រាសីចក្រ[១] បដិមាមករ ជាធាតុសំខាន់មួយនៃស្ថាបត្យកម្មខ្មែរបម្រើឱ្យសាសនា ។ មករ គេប្រទះឃើញជាញឹកញាប់ មានឆ្លាក់នៅលើ ធ្នឹម ឬ ជញ្ជាំង ។ ជាទូទៅ គេច្រើនឆ្លាក់មករជាប់ជាមួយសត្វផ្សេងទៀត ដូចជា តោ នាគ ឬ ពស់ ផុសចេញពីមាត់មករ។ មករ ជាប្រធានក្បាច់ដ៏សំខាន់ នៃធ្នឹមដ៏ស្អាតរបស់ក្រុមប្រាសាទរលួស ៖ ប្រាសាទព្រះគោ បាគង និង លលៃ ។ នៅ បន្ទាយស្រី ចម្លាក់មករ ខ្ជាក់ សត្វចម្លែកផ្សេងទៀត ត្រូវបានគេបង្ហាញនៅជ្រុងជាច្រើននៃប្រាសាទ។[៣] រឿងព្រេងទាក់ទងនឹងមករមានតំណាលថា នៅពេលដែលកេសារមួយសរសៃរបស់ព្រះនាងគង្គា បានធ្លាក់មកដល់ឋានកណ្តាល ក៏បានក្លាយជាសត្វមករ ហើយខ្លាំងជាងអ្វីៗទាំងអស់លើលោក វាក៏បានលេបរាល់សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ ឬ សត្វ ឡើយ។ ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាបសត្វមករនេះបាន ព្រះឥសូរក៏ចុះមកតទល់ជាមួយមករ ដោយមានការសន្យាពីព្រះនាងគង្គា ថា បើព្រះឥសូរច្បាំងឈ្នះមករ នោះទ្រង់នឹងរៀបអភិសេកជាមួយ។ ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងមករអស់រយៈពេលជាច្រើនថ្ងៃនៅតែមិនឈ្នះ មិនចាញ់។ ព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គចង់ឈ្នះមករ លុះត្រាតែព្រះអង្គលើកទូរព្រះបង្គំដាក់លើបាតដៃរបស់ព្រះអង្គ ពេលនោះមករនឹងហត់ ហើយព្រះអង្គនឹងទទួលជោគជ័យ។ ព្រះឥសូរក៏ធ្វើតាមហើយទទួលបានជ័យជំនះមែន។ ចាប់តាំងពី ពេលនោះមកមករក៏បានក្លាយជាយាន្តជំនិះរបស់ព្រះឥសូរ ហើយក៏បានខ្ជាក់សព្វសត្វទាំងពួងនោះចេញមកវិញ។ របាយចម្លាក់លើថ្មនៃមករ និងបុរាណស្ថានរបស់វា មានរាយនៅពាសពេញអាស៊ីខាងត្បូង និង អាស៊ីអគ្នេយ័។ ឧទាហរណ័ចម្លាក់នានាមកពីប្រទេសចំនួនដប់ មានបង្ហាញដូចខាងក្រោមនេះ ៖
ឯកសារយោង
|
Portal di Ensiklopedia Dunia