រឿងផ្កាស្រពោនវគ្គទី៥យាយនួនគាត់ឃើញថា កូនគាត់មានអផ្សុកក្នុងចិត្ត។ ប្រើប្រសិនជាមានគូស្រករទៅ ហើយចេះស្រឡាញ់គ្នាផងនោះ មុខជានឹងបាត់ហ្មងសៅពុំខាន។ បើដូច្នោះហើយ តោងគាត់រិះរកឧបាយកលផ្ដាច់នាងវិធាវី ពី ប៊ុន - ធឿន ចេញ ព្រោះគាត់យល់ថា ការជំពាក់ពាក្យគ្នាយ៉ាងនេះ ជាឧបសគ្គមិនឲ្យអ្នកផងគេចូលមកនិយាយដណ្ដឹងកូនគាត់បានទេ។ មិនយូរប៉ុន្មាន ស្រាប់តែទេសកាលណែនាំឲ្យគាត់ជួបនឹងឱកាស ដែលគាត់ខំរកនោះភ្លាម។ យាយនួន គាត់មានសម្លាញ់ម្នាក់ ឈ្មោះយាយចាន់។ ស្ត្រីនេះតាំងផ្ទះនៅភូមិវត្តសង្កែ។ មិត្រទាំងពីរនាក់នេះតែងតែទៅមករកគ្នាមិនសូវដាច់ទេ។ មានថ្ងៃមួយ ក្រោយពីថ្ងៃដែលយើងនិទានក្នុងភាគមុនបួនខែមក គេឃើញស្ត្រីម្នាក់សក់កាត់ជ្រង អាយុប្រហែលជាង៦០ហើយ តែងរឹងប៉ឹងនៅឡើយ។ ដូនចាស់ដែលស្លៀកខៀនពណ៌ស្បែកតុកកែ ពាក់អាវផាប៉ានស ពានាក្រមាទេសឯកដែរនោះ បានបញ្ឈប់រ៉ឺម៉កនៅចំមុខផ្ទះយាយនួន ហើយគាត់ក៏ដើរចូលទៅកាន់គេហដ្ឋាននេះ។ បន្តិចក្រោយមក គេក៏ឮសូរមាត់យាយនួនស្រែកថា៖
ថាហើយ គាត់ក៏បែរមុខឆ្ពោះទៅកាន់មិត្រគាត់៖
យាយចាន់ឆ្លើយ៖
ខណៈនោះ នាងវិធាវីលើកហិបស្លាមកដាក់នៅមុខភ្ញៀវ ទើបនាងលើកដៃសំពះ៖
យាយចាន់ដែលភ្នែកសម្លឹងរាងកាយនាងយុវតីមិនដាច់ ក៏ឆ្លើយថា៖
យាយចាន់ចាប់ម្លូមួយសន្លឹក មកបៀកផ្ចិតផ្ចង់ពមទៅក្នុងមាត់ ហើយទើបទំពាបណ្ដើរ បែរនិយាយទៅកាន់ស្ត្រីម្ចាស់ផ្ទះបណ្ដើរ៖
ថាហើយ យាយចាន់គាត់ទាញកន្ថោរមកស្ដោះទឹកមាត់ពណ៌ឈាម ឮសូរច្រចៗ រួចយកកន្សែងក្រហមមួយមកជូតមាត់ ទើបចាប់និយាយទៅទៀត៖
យាយនួនងាកមុខទៅចំកូនគាត់ ហើយថា៖
នាងវិធាវីទទួលសម្ដីម្ដាយ ហើយក៏ដើរចេញពីទីនោះមិននិយាយថាអ្វីឡើយ។ ចិត្តនាង នឹកបារម្ភមិនដឹងជាយាយចាន់នេះ មកចាក់រុកម្ដាយខ្លួនដូចម្ដេចទេ! ត្រង់នេះ ស្ត្រីចាស់ទាំងពីរឈប់ស្ងៀមមួយស្របក់ធំ ហាក់ដូចជាចង់សម្លឹងមើល ក្នុងចិត្តគ្នាទៅវិញទៅមក។ យាយនួនគាត់ឆ្លៀតឱកាសនេះ ដើម្បីបៀកម្លូមួយម៉ាត់ លុះបានទំពាស្ដោះក្នុងកន្ថោរម្ដងហើយ ទើបគាត់សួរទៅយាយចាន់៖
ដោយសម្ដីវែងយ៉ាងនេះ ទឹកមាត់ក្រហមប្រគាក ក៏ពុះពោរពេញមាត់ ធ្វើឲ្យសម្ដីឮឡុលៗ។ ដូច្នោះ លុះយាយនួនគាត់ស្ដោះមួយច្រចរួច ទើបយាយចាន់ គាត់ឆ្លើយ៖
លើកនេះ ត្រូវយាយចាន់គាត់ងាកទៅរកកន្ថោរវិញ។ លុះគាត់បានសម្រេចចិត្តហើយ ទើបអ្នកម្ចាស់ផ្ទះតបទៅវិញ៖
យាយចាន់ គាត់បើកភ្នែកធំៗ ហាក់ដូចជាសម្ដីនេះ ធ្វើឲ្យគាត់ឆ្ងល់ពន់ពេក។ ដូច្នេះគាត់ក៏ឆ្លើយ៖
យាយចាន់គាត់សើចក្អាកៗ ហើយថា៖
យាយនួនអរព្រើត កកិលចូលជិត ហើយសួរទៅភ្ញៀវគាត់៖
យាយចាន់ខ្សឹបដាក់ត្រចៀកយាយនួន៖
យាយនួនគាត់ពព្រិចភ្នែកញ័រ ហើយបែរសួរថា៖
យាយចាន់ ដែលហាក់ដូចជាចាំតែពាក្យសួរនេះ នឹងអាលឆ្លើយនោះ ក៏ប្រាប់ទៅវិញភ្លាម៖
យាយនួនគាត់ក៏ទទួលទន្ទេញហាក់ពុំចង់ឲ្យភ្លេច ឬមួយដោយហេតុដែលគាត់ធ្លាប់ទន្ទេញធម៌ ក្នុងពេលឧបោសថនោះក៏មិនដឹង។ ឆ្នាំជូត... ថ្ងៃអាទិត្យ ខែស្រាពណ៍...
យាយចាន់គាត់សួរ៖
សម្ដីយាយនួនយ៉ាងនេះ ដូចជាគ្រាន់តែការពារឲ្យល្អមើលខាងក្រៅទេ។ នៅល្ងាចនោះឯង កាលបើយាយចាន់លាគាត់ចុះផុតទៅ យាយនួនក៏រួសរាន់រៀបខ្លួន ហើយកាន់ម្លូ បារី មួយស៊ងដាក់លើជើងពាន និងទៀន១គូ ដើរតម្រង់ទៅកាន់កុដិលោកគ្រូអាន វត្តពោធិ៍ក្នុង ដែលមានព្រះនាមល្បីខាងហោរាសាស្ត្រ និងមន្តអាគមស្ដោះព្រួស។ ដល់ហើយ យាយនួនគាត់ចូលទៅថ្វាយបង្គំព្រះភិក្ខុអង្គនោះ ដែលមានសង្ឃដីកាសួរមក៖
លោកគ្រូអាន ក៏ទាញវត្ថពន្ធបោះលាតមក ព្រះហស្តស្ដាំលោកចាប់ជាយម្ខាង។ យាយនួនគាត់ក៏លើកពានបារី និងទៀនដាក់លើជាយម្ខាង ទើបលើកដៃប្រណម្យឡើងជាថ្មី។ រួចហើយ លោកគ្រូអាន ក៏ទាញក្ដារឆ្នួនមួយធំ ដែលទុកនៅប្របសំណិង រើយកដីសមួយដុំ ហើយមកគង់នៅចំពោះមុខយាយនួន ទើបមានសង្ឃដីកាសួរថា៖
លោកគ្រូអានកត់លើក្ដារឆ្នួន រួចហើយទើបសួរទៀត៖
លោកគ្រូអាន ក៏វាយលេខអត្តៈមួយសន្ទុះ ទើបមានសង្ឃដីកា៖
