លិចកិរិយាសព្ទលិបចុះបាត់ទៅ, ចូលកប់បាត់ទៅ ក្នុងទឹកជាដើម ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច ។ អស្ដង្គត ព្រះអាទិត្យលិច ( ថ្ងៃលិច ) ។ ព. ប្រ. វិនាស, ខូច, អន្តរាយ; បាត់ឈ្មោះ; លង់គំនិត លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួនឬបាត់ឈ្មោះ ។ គុណសព្ទដែលធ្ងន់មិនអណ្ដែតទឹក ឈើមួយកំណាត់នេះលិចទឹក, មួយកំណាត់នុ៎ះអណ្ដែត ។ ដែលទាបឬជ្រៅតែងតែលិចទឹក ដីលិចទឹក, ព្រៃទឹកលិច ។ លិចកញ្ជង់ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច មនុស្សលិចកញ្ជង់ ។ លិចកញ្ជង់លង់កញ្ជើ (ព. សា.)ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់ ។ លិចកណ្ដេងដី វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្ដេង ។ លិចក្បាលទ្រទូងដៃ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង : ទឹកជ្រៅលិចក្បាលទ្រទូងដៃ ។ លិចក្រជាំ វិនាសទ្រព្យធន់អាប់កេរ្ដិ៍ឈ្មោះ ។ លិចតែម្ដង! ខូចតែម្ដង; ! លិចទៅ! ខូចទៅ! (ពាក្យឧទាន) ។ លិចលង់ វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក ។ លិចលង់ផុងកៃ (ព. សា.) វិនាសអន្តរាយផុងលង់រើខ្លួនពុំរួច ។ លិចអណ្ដែត ឬ លិចៗអណ្ដែតៗឬក៏ លិចអណ្ដែតៗលិច ខាតហើយចំណេញៗហើយខាតទៅវិញ ឬបង់ហើយបានៗហើយបង់ទៅវិញ។ អាលិច! អាខូច! (ពាក្យជេរលេង) ។ ល ។ នាមសព្ទឈ្មោះទិសដែលព្រះអាទិត្យអស្ដង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច ។ ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិស ឬល្ងង់មិនស្គាល់ទិស (សរសេរក្លាយជា ឡិច តាមសំនៀងនិយាយ ក៏មាន) ។ |
Portal di Ensiklopedia Dunia