រនាតឯក

Roneat ek playing.

ឧបករណ៍នេះមានមុខងារសំខាន់នៅក្នុងវង់ភ្លេងពិណពាទ្យផង ក្នុងវង់ភ្លេងមហោរីផង។ ឧបរណ៍នេះត្រូវបានគេគោះ ឬដំដោយអន្លូងចំនួនពីរនៅពេលប្រគំ។ រនាតឯកត្រូវបានគេយល់ឃើញផ្សេងៗគ្នាអំពីរូបរាងរបស់វា អ្នកខ្លះយល់ឃើញថារនាតឯកនេះរូបរាងរបស់វាធ្វើដូចជាទូកព្រោះក្បាល និងកន្ទុយរបស់វាមានរាងកោងដូចក្បាលទូក រីឯអ្នកខ្លះទៀតអះអាងថារនាតនេះមានរូបរាងដូចសត្វក្ងោកដោយសម្អាងថាខោលរនាតសងខាងរនាតមានរាងដូចកន្ទុយក្ងោកពង់។ បុន្តែតាមទស្សន់អ្នកតន្ត្រីបុរាណខ្មែរយល់ថារនាតឯករបស់ខ្មែរមានរាងតាមសត្វនាគគឺត្រង់ជើងពានទ្រស្នូលគឺជាកន្ទុយនាគពីរ ដែលរុំព័ន្ធគ្នាត្រង់ស្នូលគឺជាតួនាគពីរដែលងាកចេញពីគ្នាត្រង់ខោលសង់ខាងគឺជាក្បាលនាគពីរ ដែលកំពុងតែបើកពពារ រីឯផ្លែរនាតគឺជាស្រកានាគ។ ឧបករណ៍នេះមានស្នូលធ្វើអំពីឈើខខ្នុរ ឈើបេង ឈើនាងនួន ឬឈើធ្នង់ឈាមមាន់។ គេឱ្យឈ្មោះថារនាតឯកដោយសារឧបករណ៍នេះមានរាងតូចតែសំឡេងខ្ពស់ជាងរនាតផ្សេងៗជាពិសេសរនាតធុង។ រនាតឯកមានផ្លែសំនៀងចំនួន ២១ផ្លែធ្វើអំពីឫស្សី ឬឈើ ប៉ុន្តែផ្លែឬស្សីឱ្សសំនៀងល្អជាងគេ[]

ឯកសារយោង

  1. របាំព្រះរាជទ្រព្យ សីហា ឆ្នាំ២០០៥
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya