យីហ៊ុប
យីហ៊ុប (Magnolia coco) ជារុក្ខជាតិក្នុងគ្រួសារម៉ាក់ណូលាមានផ្កាស្រដៀងពងមាន់ពណ៌ស ។ មានផ្កាក្លិនក្រអូបក្នុងវេលាប្រឹក ។ រុក្ខជាតិនិះបានឆ្លងមកពីខេត្តកាតាំង (ឬ គ័ងតុង, Guangdong) ក្នុងប្រទេសចិន ។ ពាក្យឈ្មោះយីហ៊ុបតាមភាសាចិននៃស្រុកខ្មែរ និងថៃក៏ប្រើពាក្យនិះផង តែភាសាចិនប៉េកាំងហៅថា យឹហឹហួ (ye he hua ឬ 夜合花) មានន័យថា ផ្កាបញ្ចេញក្រអូប ពេញព័តពេលរាត្រី ។ អង់គ្លេស ហៅថា 'Coconut Magnolia' ពីព្រោះផ្កាស្រដៀងនិងសាច់ដូង ពាក្យនិះបានឆ្លងមកភាសា ព័រទុយហ្គាល់ ហៅថា 'Fula Coco' ។ លក្ខណៈសម្តេចជួនណាត់បានសរសេរថា៖ យីហ៊ុប (ន.) (ស.) ឈ្មោះឈើផ្កាមួយប្រភេទ ផ្កា ស្រដៀងនឹងមន្ទារតែតូចជាង ស្រទាប់ខាងក្នុងសម្បុរសក្លិនក្រអូបឆ្អិត ។ ការប្រើនៅអាស៊ីអាគ្នេយ៍និងប្រទេសកម្ពុជា យីហ៊ុប គឺជាផ្កាដែលមានចិត្តស្រឡាញ់ ។ ផ្កាមានក្លិនក្រអូបនិងដាំតាមសួន និងក្នុងផើងក្បែរផ្ទះ ។ មើលបន្ថែម
ទំព័រភ្ជាប់ផ្សេងៗឯកសារយោង |
Portal di Ensiklopedia Dunia