ម៉ៅ សំណាង
ម៉ៅ សំណាង (អង់គ្លេស: Mao Samnang) (កើតថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ១៩៥៩) ដូចច្នេះអ្នកស្រីត្រូវបានគេស្គាល់ជាឈ្មោះស្លាបប៉ាកាថា "ទន្សាយ" (The Rabbit) អ្នកស្រីគឺជាអ្នកនិពន្ធជនជាតិខ្មែរដ៏មានប្រជាប្រិយមួយរូបក្នុង ប្រទេសកម្ពុជា តាមរយៈស្នាដៃនិពន្ធរឿងរបស់អ្នកស្រីដែលមានច្រើនជាងមួយរយរឿងដូជា៖ "រឿងរលកបោកខ្សាច់" ឆ្នាំ ១៩៩៥, "រឿងពន្លឺចន្ទ" ឆ្នាំ ១៩៩៨, "រឿងកម្រងផ្កាម្លិះ" ឆ្នាំ ២០០០, "រឿងឋានសួគ៌សាងបាប" ឆ្នាំ ២០០០, "រឿងសមុទ្រខ្មៅ" ឆ្នាំ ២០០១ ដែលសុទ្ធសឹងជារឿងប្រលោមលោក ទទួលបានជ័យលាភីផងដែរ ។[១] ចំពោះស្នាដៃសរសេរសាច់រឿងដ៏លេចធ្លោ របស់អ្នកស្រីម៉ៅសំណាង ក្នុងការចាក់បញ្ចាំងក្នុងខ្សែរភាពយន្ត មានដូចជា៖ កតញ្ញូ ឆ្នាំ ២០០៣, ខ្មោចដើមចេកជ្វា ឆ្នាំ ២០០៤, ផ្ទះខ្មោចទិញ ឆ្នាំ ២០០៥, ភូមិគ្រឹះខ្មោច ឆ្នាំ ២០០៦, ល្បែងសួរខ្មោច ឆ្នាំ ២០០៦ ។ ឈ្មោះស្លាបប៉ាកាPen Name
ជីវិតចាប់ផ្ដើម និង អាជីបអ្នកនិពន្ធEarly Life and Career as a Writer អ្នកស្រី ម៉ៅ សំណាង កើតថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ១៩៥៩ នៅឯ ក្រុងព្រះសីហនុ ដែលមានឪពុក ឈ្មោះ ម៉ៅ សោម ជាគ្រូបង្រៀនផ្នែក អក្សរសាស្ត្រខ្មែរ ដូចច្នេះ អ្នកស្រីត្រូវបានបណ្ដុះបណ្ដាលផ្នែក អក្សរសាស្ត្រខ្មែរ ដោយលោកឪពុករបស់អ្នកស្រីផ្ទាល់ ហើយអ្នកស្រីដែលពេលនោះស្ថិតក្នុងវ័យជំទង់នៅអាយុ ១៥ឆ្នាំ អ្នកស្រីបាន ហាត់រៀនផ្នែកតែងនិពន្ធ ជាលើកដំបូង នៅអត្ថបទល្ខោននិយាយ ផងដែរ ក្នុងអំឡុងឆ្នាំ ១៩៧៤ ។ មួយឆ្នាំក្រោយមក អំឡុងពេលដែលប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលក្នុងវិបិត្តសង្គ្រាមសុីវិល អ្នកស្រីមិនមានឱកាស តែងនិពន្ធ ទៀតនោះទេ រហូតដល់ប្រទេសកម្ពុជា បានធូរស្រាលនៅវិបិត្តសង្គ្រាម អ្នកស្រីម៉ៅ សំណាង បានពង្រឹងសមត្ថភាពនៃការតែងនិពន្ធឡើងវិញក្នុងអំឡុងឆ្នាំ ១៩៨១ អ្នកស្រីបាន តែងនិពន្ធ រឿងប្រលោមលោកជាលើកដំបូង សម្រាប់ស្នាដៃទី១របស់អ្នកស្រីផ្ទាល់គឺរឿង "ទឹកភ្នែកគ្រីយ៉ាណា" ហើយត្រូវបានគេយកទៅបញ្ចូលសម្លេងជា ជារឿងប្រលោមលោក បែបល្ខោននិយាយ ក្នុងការចាក់ផ្សាយតាមវិទ្យុផងដែរ ភាពល្បីល្បាញ នៃប្រលោមលោក របស់អ្នកស្រី គេគ្រប់គ្នាដឹងត្រឹមអ្នកពិន្ធឈ្មោះ (ទន្សាយ) ប៉ុនណោះ ។[៣] ស្នាដៃនិពន្ធ រឿងប្រលោមលោកNovel writing អ្នកស្រី ម៉ៅ សំណាង មាននាមប៉ាកាហៅថា៖ (ទន្សាយ) ស្នាដៃទី១របស់អ្នកស្រី មានចំណងជើងថា៖ (ទឹកភ្នែកគ្រីយ៉ាណា) ជារឿងពិតរបស់អ្នកស្រី ដែលច្នៃប្រឌិតបន្ថែម ហើយក៏ជារឿងដែលធ្វើឱ្យអ្នកស្រីមានមោទនៈភាពបំផុត ព្រោះរឿងដំបូងដែលធ្វើឱ្យអ្នកបានសម្រេចសុបិនក្លាយជាអ្នកនិពន្ធម្នាក់ ។ អ្នកស្រី ម៉ៅ សំណាង ធ្លាប់ប្រឡងជាប់ចំណាត់លេខ១ ពានរង្វាន់ព្រះសីហនុរាជ ឆ្នាំ ១៩៩៥ "រឿងរលកបោកខ្សាច់" និង ចំណាត់ថ្នាក់លេខ៥ ពាន់រង្វាន់ព្រះសីហនុរាជ ឆ្នាំ ១៩៩៨ "រឿងពន្លឺចន្ទ" ។ ជាប់ចំណាត់ថ្នាក់លេខ២ នៅអង្គការន័រវេស្សសង្រ្គោះកុមារ ឆ្នាំ ២០០០ "រឿងកម្រងផ្កាម្លិះ" ។ ជាប់ចំណាត់ថ្នាក់លេខ ៥ ពានរង្វាន់មហោស្រពអង្គរ ឆ្នាំ ២០០០ "រឿងឋានសួគ៌សាងបាប" ។ ជាប់អត្ថបទជ្រើសរើសបកប្រែជាភាសាជប៉ុន ឆ្នាំ ២០០១ រឿងកម្រងផ្កាម្លិះ និង រឿងសមុទ្រខ្មៅ ។ ជាប់ជ័យលាភីលេខ១ ពានរង្វាន់ទទ្លេមេគង្គ ខ្មែរ រៀតណាម ឡាវ ឆ្នាំ ២០១០ រឿងចិត្តមួយថ្លើមមួយ ។ បានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់សេនា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកនិពន្ធដែលមានស្នាដៃល្អក្នុងការចូលរួមចំណែក លើកស្ទួយអក្សរសិល្ប៍ អក្សរសាស្រ្ត និងវប្បធម៌ជាតិខ្មែរ ឆ្នាំ ២០០៨ និងបានទទួលព្រះរាជប្រទានពីព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌមហាសេនា ឆ្នាំ២០១៤ ។[៤] សៀវភៅដែលមានអ្នកអានច្រើនបំផុតMost Read Books
ស្នាដៃនិពន្ធ ផ្នែកភាពយន្តFilm Works ក្នុងអំឡុងឆ្នាំ ២០០៣ ស្នាដៃសរសេរសាច់រឿង របស់អ្នកស្រី ម៉ៅ សំណាង បានបង្ហាញខ្លួនក្នុងខ្សែរភាពយន្ត កត្តញូ របស់ផលិតកម្ម Campro Film Production ហើយវាជារឿងដ៏ជក់ចិត្តដិតអារម្មណ៍ ដែលអាចធ្វើឱ្យទស្សនិកជន សម្រក់ទឹកភ្នែកយំ នៅក្នុងរោងភាពយន្ត រឿងមួយនេះផងដែរបានដាក់ប្រកួតដណ្ដើមពានរង្វាន់ក្នុងមហោស្រពភាពយន្តថ្នាក់ជាតិលើកទី២ ឆ្នាំ ២០០៥ ហើយភាពយន្តនេះផងដែរបានជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានពានសំរិទ្ធ និង ចំណាត់ថ្នាក់លេខ២បានទៅលើរឿង "មរណៈមាតា" និង ចំណាត់ថ្នាក់លេខ១ បានទៅលើរឿង "នេសាទក្រពើ" ។ ឯកសារយោង
|
Portal di Ensiklopedia Dunia