រូបឈាន៤

ភិក្ខុឃឹម សាលីម

បន្ថែមសេចក្ដីពន្យល់ក្នុងវង់ក្រចកដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ សេង ច័ន្ទភក្ដី


រូបឈាន៤បានដល់៖ បឋមជ្ឈាន១ ទុតិយជ្ឈាន១​ តតិយជ្ឈាន១ ចតុត្ថជ្ឈាន១។ [ដោយចតុក្កន័យតាមព្រះសូត្រ]


បឋមជ្ឈាន

  • បឋមជ្ឈាន មានអង្គ៥គឺ៖
វិតក្កៈ (ការគិតត្រិរិះ) សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១
វិចារៈ (ការ​ពិចារណា) សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១
បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យ "រីករាយ" ១
សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយ "សុខស្រួល" ល្អ១
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។


ទុតិយជ្ឈាន

  • ទុតិយជ្ឈាន មានអង្គ៣គឺ៖
បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១
សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។


តតិយជ្ឈាន

  • តតិយជ្ឈាន មានអង្គ២គឺ៖
សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។


ចតុត្ថជ្ឈាន

  • ចតុត្ថជ្ឈាន មានអង្គ២គឺ៖
ឧបេក្ខា ភាវៈនៃចិត្តព្រងើយកន្តើយចំពោះអារម្មណ៍១ (ចិត្តកណ្ដាលៗ ព្រងើយៗ មិនយកចិត្តទុកដាក់ នឹងអារម្មណ៍ផ្សេងៗ)។
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១ (ចិត្តដែលមិនបែកខ្ញែក ឬចិត្តដែលមូលក្នុងអារម្មណ៍នៃកម្មដ្ឋាន)។
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya