មន សមន ស ភាសាបច្ចេកទេសហៅថា Morus alba, ជាប្រភេទ មន អាយុខ្លី ដុះលឿន មានទំហំតូចទៅមធ្យម ដែលអាចមានកម្ពស់ ១០ ទៅ ២០ ម៉ែត្រ។ រុក្ខជាតិនេះ មានប្រភពមកពីភាគខាងជើងប្រទេសចិន ហើយត្រូវបានគេនាំយកទៅដាំដុះ និង ដុះដោយធម្មជាតិ នៅពាសពេញកន្លែងផ្សេងទៀត។[១][២] ជាភាសាសំស្ក្រឹត រុក្ខជាតិនេះមានឈ្មោះថា តុតៈ និង ភាសាអង់គ្លេសហៅថា white mulberry។ មនស ត្រូវបានគេដាំ ដើម្បីចិញ្ចឹមដង្កូវសូត្រ ដែលត្រូវបានគេប្រើប្រាស់ដើម្បីផលិតសូត្រ។ មន ស ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពបញ្ចេញលម្អងបានលឿន ដែលល្បឿនបញ្ចេញលម្អងរបស់វា លឿនជាងពាក់កណ្ដាលល្បឿនសំឡេងទៅទៀត។[៣] រុក្ខាធិប្បាយដើមមន ស តូចៗ មានស្លឹកដែលអាចប្រវែងរហូតដល់ ៣០ សម និង មានកំពូករាងជ្រៅ។លើដើមចាស់ ស្លឹក ជាទូទៅមានប្រវែង ៥ ទៅ ១៥ សម គ្មានកំពូក មានរាងដូចបេះដូងនៅខាងគល់ និង មានរាងមូល ទៅស្រួច នៅខាងចុង និង មានរាងធ្មេញរណានៅតាមរឹមស្លឹក។ស្លឹកជ្រុះនៅរដូវរងារ ប៉ុន្តែដើមដែលដុះនៅតំបន់ត្រូពិច អាចមានពណ៌បៃតងរហូត។ផ្កា មានបណ្ដូលផ្កាឯកភេទ ដែលបណ្ដូលផ្កាទាំងពីរភេទ មាននៅលើដើមឈើតែមួយ; បណ្ដូលផ្កាឈ្មោល មានប្រវែង ២ ទៅ ៣,៥ សម និង បណ្ដូលផ្កាញី មានប្រវែង ១ ទៅ ២ សម។ ផ្លែមានប្រវែង ១ ទៅ ២,៥ សម; មនសព្រៃ ច្រើនមានផ្លែពណ៌ស្វាយចាស់ ប៉ុន្តែពពួកមនសស្រុកវិញ ផ្លែអាចមានពណ៌ប្រែប្រួលពីស ទៅ ផ្កាឈូក; វាមានរសជាតិផ្អែម តែ សាប មិនមានរសខ្លាំងដូចមនក្រហម ឬ មនខ្មៅ នោះទេ។មនសត្រូវបានធ្វើឱ្យដុះរាយប៉ាយដោយសារបក្សី ដែលស៊ីផ្លែមនស និង ជុះអាចម៍បញ្ចេញគ្រាប់ចេញមក។[១][២][៤] មនស មានលក្ខណៈពិសេសផ្នែកវិទ្យាសាស្ត្រ ដោយសារវាបញ្ចេញលម្អងបានលឿន។លម្អងដើរតួជា ដង្ហក់ បញ្ចេញថាមពលរក្សាទុកចេញមកតែក្នុងរយៈពេល ២៥ µs ប៉ុណ្ណោះ។ ជាលទ្ធផល ចលនាមានល្បឿនប្រហែល 560 km/h, ដែលលឿនជាងពាក់កណ្ដាលនៃល្បឿនសំឡេងទៅទៀត ដែលគេទទួលស្គាល់ថាជារុក្ខចលនាលឿនបំផុត។[៣] កម្រងរូបភាព
ឯកសារយោង
|
Portal di Ensiklopedia Dunia