ល្បុក្កតោ
ល្បុក្កតោ (Sanskrit: Labokator) (អង់គ្លេស: Bokator) គឺជាក្បាច់គុនប្រយុទ្ធដូចសត្វតោ (English mean: The Lion Boxing) ការប្រើកម្លាំងវាយប្រយុទ្ធដូចសត្វតោ ។ ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរ (អង់គ្លេស: Kun Khmer Martial Arts) ដែលត្រូវបានគេជឿថាកើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទ សូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើត ច្បាប់កងទ័ព ដែលបែងចែកកងទ័ព ជាច្រើនក្រុម ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និង ទ័ពព្រួញ ផ្សេងៗ... ទាំងនេះហើយ ដែលជាឬសគល់នៃការបង្កើតសម័យកាលចក្រភពអង្គរ ក្នុងការគ្របគ្រងរបស់ព្រះអង្គ ។[១] ពាក្យ "ល្បុក្កតោ" ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ1938 បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក ដូចនេះពាក្យ ល្បុក្កតោ មិនគួរត្រូវបានកែប្រែជាពាក្យ បុក្កតោ បុកកាតោ ដែលផ្ទុយពីវចនានុក្រមជាតិឡើយ ។[២] ល្បុក្កតោ មានមេគុន ១២ទ្វារ12 Door Directly of Bokator ល្បុក្កតោមានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន សម្រាប់ការប្រើប្រាសទៅក្នុងសង្គ្រាមសម្រាប់កងទ័ព ដែលបែងចែក ច្រកទ្វារទី១ ដល់ច្រកទ្វារទី៨ ត្រូវបានហៅថា "រហ័នយុទ្ធ" មានន័យថា ច្បាប់វាយប្រហារ កម្រិតតូច ទៅមធ្យម ដូចជាការប្រើប្រាសកាយសម្បទាដើម្បីប្រយុទ្ធ ដូចជាគុនដៃ (អង់គ្លេស: Hand to Hand Combat) និង គុនជើង (អង់គ្លេស: Foot Kicking) ដែលបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀតដូចជា៖ ក្បាច់ប្រដាល់ (អង់គ្លេស: Boxing) ដែលមានដើមកំណើតក្នុងការកកើតក្នុងអំឡុងនាការចាប់ផ្ដើមដំបូងនៃសម័យអង្គរ ។[៣] ល្បុក្កតោ ដែលជាមោទនភាពនៃគុនខ្មែរ ក្បាច់ប្រដាល់កម្ពុជា បានឈ្នះមេដាយប្រាក់ចំនួន២ ក្នុងព្រឹត្តិការណ៍ កីឡាទ្វីបអាសុី (អង់គ្លេស: Asian Games) ក្នុងទស្សវតន៍ ឆ្នាំ 1970s ។[៤]
ល្បុក្កតោ នៃច្រកទ្វារទី៩ ដល់ច្រកទ្វារទី១០ ត្រូវបានហៅថា "អាខ័នយុទ្ធ" មានន័យថា ច្បាប់វាយប្រហារ ដោយគ្រឿងសាស្ត្រាវុធ ដែលរាប់បញ្ចូល ដំបង ដាវ កាំបិត លំពែង បាញ់ធ្នូរ ជាដើម ដែលរាប់ជារឿងសាស្ត្រាវុធក្នុងការធ្វើសង្គ្រាមនិងបញ្ចាមិត្ត រីឯច្រកទ្វារទី១១ ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា "អាត្ម័នយុទ្ធ" មានន័យថា ច្បាប់ប្រយុទ្ធ ដែលប្រើប្រាសដួងវិញាណ មានន័យថា អ្នកចម្បាំងល្បុក្កតោអាចប្រើបាន គ្រប់សំភារៈដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនផង និង ជាការប្រើទៅវាយប្រហារសត្រូវ ដៃគូបានផងដែរ រួមមាន៖ ពូថៅ គប់កូនកាំបិត គប់កងចក្រ ការវាយនិងក្រម៉ា ការវាយនិងខ្សែរទី ផ្សេងៗ ល- ។ ដោយយោងតាម សិលាចារឹកមួយ នៅបាងថាក ប្រទេសឡាវ បានតំណាលពីព្រះបាទ សូរ្យវរ្ម័នទី២ ដែលកំពុងប្រយុទ្ធក្នុងសមរភូមិ ថាព្រះអង្គលោតផ្លោះពីលើព្រះទីនាំងគជេន្ទ្រទៅគង់លើក្បាលដំរីរបស់ សត្រូវ ហើយទ្រង់ប្រហារជិវិតសត្រូវបីដូចជា គ្រុឌស្ទុះទៅសង្គ្រប់សំលាប់នាគនាកំពូលភ្នំ ដែលបញ្ចាក់ថា ស្ដេចខ្មែរជំនាន់មុនគឺចេះក្បាច់គុន និងការរៀបចំច្បាប់កងទ័ព ទើបវិសាលភាព ក្នុងការពង្រីកទឹកដីរបស់ព្រះអង្គគឺមានភាពធំធេង និងជាកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គក្នុងការបង្កើតសម័យកាលដ៏រុងរឿងនោះគឺ សម័យកាលអង្គរ ។[៥] ប្រវត្តិល្បុក្កតោBokator History ល្បុក្កតោ ត្រូវបានជឿជាក់ថា ជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបង្កើតឡើងដោយ ព្រះបាទ សូរ្យវរ្ម័នទី២ តាមរយៈរឿងទេវៈកថា របស់ សាសនាហិណ្ឌូ ដែលហូរចូលមកកម្ពុជានូវរវាង ស.