រឿងផ្កាស្រពោនវគ្គទី៦បួន ដប់ថ្ងៃ ក្រោយពីពេលដែលយាយនួន គាត់ទៅជួបនឹងយាយចាន់មកនោះ គេឃើញមានការរវល់ចម្លែកនៅផ្ទះមាតានាងវិធាវី។ ស្ត្រីនេះ តាំងក្រោកពីព្រឹកឡើងក៏ដេញឲ្យយាយផៃបោសសំបុកពីងពាងដែលត្រដាងសន្ធឹងជាសំណាញ់ ឬជាអន្ទាក់សម្រាប់ចាប់សត្វល្អិត តាមជញ្ជាំង និងតាមគ្រឿងដំបូល ព្រមទាំងបង្គាប់ឲ្យជូតលាងក្ដារកម្រាលឲ្យរលោងយង់។ ឯនាងវិធាវី នាងត្រូវវេនដុសខាត់គ្រឿងប្រាក់ស្លាបារី ជូតប៉ាន់តែ និងពែង ហើយមើលថែថួនកុំឲ្យរបស់ទាំងនោះខ្វះវត្ថុអ្វីឡើយ គឺរកកំបោរច្រក បំពេញអក រកស្លាជ្វា ស្លាចំណិត ម្លូយ៉ាងស្រស់ៗមកបម្រុងហិប ហើយដាំទឹកក្ដៅបញ្ចាំលើជើងច្រាន ដើម្បីទុកឆុងតែឲ្យទាន់តម្រូវការ។ យុវតីនេះគិតឆ្ងល់មមៃក្នុងចិត្តថា៖ ម៉ែអញ គាត់រៀបចំទទួលនរណាអេះ។ ចម្លែកណាស់! យាយនួនគាត់រើសយកព្រំថ្មី ដែលតែងប្រើក្នុងឱកាសជាឧឡារិកម្ដងៗមកក្រាលលើក្ដាររៀបប្រដាប់ទទួលភ្ញៀវតាមនិយមប្រពៃណី។ មិនយូរប៉ុន្មាន គេក៏ឮសូររថយន្តមួយបើកមកឈប់នៅចំមុខផ្ទះ។ យាយនួនក៏មានចិត្តរីករាយសែនសោមនស្ស។ បន្តិចក្រោយមក គេឃើញស្ត្រីពីរនាក់ មួយធាត់ស្អីចដូចត្បាល់ មួយស្គមកញ្ជ្រឹងដូចត្រីឆ្អើរ មួយស្លៀកខៀនបៃតង មួយស្លៀកខៀនស៊ីធួ ដៃលំអដោយកងពេជ្រ ជើងដោយស្បែកបាទដាំឌិនភ្លឺរន្ទាល។ ស្ត្រីទាំងពីរនេះ ច្រានយាយចាន់ឲ្យដើរយោងមុខ ហើយក៏នាំគ្នាត្រាច់ពីក្រោយ ម្នាក់មានដំណើរអ៊ីកអ៊ាកដូចទាកាប៉ា ម្នាក់រយ៉េវរយ៉ាវដូចកុកចាំមុខរង្វះ។ លុះដល់ជិតហើយ យាយចាន់ក៏ស្រែកសួរចៅរ៉ៅទៅ៖
យាយនួន ដែលឃ្លាំចាំតែភ្ញៀវនោះ ក៏ធ្វើជាភ្ញាក់ស្ទុះមកក្រៅ ហើយចរចាយ៉ាងរាក់ទាក់៖
ថាហើយ គាត់បែរទៅហៅម៉ៃផៃឲ្យយកទឹកក្ដៅមកចាក់តែ។ ចំណែកស្ត្រីធាត់ និងស្គម កាលបើបានដាក់ខ្លួនអង្គុយលើកម្រាលពិចិត្រនោះ ក៏លើកដៃសំពះ៖
យាយនួនឆ្លើយដោយលើកដៃប្រណម្យសងវិញ។ យាយចាន់ដែលអង្គុយនៅដើមអាសន៍គេនោះ ចាប់និយាយ៖
ស្ត្រីធាត់ដែលឈ្មោះថូនោះ ឆ្លើយឡើង៖
យាយនួនគាត់សួរ៖
នាងថូដែលចង់ឆ្លៀតយកឱកាស ដើម្បីអួតពីកូនខ្លួន ក៏ប្រញាប់បន្ថែមសេចក្ដី៖
ថាហើយ អ្នកនិយាយនេះ ក៏ទាញកន្ថោរមកស្ដោះទឹកមាត់ច្រោកៗ។
យាយនួនគាត់ស្រែកហៅ៖