លោកគ្រូអានក៏ក្រោកឈរទាញគម្ពីរសាស្ត្រា ហើយស្រាយលាតក្របបញ្ចេញឲ្យឃើញស្លឹករឹត លាបទឹកមាសភ្លឺរន្ទាលដែលមាន ខ្សែចំណងពណ៌បៃតង ក្រហមលឿងចាក់ ឆ្លាស់គ្នាយ៉ាងល្អចម្លែក។ លោកលើកគម្ពីរនោះដាក់លើតោកឈើមួយ លាបថ្នាំខ្មៅលំអដោយភ្ញីដាំខ្យង ហើយលោកលូកយកទៀនក្រមួនឃ្មុំមួយ ដែលយាយនួនបានយកមកប្រគេន មកអុជបិតនឹងក្របតោក។ រួចស្រេច លោកក៏មានសង្ឃដីកា៖
យាយនួន គាត់ក៏លើកហត្ថសំពះគ្រប់បីដង ហើយគាត់ស្ទួយតោកគម្ពីរនោះដាក់លើក្បាលដៃឆ្វេងគាត់ទប់តោកដៃស្ដាំគាត់យកកន្លាស់ធូបចាក់ជ្រៀត ទៅក្នុងស្លឹករឹតរួចហើយទើបគាត់ ប្រគេនតោកគម្ពីរនោះទៅព្រះថេរៈ។ ភិក្ខុនេះ ក៏ទាញសាស្ត្រាយកមកលាតមើល ត្រង់កន្លែងដែលកន្លាស់ធូបសៀតចង្អុលរឿងត្រង់ព្រះមហោសថ ទៅជួបនឹងនាងអមរា ហើយមានព្រះហឫទ័យស្រឡាញ់នាងនេះពន់ប្រមាណ។ លុះអានបានសព្វគ្រប់ហើយ លោកមានសង្ឃដីកាពន្យល់៖
ឱព្រះភិក្ខុអើយ! ទំនាយក្បួនតម្រា និងពាក្យអធិប្បាយតាមគម្ពីររបស់លោក ដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនានៃព្រះបរមគ្រូនោះ បែរទៅជានាំជនពីរនាក់ ដែលមានសេចក្ដីស្នេហាទៅមកយ៉ាងធំបំផុត ឲ្យខានបានជួបគ្នាទៅវិញ ហាក់ដូចជាលោកជួយច្រានគូសង្សារនេះ ទម្លាក់ទៅរណ្ដៅទុក្ខសង្រេង។ យាយនួន កាលបើបានឮសង្ឃដីកាលោកគ្រូនេះ អានដូច្នោះហើយ គាត់មានចិត្តសោមនស្សឥតឧបមា។ គាត់យារជើងឈានមក ដូចជាស្រាលអស់ទាំងខ្លួនប្រាណគាត់ ព្រោះគាត់ដឹងថា ថៅកែណៃ ស៊ាន នេះមានទ្រព្យធនស្ដុកស្ដម្ភណាស់។ ឯចៅណៃ ស៊តចេះចង់មាន ចង់បាន ហើយថែមទាំងចេះប្រណិប័តន៍ឪពុកម្ដាយផង។ ឱ ហៅគាប់ប្រសើរ! សែនគាប់ប្រសើរ! យាយនួនគាត់ខ្សឹបក្នុងចិត្ត ធៀបផ្ទឹមនាមយុវជនទាំងពីរ “ណៃស៊ត វិធាវី! វិធាវី ណៃស៊ត” យីឈ្មោះទាំងពីរនេះសមគ្នាណាស់តើ! ម្ល៉េះផងគេនឹងរបូតមាត់ថា យិះៗ! មិនខាន... យាយមុខញញឹមប៉ប្រិម បិទមាត់ស្ទើរមិនជិត ដើរពង្រាយសេចក្ដីសប្បាយទៅលើស្មៅ តាមផ្លូវចេញពីវត្តដូចជា អ្នកព្រោះស្រូវរោយគ្រាប់ធញ្ញជាតិទៅក្នុងស្រែ។ ប្រហែលជាមួយអាទិត្យក្រោយមក យាយនួនគាត់ទប់នឹងសេចក្ដីរំខាន ដោយទន្ទឹងផ្លូវយាយចាន់ពុំបាន គាត់ក៏ឡើងជិះរ៉ឺម៉កឆ្ពោះទៅផ្ទះសម្លាញ់គាត់៖
|
Portal di Ensiklopedia Dunia