មុច្ចលិន្ទវគ្គ ទី ២ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ឧទាន > មុច្ចលិន្ទវគ្គ ទី ២ (សៀវភៅលេខ ៥២ ទំព័រទី ១៣៣) បឋមសូត្រ (ទ. ១៣៣)[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅទៀបមុច្ចលិន្ទ (រាំងអន្លក់) ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍ ។ សម័យនោះ បណ្តាលមានភ្លៀងធំ ពុំដូចកាលកើតឡើង ។ ភ្លៀងរលឹម ១ សប្តាហ៍ មានមេឃត្រជាក់ទូទឹមស្រអាប់ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ចេញពីលំនៅរបស់ខ្លួនហើយ ពេនព័ទ្ធព្រះកាយ នៃព្រះមានព្រះភាគដោយភ្នេន ៧ ជុំ ហើយបើកពពារដ៏ធំបាំងអំពីខាងលើព្រះសិរ្សព្រះមានព្រះភាគ ដោយគិតថា រងាកុំបីប៉ះពាល់ព្រះមានព្រះភាគ កំដៅកុំប៉ះពាល់ព្រះមានព្រះភាគ សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះមានព្រះភាគឡើយ ។ លុះកន្លងសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ដឹងថា ភ្លៀងរាំងហើយ មានពពកស្រឡះហើយ ក៏រំសាយភ្នេន ចាកព្រះកាយ នៃព្រះមានព្រះភាគ និមិត្តភេទរបស់ខ្លួន (ជាភេទមាណព) ឈរប្រណម្យអញ្ជលី នមស្ការព្រះមានព្រះភាគ ពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីន៎ុះហើយ ទ្រង់បន្លឺនូវឧទាននេះក្នុងវេលានោះថា ៖
ទុតិយសូត្រ (ទ. ១៣៤)តតិយសូត្រ (ទ. ១៣៧)ចតុត្ថសូត្រ (ទ. ១៣៧)បញ្ចសូត្រ (ទ. ១៤០)ឆដ្ឋសូត្រ (ទ. ១៤១)សត្តមសូត្រ (ទ. ១៤៣)អដ្ឋសូត្រ (ទ. ១៤៥)នវមសូត្រ (ទ. ១៥៣)ទសមសូត្រ (ទ. ១៥៤) |
Portal di Ensiklopedia Dunia