មជ្ឈិមគ្គបដិបទាម្នាលភិក្ខុទាំងឡាយ សេចក្ដី ប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរំលត់ទុក្ខនោះ តើដូចម្តេច? ផ្លូវកណ្តាលអរិយដ្ឋង្គិកមគ្គៈ គឺធម៌ដូចជាផ្លូវ មានអង្គ ៨ ដ៏ប្រសើរនេះឯង (ហៅថា សេចក្ដីប្រតិបត្តិជាកណ្តាល) ។ អដ្ឋង្គិកមគ្គនោះ ដូចម្តេច? · សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ · សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ · សម្មាវាចា សម្តីត្រូវ · សម្មាកម្មន្ត ការងារត្រូវ · សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ · សម្មាវាយាម ព្យាយាមត្រូវ · សម្មាសតិ សេចក្ដីរលឹកត្រូវ · សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គនេះឯងដែលហៅថា សេចក្ដីប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដី ដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរំលត់ទុក្ខ ។ |
Portal di Ensiklopedia Dunia