រឿងមហាភារតយុទ្ធអត្ថបទនេះស្ដីអំពី វីរកថាជាភាសាសំស្ក្រឹត។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល រឿងមហាភារតយុទ្ធ (អសង្ស័យកម្ម)។
![]() ![]() មហាភារតយុទ្ធ រឿងមហាភារតនេះ ជារឿងចម្បាំងដ៏ធំ១ ប្រហែលគ្នានឹងរឿងរាមកេរ្តិ៍ ជារឿងបូរាណកើតឡើងក្នុងប្រទេសឥណ្ឌា មុនរឿងរាមកេរ្តិ៍ទៅទៀត ពួកឥណ្ឌាចូលចិត្តនិយាយចែកគ្នាស្ដាប់ជាងរឿងរាមកេរ្តិ៍ តែរឿងនេះរាប់ថាជារឿងកំបាំងបាត់ទៅជាយូរហើយ ព្រោះក្នុងប្រទេសកម្ពុជាយើងក្នុងសម័យនេះ មិនសូវមានអ្នកណាចេះដឹង អំពីដើមខ្មែរយើងដឹងរឿងនេះជាប្រាកដទើបឆ្លាក់ជារូបភាពចម្បាំងរឿងនេះ នៅប្រាសាទនគរវត្តនាព្រះរបៀងទី១ ដានខាងលិចភាគខាងត្បូង កាលយើងខ្ញុំទៅធ្វើជា គីត ឬអ្នកនាំផ្លូវ បានជ្រាវរករឿងនេះទាល់តែបានចេះដឹង ដូចដែលបាននាំមកសម្ដែងក្នុងទីនេះស្រាប់ហើយ។ កាលពុទ្ធសករាជ ២៤៧០ អ្នកស្រី ការប៉ឺឡែស ជាបណ្ណារក្សនៃព្រះរាជបណ្ណាល័យកម្ពុជា ជាចៅហ្វាយរបស់យើងខ្ញុំ បានអញ្ជើញទៅមើលប្រាសាទនគរ ឲ្យយើងខ្ញុំជាអ្នកនាំមើល ហើយបរិយាយរឿងនោះៗ ឲ្យស្ដាប់ផង ដល់មកត្រង់រឿងនេះ អ្នកស្រីឃើញថាជារឿងគួរតែដឹងរាល់គ្នា ទើបបង្គាប់ឲ្យយើងខ្ញុំរចនាឡើង ដើម្បីយកទៅបោះពុម្ពផ្សាយឲ្យបានជ្រួតជ្រាបទូទៅ តែរឿងនេះដើមជាភាសាសំស្ក្រឹត អ្នកប្រែតៗមក ក៏ចូលចិត្តប្រើភាសានោះច្រើន សូម្បីយើងខ្ញុំរចនាឡើងក្នុងគ្រានេះ ក៏តោងប្រើភាសានេះច្រើន ហើយប្រើពាក្យប្លែកៗ អំពីដែលធ្លាប់ប្រើច្រើន ដោយបំណងដើម្បីឲ្យអ្នកមើលរឿងនេះជ្រាបពាក្យនោះៗ ជាប្រយោជន៍សម្រាប់ខ្លួន ក្នុងទីនេះយើងខ្ញុំសូមអភ័យដល់អ្នកមើល អ្នកអានទាំងឡាយ បើទើសទាល់ឆ្ងល់ត្រង់ណា សូមឲ្យសួរអ្នកចេះដឹងតទៅ កុំគប្បីនិន្ទាហើយឈប់ស្ងៀមនៅ បើធ្វើដូច្នោះនឹងបានផលត្រឹមតែជាអ្នកមិនចេះប៉ុណ្ណោះ។ យើងខ្ញុំសូមឧទ្ទិសរឿងនេះ ជូនអ្នកស្រី ការប៉ឺឡែស ដែលផ្ដើមបង្កើតរឿងនេះ ហើយនឹងជាទីរាប់អានដ៏ខ្ពស់នៃយើងខ្ញុំ។ ព្រះស្នេហាសាទេព ក្រសេម
(នៅមានត) Siv houng ឯកសារយោងសៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម ភ្ជាប់ទៅគេហទំព័រក្រៅ |
Portal di Ensiklopedia Dunia