លោក អូក សំអាត
I. ប្រវត្តិផ្ទាល់ខ្លួនទាយក អូក សំអាត កើតនៅថ្ងៃ អង្គារ ៤កើត ខែបុស្ស ឆ្នាំមមី សំរឹទ្ធិស័ក ព.ស ២៥២២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៩ នៃគ.ស ជាកូនទី២ ក្នុងចំណោម កូនប្រុស-ស្រី៧នាក់ របស់ ឧបាសក អ៊ុន អឿង និង ឧបាសិកា អ៊ុន ណន រួមមាន៖
II. ប្រវត្តិសិក្សាក្រោយពីដល់អាយុចូលសិក្សា កុមារា អូក សំអាត ត្រូវបានឪពុកម្តាយបញ្ជូនឱ្យចូលរៀននៅសាលាបឋមសិក្សាចំណោម នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កត្តា បញ្ហាជីវភាព និងសេចក្តី កត្តញ្ញូ កុមារា អូក សំអាត ត្រូវជួយកិច្ចការឪពុកម្តាយផង និងសិក្សាផង ប៉ុន្តែដោយមិនអាចទៅរួចទាំងពីរមុខនេះ កុមារា អូក សំអាត ត្រូវឈប់រៀនត្រឹមថ្នាក់ទី៥(ថ្មី)។ ក្តីស្រលាញ់មេត្តាចំពោះកូន និងដោយមិនអស់ចិត្តពីមាតាបិតា និងដោយនិស្ស័យរបស់កុមារា អូក សំអាត ក្នុងវិស័យពុទ្ធចក្រផង មាតាបិតារបស់លោកបាន បញ្ជូន និង បំបួស កុមារា អូក សំអាត ជាសាមណេរជាមួយព្រះធម្មាចារ្យ គ្រូចៅអធិការវត្តចំណោម នាព្រះជន្មាយុ ១៥វស្សា(ខ្ទង់ឆ្នាំ១៩៩៤ នៃគ.ស) ។ ក្នុងភេទជាព្រះសង្ឃ សាមណេរ អូក សំអាត ខិតខំប្រតិបត្តិធម៌ វិន័យ និងសិក្សាពីព្រះធម៌យ៉ាងយកចិត្តទុកដាក់ រហូតមានការគោរពស្រលាញ់ពីពុទ្ធបរិស័ទ្ធ និងគ្រូអាចារ្យជាពន់ពេក។ ដើម្បីបន្តការសិក្សា សាមណេ អូក សំអាត បានស្វែងរកការសិក្សានៅសាលាពុទ្ធិកៈនានាជាច្រើន ដូចជា វត្តភ្នំចចក វត្តព្រៃផ្តៅ វត្តព្រៃភ្ញីជាដើម។ល។ ក្រោយមក ក្នុងឆ្នាំ១៩៩៩ នៃគ.ស ដោយអស់និស្ស័យជាព្រះសង្ឃ សាមណេរ អូក សំអាត បានសុំញ៉ោមប្រុសញ៉ោមស្រី និង ព្រះគ្រូធម្មាចារ្យរបស់លោក លាចាកសិក្ខាពីភេទជាព្រះសង្ឃ មកជាគ្រហស្ថ ឬសាមញ្ញជនវិញ ដោយពេលនោះ ដើម្បីជួយញ៉ោមប្រុសស្រី ដែលមានជម្ងឺប្រចាំកាយ និងជួយមើលថែប្អូនៗផង និងក្នុងពេលដែលនោះ ជីតារបស់លោក គឺ តា កែ អ៊ន មានជម្ងឺជាទម្ងន់ ផង។ III. ស្ថានភាពគ្រួសារដល់អាយុវ័យវឌ្ឍន្នាការ និងនិស្ស័យ យុវជន អូក សំអាត ត្រូវបានឪពុកម្តាយផ្សំផ្គុំ រៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ជាមួយ នាង ហេង លៀងហ៊ី បុត្រីច្បងរបស់ លោក ទន់ ហុង និងអ្នកស្រី កែ ស៊ីម ក្នុងឆ្នាំ២០០០ នៃគ.ស ។ ក្រោយរៀបពាហ៍ពិពាហ៍ ក្លាយជាស្វាមីភរិយាមក លោក អូក សំអាត និងភរិយា ចាប់ដៃគ្នាខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីកសាងសុភមង្គលគ្រួសារ និងបានបន្សល់ទុកបុត្រី ប្រុតា ចំនួន៣នាក់ រួមមាន៖
IV. ទំនាក់ទំនងក្នុងសង្គមត្បិតជាបុគ្គលសាមញ្ញ មិនមែន ជាមន្រ្តីរាជការ ឬមានយសសក្តិខ្ពង់ខ្ពស់ ទាយក អូក សំអាត ប្របករបរសុច្ចរិត ទៀងត្រង់ ជាបុគ្គលគោរពប្រតិបត្តិច្បាប់ ហើយមានទំនងល្អជាមួយញាតិមិត្ត អ្នកជិតខាង និងតែងយកអាសា និងជាទីពឹងដល់ញាតិមិត្តជិតឆ្ងាយ ជាពិសេសប្អូនៗ ទើបទទួលបានការស្រលាញ់រាប់អានពីបងប្អូន ញាតិមិត្ត អ្នកជិតខាង និងមាតា បិតារបស់លោក។ នេះមកពីទាយក អូក សំអាត នៅតែប្រខ្ជាប់នូវឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃព្រះពុទ្ធសាសនា ។ ទាយក អូក សំអាត លោក ប្រកាន់ខ្ជាប់នូវការវាចាកអំពើ អប្បាយទាំង៣ ដែលជាក្រឹតក្រមនៃព្រះពុទ្ធសាសនារបស់យើង គឺ ស្រី ស្រា ល្បែងពាលា ។ V. ប្រវត្តិរោគាលោកយាយ លោកតា សាសនា ព្រះពុទ្ធសាសនាយើង កំណត់ថា “មានរូប មានទុក្ខ” ។ កើតមក ទោះតិចឬច្រើន តែងតែជៀសមិនផុតអំពី ជរា ព្យាធិ ឬ ឈឺ ចាស់ និងស្លាប់។ ទាយក អូក សំអាត កន្លងមកមិនមានរោគាណាដែលសម្គាល់ថា ជាជម្ងឺធ្ងន់ធ្ងរប្រចាំកាយឡើយ ប៉ុន្តែជម្ងឺបន្តិចបន្តួច ក៏ជៀសមិនផុត ដូចជាមួយបុគ្គលទូទៅដែរ ។ នៅក្នុងដើមឆ្នាំ២០២២ អំឡុងខែមីនា ទាយក អូក សំអាត ក្នុងជម្មាយុ ឈានដល់៤៤ ឆ្នាំ ចាប់ផ្តើមឈឺ។ ភរិយា ក្រុមគ្រួសារ បានបញ្ជូនទៅព្យាបាល យ៉ាងយកចិត្តទុកដាក់ និងបានធូរស្បើយជារឿយៗ ប៉ុន្តែក៏រើឡើងវិញជាបន្តបន្ទាប់ដែរ។ លោកយាយលោកតា បើទោះបីជា ទាយក អូក សំអាត ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារខិតខំ រកគ្រូពេទ្យពូកែៗ ឬ មន្ទីរពេទ្យល្អៗក្តី ជម្ងឺរបស់លោក កាន់តែវិវឌ្ឃន៍ទៅមុខ ឥតស្រាកស្រាន្ត។ ដោយដឹងខ្លួន និងជឿទៅលើហេតុផលនៃ ក្រឹតក្រមធម្មជាតិ “កើតចាស់ឈឺស្លាប់” ទាយក អូក សំអាត ងាកមករកផ្លូវព្រះធម៌ ជាទីពឹង សម្រាប់ផ្លូវទៅ អនាគត។ ចំណែក ក្រុមគ្រួសារនៅតែមិនអស់ចិត្ត ហើយព្យាយាមរកគ្រូពេទ្យជួយព្យាបាលរូបលោកជាបន្តបន្ទាប់ប៉ុន្តែនៅតែមិនអាចធូរស្បើយ។ លោក/លោកស្រី លោកយាយ/លោកតា ថ្ងៃដែលយើងគ្រប់គ្នាមិនចង់ជួបបានមកដល់ហើយ គឺការព្រាត់ប្រាស់ រវាង ស្វាមី និងភរិយា កូនប្រុសស្រី និងឪពុក កូនបង្កើត កូនប្រសារ បងប្អូន សាច់ញាតិ ជាទីស្រលាញ់។ នៅថ្ងៃពុធ ២កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក..ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ២៦ ខែតុលា ឆ្នាំ២០២២ នៃ គ.ស វេលាម៉ោង៥ និង៣០នាទីព្រឹក ទាយក អូក សំអាត លោកបានលាចាកសង្ខារ ទៅយ៉ាងអាឡោះអាល័យ និងដោយមិនត្រឡប់វិញឡើយ។ លោកយាយ លោកតា បងប្អូន ជាទីគោរពរាប់អាន ទាយក អូក សំអាត បានទៅបាត់ហើយ មិនបានយកអ្វីទៅជាមួយឡើយ ទ្រព្យសម្បត្តិ របស់របរ សម្ភារៈផ្សេងៗ សូម្បីតែរាង្គកាយដ៏កំសត់របស់លោក ដែលយើងដឹងនិងឃើញនៅពេលនេះ រហូតដល់ពេលបូជាតាមពិធីសាសនា នាពេលខាងមុខនេះ ក៏មិនសេសសល់ឡើយ។ អ្វីដែលលោកនាំទៅ គឺមានតែបុណ្យកុសល្យ ដែលលោកបានសាងឡើងប៉ុណ្ណោះ។ ហើយអ្វីដែលបានបន្សល់ទុករបស់លោកនៅពេលនេះ គឺ មានតែអំពើល្អ កេរ្ត៍ឈ្មោះរបស់លោក និងការចងចាំ មិនអាចភ្លេចបានពីក្រុមសាច់ញាតិមិត្តតែប៉ុណ្ណោះ។ VI. ទីបញ្ចប់នៃជីវិត/កម្មវិធីបុណ្យជាកិច្ចបញ្ចប់នេះ ក្នុងនាមជា មាតា បិតា បង្កើត មាតាបិតាក្មេក ភរិយា បុត្រា បុត្រី ប្អូនៗ ញាតិមិត្តជិតឆ្ងាយ មានសោកស្តាយ អាលោះអាល័យជាពន់ពេក ដែលបាត់បង់ កូន ក្មួយ ស្វាមី ឪពុក(ប៉ា) ប្អូន បងប្រុស មិត្ត (ទាយក អូក សំអាត)នាពេលនេះ។ យើងខ្ញុំសូមបួងសួងដល់ទេវតា មានព្រះពុទ្ធជាប្រធាន ដោយអំណាច បុណ្យកុសល្យ ដែលយើងខ្ញុំបានធ្វើនាពេលកន្លងមក និងពេលនេះ សូមនាំវិញ្ញាណក្ខ័ន្ធ ទាយក អូក សំអាត ទៅកាន់សុខគតិភព សោយសុខ ក្នុងឋានដ៏ទីសមគួរ ។ និងសូមថ្លែងអំណរគុណ ញាតិមិត្ត ជិតឆ្ងាយ ដែលបានជួយ និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសព របស់ ទាយក អូក សំអាត នាពេលនេះ។ សូមជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ! និងអរព្រះគុណ ៕ |
Portal di Ensiklopedia Dunia