រឿងដង្កូវនិងក្អែកដំនើររឿងមាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា << ពេលនេះ មានលាភបានដង្កូវស៊ី >> ក៏ហើរទៅជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា <<ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅ នឹងចឹកអញស៊ីឥឡូវហើយ >> ។ ដង្កូវសួរក្អែកថា << មករកអ្វី ? >> ។ ក្អែកប្រាប់ទៅដង្កូវវិញថា << អញមកស៊ីដង្កូវឯង >> ។ ដង្កូវថា << លុះតែក្អែកឯង រកប្រស្នាអញឃើញទើបស៊ីអញបាន, បើរកប្រស្នាអញមិនឃើញ ស៊ីអញមិនបានទេ >> ។ ក្អែកសួរថា << ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ >> ។ ដង្កូវសួរទៅក្អែក ដូចមានតទៅនេះ :
កាលបើក្អែក បានឮដង្កូវសួរប្រស្នាទាំង៤បទនេះហើយ មានសេចក្ដីត្រេកអរជាទីបំផុត ក៏ស្រែកហ៊ោកញ្រ្ជៀវលេង ដោយគិតថា << ប្រស្នាដង្កូវទាំង៤បទនេះ អញមុខជារកឃើញឥឡូវហើយ នឹងបានស៊ីដង្កូវនេះមិនខាន >> ទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ ។
ក្អែកបានដោះស្រាយប្រស្នាទាំង៤បទនេះ ប្រាប់ទៅដង្កូវ ។ ដង្កូវថា << ក្អែក ដោះប្រស្នានេះ មិនត្រូវទេ >> ។ ក្អែកក៏ដាក់មុខស្រងូត និយាយទៅដង្កូវវិញថា << បើដង្កូវឯងថាខុស សុំឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផង >> ។ ដង្កូវប្រាប់ទៅក្អែកវិញថា << ប្រាប់បាន តែក្អែកឯងកុំស៊ីអញទើបអញប្រាប់ >> ។ ក្អែកថា << ឲ្យតែប្រាប់ចុះ អញមិនស៊ីដង្កូវឯងទេ >> ។ លុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងហ្នឹងហើយ, ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែក ដូចមានពាក្យតទៅនេះ :
ក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយ ឈប់ស៊ីដង្កូវទៅ ។ ឯកសារយោងប្រជុំរឿងព្រេងខ្មែរភាគទី១ឲ តំនភ្ជាប់ក្រៅសូមមើលផងដែរ |
Portal di Ensiklopedia Dunia