វទី១០ ក្នុងរាជព្រះបាទ រាជេន្ទ្រវរ្ម័នទី២ (Rajendravarman II) ដែលពណ៌នាអំពី អាវតា ព្រះវិស្ណុ ក្រឡាខ្លួនជា នរ:សិង្ហ (Narasimha Narayana) ដែលមានក្បាលជា សត្វតោ ដងខ្លួនជាមនុស្ស ដែលបានប្រយុទ្ធគ្នាជាមួយនិង អាសុរា (Asura) នាម "ហិរណយក្សសិបុ" (Hiranyakashipu) ដោយភាពស្មោះត្រង់និងការគោរពដល់សាសនា ព្រះសិវៈ "ហិរណយក្សសិបុ" ត្រូវបានប្រទានពរ ពីទេព ព្រះសិវៈ ផ្ទាល់ ដែលទទួលបានពរទាំង១០ប្រការ ដូចជា ៖ ![]() ១.មិនអាចសម្លាប់នៅទីណាណាទាំងអស់ ២.មិនអាចសម្លាប់នៅពេលព្រឹក ៣.មិនអាចសម្លាប់នៅពេលថ្ងៃ ៤.មិនអាចសម្លាប់នៅពេលយប់ ៥.មិនអាចសម្លាប់នៅក្រោមដី ៦.មិនអាចសម្លាប់នៅក្នុងទឹក ៧.មិនអាចសម្លាប់នៅលំហអាកាស ៨.មិនអាចសម្លាប់ដោយភ្លើង ៩.មិនអាចសម្លាប់ នៅក្នុងនិងក្រៅ កន្លែងស្នាក់នៅណាទាំងអស់ ១០.មិនអាចសម្លាប់ដោយអវុធណាទាំងអស់នៅក្នុងចក្រវាឡ ។ ប៉ុន្តែក្រោយមក "ហិរណយក្សសិបុ" នៅតែអាចស្លាប់ ដោយ អវតារ ព្រះវិស្ណុ នាម "នរៈសិង្ហ" ដែលមានរាង្គកាយពាក់កណ្ដាលជាសត្វ និងពាក់កណ្ដាលជាមនុស្ស សម្លាប់ដោយប្រើ ក្រចកមុតស្រួត ត្រង់ពាក់កណ្ដាលមាត់ទ្វារ ចំពេលព្រះអាទិត្យលិចបាត់អស់ពាក់កណ្ដាល ប្រហែលភាពអស្ចារ្យនៃសាច់រឿងនេះហើយទើបសិល្បៈគុនខ្មែរត្រូវបានដាក់ឈ្មោះថា "ល្បុក្កតោ" ការវាយសម្រុកដូចសត្វតោ ដែលបានដកស្រង់ចេញពីទេវៈកថាដ៏អស្ចារ្យនេះ ដែលមានតឹកតាងឆ្លាក់នៅលើ ប្រាសាទ បន្ទាយស្រី ផងដែរ ។[៦] ![]() ល្បុក្កតោ បានចាប់ផ្ដើមឃើញមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នាដើម ស.វទី២០ នៅឆ្នាំ ១៩២៣ នៃគ.សករាជ ដែលត្រូវបាន Record ទុកដោយប្រវត្តិវិទូជនជាតិបារាំង ដោយពួកគេបានមកទស្សនា ការប្រកួតក្បាច់គុនខ្មែរ នាទីរួម ខេត្តបាត់ដំបង រាល់ពេលដែលមានការប្រកួត គេតែងតែសែងមជ្ឈូសយកទៅដាក់នៅទីនោះតែម្ដង ព្រោះវាជាការប្រកួតភ្នាល់ដាក់ជីវិត នៃភាគីជម្លោះម្ខាងៗ ដោយភាពល្បីល្បាញ ក្រុមទេសាភិបាលបារាំងក៏បង្កើតឱ្យមានជាកីឡាប្រដាល់ ជំនួសវិញ ក្នុងឆ្នាំ ១៩២៨ ដែលត្រូវបានគេស្គាល់ថា ប្រដាល់គុនខ្មែរ (អង់គ្លេស: Kun Khmer Boxing) ទោះជាយ៉ាងនេះក្ដី ប្រដាល់គុនខ្មែរ វាគ្រាន់តែជាក្បាច់គុនមួយផ្នែក នៅក្នុងចង្កោមមេក្បាច់គុនរបស់ គុនល្បុក្កតោប៉ុនណោះ [៧] ក្រណាត់សូត្រចងក្បាល ៧កម្រិត7 levels of silk Headband ល្បុក្កតោ ត្រូវបានបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ ដោយពណ៌នៃក្រណាត់សូត្រដែលរួមមាន៖ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង ថ្នាក់គ្រូ ពណ៌មាស ។ ក្រណាត់សូត្រ ក្នុងមួយពណ៌ តំណាងឱ្យ យុទ្ធក្រមមួយ មានន័យថា តំណាងឱ្យច្បាប់ប្រយុទ្ធមួយ កម្រិតពណ៌ស រាប់ចាប់ពី មេគុន ៥ក្បាច់ បាតដៃ កណ្ដាប់ដៃ ក្រញាំដៃ ម្រាមដៃ កែងដៃ ហើយក្នុងមួយក្បាច់ ចែកចេញជាច្រើន "ស្នៀត" (Techniques) ឧទាហរណ៍: ការប្រើប្រាសកែងដៃ ដូចជា៖ កែងរុញស្រប កែងរុញខ្វែង កែងបត់ កែងពុះ កែងបុករះ កែងបុកចំហៀង កែងគាស់ កែងខោក កែងញុល កែងស៊ក កែងស៊កពុះ កែងគ្រលាស់ កែងវាត់ ....។[៨] ភ្លេងសំពះគ្រូMusic honors the teacher ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោThe Resurrection of Bokator ឯកសារយោង
|
Portal di Ensiklopedia Dunia