នាងវិធាវី កាលដែលនាងឃើញភ្ញៀវចម្លែកឡើងផ្ទះ នាងក៏ចូលលាក់ខ្លួននៅក្នុងបន្ទប់។ លុះនាងឮមាត់ម្ដាយស្រែកហៅដូច្នោះ នាងក៏ស្ទុះមកទាំងក្រៀមក្រំ ចេញមកក្រៅ។ នាងខំទប់ កុំឲ្យក្ដីហ្មងសៅចោលស្រមោលទៅ លើភ័ក្ត្រនាងបាន។ ក្នុងគ្រានោះ នាងវិធាវីពាក់អាវទំនើបថ្មីពណ៌កុលាបខ្ចី លំអដោយជរស នៅសុរងក និងស្លៀកសម្លុយត្រួយចេក។ នាងដើរចេញមក មានទឹកមុខញញឹមស្ងួត។ នាងថូ និងនាងធិនជាប្អូន កាលបើឃើញរូបឆោមលោមពណ៌នាងវិធាវីស្រស់ប្រិមប្រិយដូច្នោះហើយ ក៏ចាប់ចិត្តស្រឡាញ់មហិមា។ នាងថូលាន់មាត់ថា៖
នាងក្រមុំក៏លើកហត្ថសំពះហើយតប៖
នាងវិធាវី កើតសេចក្ដីអៀន ក៏ងប់មុខចុះពុំចេញស្ដី។
ស្ត្រីម្ចាស់ផ្ទះ ឈ្វេងយល់ចិត្តនាងភ្ញៀវ ដែលប្រាថ្នានិយាយការកំបាំងពីមុខស្វាមីខ្លួននោះ ក៏ចរចាទៅកាន់បុត្រីគាត់៖
លុះនាងវិធាវីចេញដើរផុតទៅ ទើបនាងថូបែរមុខសម្លឹងទៅយាយចាន់។ ស្រីនោះ ក៏និយាយខ្សឹបៗ៖
សម្ដីនេះ ធ្វើឲ្យទឹកជំនោរនៃសេចក្ដីត្រេកអរ ឡើងតឹងដល់បំពង់កយាយនួន។ គាត់ខំប្រឹងស្មារតីទប់កុំឲ្យភ្លាត់មាត់ថា៖ យកចុះ! យកចុះ! ហើយទើបគាត់មានវាចាដោយសម្រួល៖
នាងថូឆ្លើយ៖
យាយនួន ដោយភ័យក្រែងនាងថូគេទៅរកហោរណាផ្សេងគន់គូរ ហើយនិងមានទំនាយពុំប្រកប នាំមកជាការជំទាស់ ដល់សេចក្តីគាប់ចិត្តរបស់គាត់នោះ គាត់ក៏រហ័សបន្លុយពាក្យទៅរកលោកគ្រូអានជាប្រញាប់៖
យាយចាន់ឆ្លើយ៖
ថាហើយ ស្ត្រីធាត់ និងស្គមក៏លើកដៃសំពះ លាយាយនួនប្រុងនឹងចុះទៅ។ នាងធិន ដែលអំបាញ់មិញ មិនបាននិយាយថាអ្វីសោះ ក៏និយាយទៅកាន់នាងថូ៖
នាងថូ ដែលនឹងភ័យក្រែងយាយនួនគាត់ឮសម្ដីនេះ នាំឲ្យខូចការផ្សេងៗនោះ ក៏និយាយបន្ទោសទាំងក្នាញ់៖
តែខណៈនោះ យាយនួនដែលមានព្រលឹងអណ្ដែតទៅលើអាកាស មិនបានជាចាប់ចិត្តស្ដាប់សម្ដីលើកក្រោយនេះទេ។ បើប្រសិនជាគាត់កុំរវល់តែអរហួសពេក ប្រហែលជាត្រចៀកគាត់នៅចំហខ្លះ ហើយប្រហែលជាគាត់មានសង្ស័យកើត និងស៊ើបសួរដល់កិរិយាមារយាទ ចៅណៃស៊តផងពុំខាន ហើយប្រហែលជាគ្មានរឿងនេះ និទានទៅទៀតឡើយ។ លុះឮសូរឡានបើកទៅផុតហើយ នាងវិធាវីក៏ចេញមកសួរម្ដាយ៖
យាយនួន ដែលស្មារតីនៅតែរវល់តែត្រេកអរនោះ ក៏មិនបានឮពាក្យកូនចរចាទេ។ គាត់ស្ដាប់បានតែចុងកន្ទុយសម្ដី គាត់សម្លឹងមុខកូនគាត់ ហើយគាត់ធ្វើ ហ៊ឹសៗ! ប៉ុណ្ណោះ ក៏ដើរចេញទៅ៕ |
Portal di Ensiklopedia Dunia