របស់មង្គល

ភូមិរបស់មង្គលជាភូមិមួយនៃឃុំរបស់មង្កលស្រុកមោងឬស្សីខេត្តបាត់ដំបង។


ភូមិរបស់មង្គល​ជាភូមិបុរាណមួយដែលមានតាំងពីយូយាណាស់មកហើយយ៉ាងហោចណាស់ក៏មុនសម័យលោកម្ចាស់គ្រប់គ្រងខេត្តបាត់ដំបងដែរ (ឈ្មោះភូមិ=របស់+មង្គល " របស់ គ្រាន់តែជាពាក្យក្លាយមកពីពាក្យថា "របោះ​បង្គោល ​ឬ បង្គោលរបោះ​"​ ប៉ុណ្ណោះពាក្យ "របោះ ​បង្គោល ​ឬ បង្គោល របោះ​"​ នេះមានន័យថាជា បង្គោលឈើ ក្រាក់ឈើ ដែលគេយកមកដាំធ្វើជាចំណារឬជាររបងព័ទ្ធជំុវិញដីជាកម្មសិទ្ធអ្វីមួយ។ជាងនេះទៅទៀតប្រជានុរាស្ត្រនៅទីនោះមិនថាចាស់ទំុឬក្មេងៗនៅទីនោះគេមិនសូវដែលហៅភូមិឋានរបស់ខ្លួនថា "ភូមិរបស់មង្គល់"​ទេជារឿយៗគេហៅថា "ភូមិ​បង្កោល"ពាក្យថា "បង្កោល​=បង្គោល"។

ក្រុងហង្សាវតី-បាហ្កាន-យ៉ងហ្គូន(ភូមា).

ប្រទេសភូមា ជាអ្នកក្បែរខាងរបស់អាណាចក្រខ្មែរ

ប្រទេសភូមា ឬប្រទេសមីយ៉ាន់ម៉ា មានឈ្មោះផ្លូវការថាសហព័ន្ឋមីយ៉ាន់ម៉ា។ សហព័ន្ធមីយ៉ាន់ម៉ា មានរដ្ឋជាចំណុះ ចំនួន៧រដ្ឋ និងមានតំបន់ចំនួន៧ផ្សេងទៀត រួមមាន១៤រដ្ឋ និងតំបន់ (1.Kachin State, 2.Kayah State, 3.Kayin State, 4.Chin State, 5.Sagaing Division, 6.Taninthayi Division, 7.Bago Division, 8.Magway Division, 9.Mandalay Division, 10.Mon State, 11.Rakhine State, 12.Yangon Divison, 13.Shan State, 14.Ayarwaddy Division )។ រដ្ឋនិងតំបន់ទាំង១៤នោះមានវប្បធម៌ និងភាសាផ្សេងៗគ្នា នៅភាគខាងត្បូងជនជាតិមនជាជនជាតិដែលបង្កើតរដ្ឋ ដំបូងក្នុងកំឡុងឆ្នាំ២០០ នៃគ្រឺស្ដសករាជ មានទំនាក់ទំនងនិងក្រោមឥទ្ធិពលនៃនគរភ្នំ ហើយជារដ្ឋដែលកាន់ព្រះពុទ្ឋសាសនាថេរវាទមុនគេនៅអាស៊ីអាគ្នេយ៍ រហូតដល់កំឡុងសតវត្សទី៥ និងទី៦នៃគ្រឺស្ដសករាជ ទើបមនទទួលឯករាជភាពពីនគរភ្នំ។ បន្ទាប់មកគេឃើញជនជាតិទីបេភូមាបានមកដល់នាពេលបន្ទាប់នៅសតវត្សទី១មុនគ.ស ហើយបានកកើតជារដ្ឋព្យូនៅឆ្នាំ៥៧៣នៃគ្រឺស្ដសករាជ។ រដ្ឋតូចៗជាច្រើនដែលនៅក្នុងនោះរដ្ឋដែលមានឥទ្ឋិពលជាងគេឈ្មោះ រដ្ឋស្រីក្សត្រា នៅភាគកណ្តាលជ្រលងអាយ៉េយ៉ាវ៉ាឌី។ ជនជាតិចាមដែលរស់នៅភាគខាងត្បួងភូមាត្រូវបានគេចាត់ទុកថាជាជនជាតិដំបូងបង្អស់ដែលបានធ្វើបំលាស់ទៅកាន់តំបន់ទំនាប នៅតាមជ្រលងអាយេយ៉ាវ៉ាឌី នៅពាក់កណ្តាលសតវត្សទី៩មុនគ្រឹស្ដសករាជ បានមកតាំងទីនៅតំបន់ជ្រលងទន្លេអ៊ីរ៉ាវាឌី (Irrawaddy valley)ហើយបង្កើតជាអាណាចក្របាហ្កាន (Pagan Kingdom)ក្នុងទសវត្សកំឡុងឆ្នាំ១០៥០។ ភូមាបុរាណប្រកាន់យកព្រហ្មញ្ញសានា បន្ទាប់មកពុទ្ធសាសនាថេរវាទ ដែលបន្ដរហូតដល់បច្ចុប្បន្ន។ អាណាចក្របាហ្កាន ត្រូវបានរលំបាត់ដោយសារការវាយលុកលុយដោយពួកម៉ុងហ្គោល។ រហូតដល់សតវត្សទី១៦ នៃគ្រឹស្ដសករាជទើបមានការបង្រួបបង្រួមប្រទេសឡើងវិញដោយរាជស្ដេច តាវះហ្គូ (Taungoo Dynasty)។ នៅដើមសតវត្សទី១៩ នៃគ្រឹស្ដសករាជ រាជវង្សកូនបួង (Konbaung Dynasty) បានព្រីកឥទ្ធិពលរបស់ខ្លួនទៅចាប់យករដ្ឋម៉ានីពួ និងរដ្ឋអាសាំ (សព្វថ្ងៃជាប្រទេសឥណ្ឌា) ថែមទៀតផង។ អ៊ឺរ៉ុបបានមកឈ្លានពានអាស៊ីក្នុងសតវត្សទី១៩ នៅពេលនោះអង់គ្លេសបានធ្វើសង្គ្រាមចូលមកភូមាចំនួន៣លើក លើកទី១នៅឆ្នាំ១៨២៤-១៨២៦ លើកទី២នៅឆ្នាំ១៨៥២-១៨៥៣ និងលើកទី៣នៅឆ្នាំ១៨៨៥ បានចាប់គរប់គ្រងប្រទេសភូមាទាំងស្រុង។ ភូមាបានទទួលឯករាជពីអាណានិគមអង់គ្លេសនៅឆ្នាំ១៩៤៨ ហើយបានក្លាយជារដ្ឋប្រជាធិបតេយ្យ។ បន្ទាប់មកប្រទេសនេះបានធ្លាក់ក្នុងដៃយោធា ដោយរដ្ឋប្រហាក្នុងឆ្នាំ១៩៦២។ រូចក្លាយជាសាធារណរដ្ឋសង្គមនិយមនៃសហព័ន្ឋភូមា នៅថ្ងៃទី ៤ មករា ១៩៧៤ ក្លាយជាសហព័ន្ឋភូមានៅថ្ងៃទី ២៣ កញ្ញា ១៩៨៨។ នៅថ្ងៃទី ១៨ មិថុនា ១៩៨៩ ក្រុមប្រឹក្សាកំនែទំរង់ច្បាប់និងសណ្តាប់ធ្នាប់ជាតិបានប្តូរឈ្មោះប្រទេសជាសហព័ន្ឋមីយ៉ាន់ម៉ា។ ខែមិនា ឆ្នាំ២០១៦ ជាការបោះឆ្នោតជាតិលើកទី១ របស់ភូមាមកអ្នកគ្រប់គ្រងស៊ីវិលវិញ។

យោងតាមសៀវភៅអរិយធម៌មន ដែលបានបោះពុម្ពក្នុងឆ្នាំ១៩៩៩ (The Mons 1999) មានបញ្ជាក់ថា អរិយធម៌នគរភ្នំ (Funan) បានលាតសន្ធឹង និងគ្រប់គ្រងភាគខាងត្បូងភូមា។ ក្នុងសម័យអង្គរ ប្រទេសខ្មែរជាអ្នកភូមិផងរបងជាមួយរបស់ភូមាម្ដងទៀត។ បណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រធានសមាគមអ្នកប្រវត្តិសាស្រ្ដកម្ពូជា បានរំលឹកអំពីព្រះរាជពង្សាវតាខ្មែរ ថាសឿមបានវាយយកក្រុងអង្គរ ជាច្រើនលើកហើយបានចាត់រាជស្ដេចព្រះចៅបាអាត ព្រះចៅបាសាត និងព្រះចៅកំបង់ពិសី ឲ្យនៅគ្រងរាជក្នុងមហានគរ (គឺអង្គរសៀមរាប) ក្នុងសតវត្សទី១៤ នៃគ្រឹស្ដសករាជ ក្នុងកំឡុងនោះសៀមបានប្រមូលកេនរាស្រ្ដខ្មែរ និងកេតនភ័ណជាច្រើនប្រការរបស់អាណាចក្រអង្គរ យកទៅក្រុងអយុធ្យា។ រហូតដល់សតវត្សទី១៦នៃគ្រឹស្ដសករាជ (ឆ្នាំ១៥៨០) ព្រះចៅក្រុងហង្សាវតី បានវាយបំបែកទីក្រុងអាយុធ្យា ហើយប្រមូលយកកេតនភ័ណខ្មែរនៅអាយុធ្យានោះ បន្ដទៅក្រុងហង្សាវតី នាទីក្រុងមាន់ដាឡេ ប្រទេសភូមាសព្វថ្ងៃនេះ។ នៅក្នុងសារមន្ទីរមាន់ដាឡេ សព្វថ្ងៃនេះមានតាំងបដិមារខ្មែរមួយចំនួនដែលយកចេញពីប្រាសាទនាគព័ន្ធ ជាបដិមារករសំរិទ្ធ (សំលោហៈ) ដ៏សក្ដិសិទ្ធ ដែលប្រជាជនភូមានៅគោរពប្រត្តិបត្តរហូតដល់បច្ចុប្បន្ន។

ព្រះរាជាណាចក្រកម្ពូជាយើងមានទំនាក់ទំនងជាមួយភូមាដែលជាអ្នកភូមិផងរបងជាមួយកាលពីអតីត រហូតដល់សម័យបច្ចុប្បន្ន យុទ្ធជនសង្គ្រាមម៉ូរ៉ូបានបន្តសហការរហូតដល់សតវត្សទី២០នៃគ្រឹស្ដសករាជ។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya