លោកពញា
លោកពញា (ភូមា: လောက်ဖျား រឺ လောက်ဖြား) ព្រះម្ចាស់នៃម្ចោនម្ចាគឺជាតួអង្គគន្លឹះដែលផ្ដើមឱ្យមានសង្គ្រាមសែសិបឆ្នាំ (រ. ១៣៨៥-១៤២៤) រវាងនគរហង្សាវត្តីបាគូនិយាយភាសាមន និង នគរអវៈនិយាយភាសាភូមា។ ជាព្រះភាតាមួយអង្គនៃព្រះបាទពញាឧនៃហង្សាវត្តី[កំណត់ ៣] លោកពញាបានគ្រប់គ្រងដីសណ្ដឥរាវត្តីប្រៀបដូចជាក្សត្រឯករាជ្យមួយអង្គកំឡុងរជ្ជកាលរបស់ព្រះភាតាទ្រង់ ៣៥ ឆ្នាំ។ នៅឆ្នាំ១៣៨៣ នៅពេលនោះព្រះរាជបុត្រច្បងរបស់ពញាឧ រាជាធិរាជបានប្រកាសខ្លួនជាក្សត្របន្ទាប់ពីការសោយទិវង្គតរបស់ពញាឧ លោកពញាមិនព្រមចុះចូលនឹងព្រះភាគិនេយ្យដែលមានព្រះជន្ម ១៦ ព្រះវស្សារបស់ទ្រង់ឡើយ។ នៅឆ្នាំ១៣៨៥ កាលណោះរាជាធិរាជបានត្រៀមបរពលទៅកាន់ដីសណ្ដនោះ លោកពញាក៏បានស្វះស្វែងរកជំនួយពីព្រះបាទស្វាស៊កឺនៃអវៈដោយសន្យានឹងចុះចូលនគរអវៈ។ លោកពញាទ្រង់ព្រះលិខិតទៅកាន់ស្វាស៊កឺ:[១]
ការទទួលនូវការអញ្ជើញរបស់លោកពញាដោយព្រះបាទស្វាស៊កឺបានបង្កជាសង្គ្រាមសែសិបឆ្នាំរវាងអវៈ និង បាគូ។ ការបើកការលុកលុយហង្សាវត្តីដំបូងរបស់ស្វាស៊កឺនៅឆ្នាំ១៣៨៦ និង ១៣៨៧ នោះ មិនអាចបំបែកខ្សែការពាររបស់រាជាធិរាជបានទេ។ នៅឆ្នាំ១៣៨៨/៨៩ រាជាធិរាជបានវាយលុកដែនដីសណ្ដវិញម្ដង។ កងទ័ពរបស់រាជាធិរាជមិនអាចដណ្ដើមកាន់កាប់បានម្ចោនម្ចាឡើយ ដោយមានការរៀបចំខ្សែការពារយ៉ាងមាំមួន ទ្រង់ក៏ត្រូវបានបរាជ័យនៅកុសិមៈ ដែលការពារដោយព្រះរាជបុត្រាទាំងបីអង្គរបស់លោកពញា។ ក្រោយមកលោកពញាប្រថុយចាកចេញពីខ្សែការពាររបស់ខ្លួន ហើយក៏ត្រូវបានវាយកាន់កាប់បានដោយកងទ័ពរបស់រាជាធិរាជយ៉ាងឆាប់រហ័ស។ ម្ចោនម្ចាបានចុះចាញ់នៅឆ្នាំ១៣៩០។ ដែនដីសណ្ដទាំងមូលក៏បានចុះចាញ់ជាបន្តបន្ទាប់។[២] ព្រះរាជបុត្ររបស់លោកពញា នព្វរត្ន និងព្រះរាជសុណិសា ផ្យានឈី ទាំងពីរអង្គបានភៀសព្រះកាយទៅអវៈ។ ស្វាស៊កឺបានស្វាគមព្រះអង្គម្ចាស់ទាំងពីរ ហើយបានតែងតាំងនព្វរត្ន ជាព្រះម្ចាស់នៃសាលីន និង ផ្យានឈី ជាព្រះម្ចាស់នៃប្រមុំ (ព្យី)។[៣] លោកពញា ទ្រង់មានព្រះមហេសី ១៦ អង្គ និង បុត្រ ៧០ អង្គ។[៤] កំណត់ឯកសារយោងគន្ថនិទ្ទេសន៍
|
Portal di Ensiklopedia Dunia