ម៉ែក្រឡាភ្លើង
ម៉ែក្រឡាភ្លើង (អង់គ្លេស: The Dark Mother) គឺជាខ្សែរភាពយន្តភ័យរន្ធត់ បែបមនោសញ្ចេតនា ទុក្ខសោក ក្នុងជំនឿអរូបី របស់កម្ពុជា ដែលដឹកនាំរឿងដោយលោក គូ ដារ៉ាចាន់ ដែលនិពន្ធដោយអ្នកនាង សន ស្រីលីន ដែលនិពន្ធពាក់ព័ន្ធនឹងករណីដ៏លេចធ្លោនៃការលងបន្លាចរបស់តួអង្គខ្មោចម្ដាយ ដែលមានសេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកូន ។[១] គ្រោងរឿងPlot Movie សាច់រឿង ម៉ែក្រឡាភ្លើង បង្ហាញពីគ្រួសារដ៏តូចមួយ ក្នុងសម័យអតីតកាលក្នុងប្រទេសកម្ពុជា ។ តួអង្គនួន បានពពោះកូនបន្ទាប់អស់ជាច្រើនខែ ដោយបារម្ភថាកូនរបស់នាងអាចនឹងមិនរួចជីវិត កំឡុងពេលអវត្តមានប្តី របស់នាង ។ ក្រោយមកនាងបានស្លាប់ក្លាយជាខ្មោច អ្នកភូមិ និង កុមារក្នុងភូមិភ័យខ្លាច និងបដិសេធមិនលេងជាមួយកូនរបស់នាងនោះទេ ពួកគេបានរើសអើងកូនរបស់នួន ដូចនេះហើយ ទោះជានួន ក្លាយជាខ្មោចយ៉ាងណា ក៏នាងខិតខំការពារកូនរបស់ខ្លួនផងដែរ ។ ការលងបន្លាចបានចាប់ផ្ដើមបន្ទាប់ពី អ្នកភូមិចាប់ផ្ដើមមើលងាយដល់កូនរបស់នាង ។ មនោសញ្ចេតនា នៃសាច់រឿងបានបង្ហាញថា មិនថាមនុស្ស ឬ ខ្មោចទេ ត្រូវតែមានវត្តមានដើម្បីមើលថែកូនរបស់ខ្លួនជានិច្ច ក្នុងនាមជាម្ដាយ ។[២] តួសម្ដែងCast ផលិតកម្មProduction តន្ត្រីភាពយន្តMusic Film ផ្នែកទីផ្សារMarketing ចេញផ្សាយRelease ដូចនេះSee also ឯកសារយោង
|
Portal di Ensiklopedia Dunia