ល្បែងរាវបង្កង

ល្បែងរាវបង្កងជាល្បែងប្រជាប្រិយមួយប្រភេទដែលប្រជាជនខ្មែរតែងតែនិយមលេងក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ល្បែងរាវបង្កងភាគច្រើនគេលេងនៅពេលរាត្រីខែភ្លឺ ហើយចំនួនអ្នកលេងគឺមិនកំណត់នោះទេ។ ល្បែងនេះគេលេងមានលក្ខណៈខុសគ្នាបន្តិចបន្តួចទៅតាមតំបន់។[]

របៀបលេងជាដំបូង គេត្រូវជ្រើសរើសសមាជិកលេងជាមុនសិន ចំនួនសមាជិកគឺមិនកំណត់ចំនួនឡើយ។ បន្ទាប់មកគេក៏ចាប់ផ្ដើមជ្រើសរើសយកមនុស្ស២នាក់ ម្នាក់ធ្វើជាអ្នករាវបង្កង ម្នាក់ទៀតធ្វើជាបង្កង(ភាគច្រើនគេជ្រើសរើសយកប្រុសម្នាក់ស្រីម្នាក់)។ បន្ទាប់មកទៀត គេនឹងយកក្រមាចងភ្នែកអ្នកទាំង២មិនឲ្យមើលឃើញអ្វីឡើយ។ អ្នកដែលដើរតួជាបង្កងគេឲ្យកាន់ត្រឡោកឬបំពង់ឬស្សី ចំនែកអ្នករាវបង្កងគឺគ្មានកាន់អ្វីទាំងអស់។ អ្នកលេងទាំងអស់គ្នាឈរជារង្វង់(ទុកទីធ្លាធំទូលាយ) ចំនែកមនុស្ស២នាក់ដែលត្រូវបានជ្រើសរើសគឺចាប់ផ្ដើមលេងនៅកណ្ដាលវង់។ នៅពេលម្នាក់ដែលដើរតួជាបង្កងចាប់ផ្ដើមគោះត្រឡោកឬបំពង់ឬស្សីហើយ ត្រូវតែរហ័សគេចខ្លួនពីទីតាំងដែលកំពុងឈរ ហើយសំលេងគោះហ្នឹងនឹងឮដល់អ្នករាវបង្កង នៅពេលនោះអ្នករាវបង្កងនឹងស្ទុះទៅចាប់ឱបតាមប្រភពសំលេងផងដែរ ។បើសិនជា អ្នករាវបង្កងចាប់បាន នោះអ្នករាវបង្កងឈ្នះ ហើយមានសិទ្ធឲ្យអ្នកចាញ់ធ្វើកាយវិការសត្វអ្វីដែលខ្លួនចង់ឲ្យធ្វើបានតាមចិត្ត។ បើសិនជា អ្នករាវបង្កងចាប់មិនបាននោះអ្នករាវបង្កងចាញ់ ហើយអ្នកដើរតួជាបង្កងមានសិទ្ធឲ្យអ្នករាវធ្វើកាយវិការសត្វអ្វីដែលខ្លួនចង់ឲ្យធ្វើតាមចិត្ត។ គេលេងបែបនេះដដែលៗដោយពីមួយគូទៅមួយគូ រហូតដល់ឈប់លេង។ ល្បែងនេះ ជាការហាត់ត្រចៀកអោយស្ទាត់ ក្នុងការស្ដាប់សំលេង និង មានស្មារតីរឹងប៉ឹង រហ័សដៃជើងផងដែរ ៕

  1. "ធ្លាប់តែលឺ "ល្បែងរាវបង្កង" តែមិនដឹងថារបៀបលេងបែបណា តោះមកដឹងទាំងអស់គ្នាពីរបៀបលេងល្បែងប្រជាបិ្រយដ៏ពេញនិយមមួយនេះ". TNAOT. 2024-04-04. Retrieved 2025-04-08.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya