រឿងកុលាបប៉ៃលិនវគ្គទី៤ត្រង់នេះ នាងនារីសង្កេតមើលទឹកមុខចៅចិត្រ ឃើញស្ងួតស្រពោនទៅច្រើន ចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖
នាងនារីអង្គុយសំងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយ តែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯង ថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !
នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន ។ ចៅចិត្រសំឡឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរួសរាយឆ្លើយថា៖
អាកាសនៅបប៉ៃលិន តាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះ ក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឲ្យត្រជាក់ញាក់ដល់បេះដូងកម្លោះក្រមុំទាំងពីរនាក់។ ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖
ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួល ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែនាងមកនឹកឆ្ងល់ក្នុងចិត្តថា៖
តែនាងក៏គិតយល់ថា៖
លុះដល់ព្រឹកឡើង ចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដង ដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ រ៉ឺណូត៍ ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ ។ ឯតាសុន ជាអ្នកបររថនោះ ខំប្រឹងរវៃទាល់តែបែកញើស ក៏នៅតែមិនឆេះសោះ ដល់យូរពេកណាស់ទើបលោក ហ្លួងស្រែកសួរទៅថា៖
តាសុនគ្រវីក្បាល យកកន្សែងជូតញើសមុខ ហើយជំរាបទៅលោកហ្លួងថា៖
ចៅចិត្រដើរចូលមកជិត លើកដៃសំពះលោកហ្លួង ហើយជំរាបសួរថា៖
លោក ហ្លួងតបទៅថា៖
នាងនារីសំឡឹងមើលចៅចិត្រមួយភ្លែត ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។
នាងសួរដោយសេចក្ដីព្រួយ ។
ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម ហើយនិយាយថា៖
តាសុនចាប់រវៃម្ដងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖
លោកហ្លួង ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖
ចៅចិត្រនឹកត្រេកអរ បង្អោនខ្លួនជំរាបទៅលោកហ្លួងថា៖
ហើយចាប់ចបលើកលីលើស្មា ។ ឯតាសុន បានឮសំដីចៅចិត្រថា ធ្លាប់បររថយន្តមកដែរ ក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែ ទើបគាត់ជំរាបសុំច្បាប់លោកហ្លួងថា៖
ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ បែរទៅសួរចៅចិត្រថា៖
ចៅចិត្របែរទៅមើលតាសុន ឃើញសំដែងអាការអង្វរ ទើបចៅចិត្រជំរាបទៅលោកហ្លួងថា៖
តាសុនត្រេកអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖
ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត ឡើងកាន់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង ។ ឪពុកនឹងកូន ក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុក ប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក ។ ចៅចិត្រសួរដោយកិរិយា សុភាពថា៖
ចៅចិត្រនឹកភាំងបន្តិច ដ្បិតតាំងអំពីកើតមកមិនដែលកាន់កញ្រ្ចែងដើរតាមក្រោយស្រីណាម្ដង សោះ តែគ្រានេះត្រូវតែធ្វើតាម ដ្បិតគេជាចៅហ្វាយខ្លួន ឲ្យប្រាក់ខែខ្លួន ទុកជាការធ្វើដូច្នេះនាំឲ្យអាម៉ាស់មុខយ៉ាងណា ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះ ទើបនាយចិត្តស៊ូកាត់កេរ្តិ៍ខ្មាសចាប់កញ្រ្ចែងដើររ៉ុយតាមក្រោយ ចៅហ្វាយក្រមុំ មានរូបឆោមស្រស់ប្រិមប្រិយនោះទៅ ។
នាងនារីក្ដៅក្រហាយឡើងមុខក្រហម តែមិនមានអំណាចបង្គាប់ឲ្យគេធ្វើតាមបាន ក៏ដើររ៉ុយទៅទិញដោយខ្លួនឯង ឯចៅចិត្រក៏កាន់កញ្រ្ចែងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ ដើរវិលទៅទិញរានឯទៀតៗ នាងនៅខឹងខ្នាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ ក៏ក្លែងដើរទិញពីរានមួយទៅរានមួយទៀត ដើរវីវក់ចុះឡើងជាច្រើនបក ច្រើនសា ទិញអីវ៉ាន់ច្រើនស្អេកស្កះទាល់តែចៅចិត្រយកទៅស្ទើរតែមិនរួច នាងនឹកខ្នាញ់ក៏ខ្នាញ់ណាស់ តែនឹកចង់សើចក៏ចង់សើចណាស់ ដោយបានឃើញចៅចិត្រកាន់ពេញដៃទាំងពីរ យួរផង ត្បៀតក្លៀកផង រណែងរណោង ហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់ ទើបបត់ចូលទៅឯរថយន្ត ។ ឯចៅចិត្រក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយទំលាក់អីវ៉ាន់គ្រាំងទៅក្នុងរថយន្ត ។ នាងនារីឃើញកិរិយាចៅចិត្រធ្វើដូច្នោះ ក៏ច្រឡោតឡើងថា៖
នាយចិត្រឮហើយគ្រាន់តែញញឹមហ៊ិះៗ ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បារបស់ចៅហ្វាយក្រមុំនោះសោះ ។ អ្នកទាំងពីរក៏អង្គុយនៅស្ងៀមៗទាំងអស់គ្នា ឥតនិយាយគ្នាមួយម៉ាត់សោះ មួយស្របក់ទើបឃើញហ្លួងរតនសម្បត្តិ មកដល់ទីចតរថយន្ត ជាមួយនឹងបុរសកម្លោះមួយនាក់ មុខវែងពាក់មួកស ពាក់អាវបើកក ចងក្រវាត់ ស្លៀកខោខ្លី ពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងស ។ នាយចិត្រគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្ដីទាស់ចិត្ត ឥតត្រេកអរបន្តិចបន្តួចឡើយ។ ហ្លួងរតនសម្បត្តិនិយាយថា៖
នាងនារីបែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកម្លោះនោះឡើងមកលើរថហើយសួរថា៖
ចៅចិត្រត្អូញរង៉ូវនៅតែក្នុងបំពង់ក បុរសកម្លោះនេះឬជាបាឡាត់ស្រុកៗសង្កែ រូបរាងបែបនេះមិនគួរសេពគប់សោះឡើយ កន្លែងអង្គុយវាលល្វឹងមិនអង្គុយ នៅតែទៅប្រជ្រៀតអង្គុយក្បែរឃុននារីក្រអឺត ! ចំណែកខាងលោកបាឡាត់ទះគូទហើយប្រាប់ហើយ៖
ហ្លួងរតនសម្បត្តិក៏សើចហើយថា៖
ចៅចិត្រក៏ចុះទៅរវៃតាមបង្គាប់ ហើយឡើងបររថយន្តចេញទៅ សំដៅទៅតាមផ្លូវបប៉ៃលិន សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ លុះផុតពីភូមិភ្នំសំពៅ ភូមិស្នឹងកាលណា មានតែព្រៃព្រឹក្សាលតាវល្លិនិងភ្នំក្រំថ្មដេរដាស ផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ៗទាបៗ បត់បែនជាច្រើនជាន់ កាលចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញបាឡាត់ស្រុកនោះ និយាយក្អាកក្អាយសប្បាយរីករាយជាមួយនឹងនាងនារី ចៅចិត្រក៏កើតមោហាខ្លាំងឡើង ថែមលើសេចក្ដីម៉ួម៉ៅកាលដែលទៅផ្សារទិញត្រីនោះមួយជាន់ទៀត ទើបក្លែងកាច់ចង្កូតឲ្យបត់ក្បាលធ្លាក់ទៅជង្ហុករាក់ៗ មួយអន្លើនៅក្បែរផ្លូវ ម៉ាស៊ីនរោទ៍រំពងព្រៃ ហើយទច់ង៉ក់ស្ងៀមនៅនឹងកន្លែងនោះឯង ។ ចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញភ្នែកគ្រប់ៗគូ សំឡឹងមើលមកចំខ្លួន ។ បាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយ ហ្លួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាល ដែលប៉ះទង្គិចនឹងដំបូលរថ នាងនារីផ្អៀងទ្រេតវិះតែធ្លាក់ តែចួនជាចាប់បង្អែកទាន់បាន ។ លោក បាឡាត់បន្ទោស៖
នាងនារីងាកដម្រង់ខ្លួនហើយបន្ទោសថា៖
ចៅចិត្រឆ្លើយភ្លាមថា៖
ហ្លួងរតនសម្បត្តិនិយាយដាស់តឿនចៅចិត្រ ។ ចៅចិត្របែរទៅលោកហ្លួងហើយជំរាបថា៖
លោកហ្លួងញាក់មុខទទួលទំនងជាយល់ដូច្នេះដែរ ហើយចៅចិត្របែរមកមើលខាងក្រោយ ក៏ប្រទះនឹងភ្នែកដែលសំឡឹងសំឡក់ដាក់ជាច្រើនដងច្រើនគ្រា ច្រើនត្រឡប់ ។ រថក៏បរតទៅទៀតដូចធម្មតា តែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្រ តែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះ រថក៏គ្រលែងឃ្លេងឃ្លោង រកកល់ធ្លាក់ជង្ហុកឬដើរខុសផ្លូវទៅ ស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀត ។ តាំងពីនោះមកនាងក៏ដឹងខ្លួនថា ចៅចិត្រមានបំណងអ្វីក្នុងខ្លួននាង ? លុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិច ក៏ទច់ង៉ក់រលត់ម៉ាស៊ីន ទើបចៅចិត្រលោតចុះទៅបើកគ្រឿងម៉ាស៊ីនមើល ស្រាប់តែធ្វើមាត់វៀចក្រងែវ ។ អ្នកជិះទាំងអស់គ្រប់ៗគ្នា មានសេចក្ដីព្រួយជាច្រើន ទើបហ្លួងរតនសម្បត្តិដែលមានសេចក្ដីព្រួយច្រើនជាងគេ ក៏ចុះពីរថទៅសួរចៅចិត្រថា៖
ចៅចិត្រគ្រវីក្បាលដោយអស់សង្ឃឹម ហើយជំរាបទៅលោកហ្លួងថា៖
ហើយនាងផ្ដេកខ្លួនលើរថយន្តដោយអាការអស់កម្លាំងជាច្រើន។ លោក បាឡាត់ចុះពីរថដើរមកឈរ ចំពីមុខចៅចិត្រហើយថា៖
ចៅចិត្រឆ្លើយខ្លីៗថា៖
លោក បាឡាត់ ខាំមាត់ហើយថា៖
ចៅចិត្រសើចចំអកបន្តិចហើយថា៖
ហ្លួងរតនសម្បត្តិនឹករំខាន នឹងសំដីនិយាយជជែកគ្នានោះ ក៏ហាមប្រាមទៅថា៖
នាងសួរដោយសេចក្ដីព្រួយបារម្ភជាច្រើន ។
នាងងាកមកចៅចិត្រសួរថា៖
តបកំបុតៗធ្វើឲ្យនាងនារីឡើងមុខក្រហម ។ ចៅចិត្រដើរចូលទៅរកហ្លួងរតនសម្បត្តិ ហើយនិយាយជំរាបថា៖
លោក ហ្លួងដកដង្ហើមធំ នាងនារីសួរទៅលោកឪពុកដោយសេចក្ដីវិតក្កថា៖
លោក ហ្លួងញាក់មុខហើយថា៖
នាងនារីគ្រវីក្បាលហើយថា៖
ចៅចិត្រសើចឡើងទាល់តែនាងនារីបែរទៅសំឡឹងចំមុខ ហើយសួរថា៖
ចៅចិត្រញញឹមញញែមតាមធម្មតាហើយថា៖
នាងមិនឆ្លើយតបទៅ គ្រាន់តែសំឡឹងសំឡក់ចុងភ្នែកកន្ទុយភ្នែកប៉ុណ្ណោះ ដោយសារសេចក្ដីមួម៉ៅក្ដៅក្រហាយ ប៉ុន្តែនាងធ្លាប់សំដែងកិរិយាដូច្នេះជានិច្ច ។ ចៅចិត្រថ្នឹកនឹងនិស្ស័យបែបនេះមកច្រើនគ្រាហើយ ទើបមិនមានចិត្តព្រួយបារម្ភអ្វី ថែមទាំងយល់ថា ស្រ្តីបើមិនសំដែងកិរិយាងក្ងិកក្ងក់ខ្លះទេ ក៏មិនល្អមើលដែរ គ្រាន់តែកុំឲ្យជ្រុលហួសពេកប៉ុណ្ណោះ ។ ឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថា កូនឈ្នួលកម្លោះនេះចំឡែកជាងកូនឈ្នួលដទៃៗទៀត ជាអ្នកមានអំនួតបន្តិច ថែមទាំងប្រើសំដីមិនចេះក្រែងចិត្តអ្នកណាទេ តែចេះនិយាយសមហេតុសមផល ទើបនាងចូលចិត្តនិយាយ ឬជជែកពីរឿងអ្វីៗលេង នាងធ្លាប់គិតថា នាងគិតដូច្នេះនឹងមានប្រយោជន៍អ្វី ហើយគេជាអ្វីនឹងនាង គេគ្រាន់តែជាកូនឈ្នួលនាងម្នាក់ប៉ុណ្ណោះទេតើ! លោក បាឡាត់ដើរឆៀងមកក្បែរនាងនារី ហើយសួរថា៖
នាងនារីញាក់មុខទំនងជាយល់ដូច្នោះដែរ ហើយឆ្លើយថា៖
និយាយគ្នាបានត្រឹមប៉ុណ្ណេះ ក៏ស្រាប់តែឮសំឡេងហ្លួងរតនសម្បត្តិ ស្រែកហៅនាងនារី ហើយប្រាប់ថា៖
ចៅចិត្រចូលមកជិតហើយសួរថា៖
នាងបង្គាប់ទៅលោក បាឡាត់ថា៖
កម្លោះទាំងពីរនាក់ ក៏ខំធ្វើការផ្គាប់ផ្គុននាងក្រមុំយ៉ាងម៉ឺងម៉ាត់ ឯចៅចិត្របានដុំថ្មតូចៗបីដុំ ហើយដាក់តំរៀបជាមុំជើងក្រាន ហើយទៅរកកាច់ឧសមកបង្កាត់ភ្លើងឆេះថ្គោលឡើង ។
ចៅចិត្រសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយ ។
នាងដកដង្ហើមធំហើយប្រាប់ថា៖
ចៅចិត្រញញឹមហើយថា៖
ហើយស្ទុះក្រោកទៅឯរថយន្ត លើកពូកកម្រាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតៗ កាន់លើកបង្ហាញទៅនាងនារីថា៖
តាំងអំពីចៅចិត្រចូលមកនៅជ្រកកោននឹងនាងនារី នាងមិនដែលញញឹមម្ដងសោះ ទើបតែមកពេលនេះ នាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូង ។ លុះលាងចានស្ពាន់រួចហើយ ចៅចិត្រក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯង ។ នារីក៏យកខ្លាញ់ជ្រូកដាក់ចៀនក្នុងចាននោះ ចៅចិត្រក៏យកស្លឹកត្នោតបក់ភ្លើងឲ្យឆេះឡើង ទាល់តែផែះហុយទ្រុបឡើង ទាល់តែនាងប្រាប់ឲ្យឈប់បក់ ។
ចៅចិត្រសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះ ។
នាងនិយាយហើយសំឡឹងមុខចៅចិត្រ ទំនងសូមឲ្យជួយគិតគូរផង ។ ចៅចិត្រដឹងទំនង ក៏រត់ទៅឯរថយន្តម្ដងទៀត រកបានកំប៉ុងបឿរមួយធំ បើកដួសយកសាច់បឿរចេញខ្ចប់អស់ ហើយក៏វិលមករកនារីសួរថា៖
នាងនារីញញឹមទទួលម្ដងទៀត ម្ដងនេះញញឹមចេញមកដោយចិត្តសុចរិតឥតក្លែងបន្តិចឡើយ គ្រានេះដែលចៅចិត្រឃើញថា នារីចៅហ្វាយក្រមុំរបស់គេនេះ មានកិរិយាទន់ភ្លន់ផ្អែមល្ហែមចំឡែកណាស់ !
នាងតបទៅដោយសំដីធម្មតា ។
ថាហើយក៏ទៅបើកបំពង់ទឹកក្នុងរថយន្ត ទឹកក៏ហូរចេញមកទាល់តែពេញកំប៉ុង ហើយយកមកឲ្យនាងនារី ។ លោក ហ្លួង លាន់សំដីពីក្នុងរថយន្តមកថា៖
ឯលោក បាឡាត់ទទួលយកអាសាជាអ្នកដាំបាយ ដោយដឹងខ្លួនថា ខ្លួនដូចជាចាញ់ប្រៀបចៅចិត្រច្រើនណាស់ ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេ ស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនទំនងសោះ ! ឯចៅចិត្រតអំពីនោះ មិនបានជួយធ្វើអ្វីទៀតទាល់តែដល់បាយឆ្អិន ទើបដួសបាយដាក់ចាន ដាក់ត្រីចៀន ឆាសាច់គោ យកទៅជូនលោក ហ្លួង ឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើ ឯលោក បាឡាត់ស្រុកបរិភោគនឹងក្រដាសកាសែត ដែលខ្ចប់អីវ៉ាន់មកពីផ្សារសង្កែ៕ |
Portal di Ensiklopedia Dunia