រាជាយស្ម័យានកម្ពុជា![]() រាជាយស្ម័យាន គឺជាស្ថានីយ៍រថភ្លើងនៅក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា និង រតនភណ្ឌមួយនៃភ្នំពេញ។[១] ទីតាំងរាជាយស្ម័យានមានទីតាំងនៅជាប់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាស្ថានទូតកាណាដាផងដែរ។ ![]() ប្រវត្តិសាស្ត្រស្ថានីយ៍នេះត្រូវបានជួសជុល និងបើកឡើងវិញជាផ្លូវការនៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2010។[២] សេវារថភ្លើងដឹកអ្នកដំណើរតាមកាលវិភាគរវាងភ្នំពេញ និងខេត្តព្រះសីហនុ បានដំណើរការឡើងវិញក្នុងខែឧសភា ឆ្នាំ 2016 បន្ទាប់ពីបានផ្អាកអស់រយៈពេល 14 ឆ្នាំ។ បន្ទាប់ពីនោះ សេវារថភ្លើងដឹកអ្នកដំណើរជាច្រើនបានបន្តដំណើរការឡើងវិញ។ គិតត្រឹមខែឧសភា ឆ្នាំ២០២១ មានសេវារថភ្លើងពីភ្នំពេញទៅក្រងពោធិសាត់ ក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ និង ប៉ោយប៉ែត។ នឹងមានសេវារថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅបាងកកនៅឆ្នាំ២០២២។ នៅខែមេសា ឆ្នាំ 2018 រថភ្លើងដែលដំណើរការដោយ ផ្លូវដែករ៉ូយ៉ាល់ បានចាប់ផ្តើមរត់លឿនពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ស្ថានីយ៍រថភ្លើងភ្នំពេញ។ គិតត្រឹមឆ្នាំ 2019 ក្រុមហ៊ុន ផ្លូវដែករ៉ូយ៉ាល់ ដំណើរការរថភ្លើងចំនួន 44 គ្រឿងក្នុងមួយថ្ងៃ ហើយរថភ្លើងដឹកទំនិញពី 15 ទៅ 16 គ្រឿងទៅកាន់ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។ ឯកសារយោង
|
Portal di Ensiklopedia Dunia