វណ្ណដា
|
|
The Original Artist Cambodian Pop Singer & Rapper.
|
ឈ្មោះ
|
វណ្ណដា
|
ថ្ងៃ.ខែ.ឆ្នាំកំណើត
|
22 មករា 1997
|
សញ្ជាតិ
|
កម្ពុជា
|
ប្រភេទតន្ត្រី
|
Khmer Music, Classic, Rock , Folk, R&B, Hip hop.
|
ឆ្នាំសកម្ម
|
2016-បច្ចុប្បន្ន
|
អជីបសិល្បៈ
|
- អ្នកចម្រៀង
- អ្នកនិពន្ធបទចម្រៀង
- អ្នកសម្រួលតន្ត្រី
|
ស្លាកតន្ត្រី
|
ផលិតកម្មបារមី Empire Distribution
|
វណ្ណដា (អង់គ្លេស: Vannda) ឈ្មោះកំណើត ម៉ាន់ វណ្ណដា (កើតនៅ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៧) លោកគឺជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១៦ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀងរបស់លោកនៅលើបណ្ដាញសង្គម YouTube ជាមួយនិងបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍លើកដំបូង
ដែលបទនេះមានចំណងជើងថា (គេជាអ្នកណា) ដែលបទចម្រៀងមួយនេះ ធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យអ្នកស្ដាប់ ហើយទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ផងដែរ ។[១]
ជីវិតចាប់ផ្ដើម
Early Life
វណ្ណដា កើតនៅ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៧ លោកមានទីកន្លែងកំណេីតនៅទីរួម ខេត្តព្រះសីហនុ (បច្ចុប្បន្ន: ក្រុងព្រះសីហនុ) មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ នៅក្នុងកំឡុងពេលសិក្សានៅវិទ្យាល័យ លោកបានចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងតែងនិពន្ធ ជាពិសេសនៅក្នុងឆ្នាំ ២០០៩ ដោយសារតែទេពកោសល្យតាំងពីកំណើត បូករួមទាំងចំនូលចិត្ត កាលពីកុមារភាព ជាមួយនិងការចូលចិត្ត នូវបទចម្រៀងបែបរ៉េប នៃចង្វាក់ហ៊ីបហប លោកបានសម្រេចចិត្តមករស់នៅក្នុងទីក្រុងភ្នំពេញ ក្នុងអំឡុងឆ្នាំ ២០១៤ ដើម្បីដើរតាមក្តីស្រមៃរបស់លោក ដែលចង់ក្លាយខ្លួនជាតារាចម្រៀងអជីប នៅពេលមកដល់ភ្នំពេញមុនដំបូង វណ្ណដា បានស្នាក់នៅក្នុងវត្តហើយលោកគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននោះទេ ជាមួយនិងភាពអត់ធ្មត់ និងការតស៊ូ ដើម្បីសម្រេចនូវក្ដីសុបិនរបស់ខ្លួន លោកបានហាត់រៀនកាត់តសម្រួលតន្ត្រីភ្លេងជារៀងរាល់ថ្ងៃ ជាមួយមិត្តភ័ក្តរបស់លោក រហូតដល់អាចចេញនូវបទចម្រៀងលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ ២០១៦ ។ វណ្ណដា បានចាប់ផ្តើមការងារនៅក្នុងវិស័យសិល្បៈជាមួយនឹងបទចម្រៀងដំបូងរបស់លោក គឺបទ "គេជាអ្នកណា" ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមស្រទាប់យុវវ័យនាពេលនោះផងដែរ ហើយជាពេលវេលាដែលលោកបានឈានជើងចូលក្នុងពិភពសិល្បៈចាប់ពីពេលនោះមករហូតមកដល់បច្ចុប្បន្ននេះ ។[២]
បទចម្រៀងពេញនិយម ២០១៧ - ២០១៨
2017-2018 Popular songs
ក្នុងអំឡុងឆ្នាំ ២០១៧-២០១៨ វណ្ណដា បានបញ្ចេញនូវបទចម្រៀងពេញនិយមជាបន្តបន្ទាប់ បទរបស់លោក
មានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់យុវវ័យក្នុងប្រទេសកម្ពុជា ក្នុងនោះមានបទចម្រៀងដែលធ្វើឱ្យ លោក ចាប់ផ្ដើមមានគេចាប់អារម្មណ៍និងស្គាល់កាន់តែច្រើនឡើងៗនោះគឺបទ "ឈឺទេ" និងបទ "ចាប់ផ្ដើម និង បញ្ចប់" (Start And Stop) ដែលមានការគាំទ្រយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះគួរសង្កេតឃើញថា អត្ថន័យនៃចម្រៀងភាគច្រើនរបស់លោក ច្រៀងរៀបរាប់ទាក់ទងពីជីវិតស្នេហា និង ជីវិតពិតក្នុងសង្គមបច្ចុប្បន្ន ។[៣]
ចូលរួមជាមួយផលិតកម្មបារមី ២០១៩
2019 Joined Baramey Production
ក្នុងអំឡុងឆ្នាំ ២០១៩ វណ្ណដា បានចូលរួមជាមួយផលិតកម្មបារមី (Baramey Production) ហើយត្រូវបានមហាជនពិសេសអ្នកនិយមចូលចិត្តវិស័យតន្ត្រីខ្មែរ គាំទ្រនិងទទួលស្គាល់ចំពោះទេពកោសល្យព្រមទាំងសមត្ថភាពរបស់លោក លោកជាសិល្បករវ័យក្មេងមួយរូបដែលអាចនាំយកវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក រហូតដល់មានការកោតសរសើរនិងឱ្យតម្លៃពីបណ្តាជនបរទេសអំពីសិល្បៈវប្បធម៌របស់កម្ពុជានាពេលកន្លងមក ។ ពេលនោះវិស័យតន្ត្រីនៅកម្ពុជាមិនសូវទូលំទូលាយទេ ពោលនៅមានការលួចចម្លងទាំងចង្វាក់ សាច់ភ្លេង និងការបកប្រែអត្ថបទដើមមកច្រៀងទាំងស្រុង ហើយវាក៏បានក្លាយទៅជាផ្នែកមួយដែលលោកគិតចង់ផ្លាស់ប្តូរវាចេញ ហើយទីបំផុត វណ្ណដា បានទទួលឱកាសធ្វើវាជាមួយផលិតកម្មបារមី និង បានកាន់កាប់ឧស្សាហកម្មតន្ត្រីកម្ពុជាយ៉ាងឆាប់រហ័ស និងយ៉ាងច្បាស់លាស់ ដោយបានបង្កើនចំនួនអ្នកទស្សនានៅលើ YouTube របស់គាត់ដល់រាប់លាននាក់ក្នុងពេលបច្ចុប្បន្ន ។[៤]
ប្រជាប្រិយភាពផ្នែកពាណិជ្ជកម្ម ២០២០
2020 Commercial Popularity
ការបង្ហាញខ្លួន
Appearance
- Olympic Games Paris France 2024 🇫🇷
- Taiwan In Takao Rock 2023 🇹🇼
- Rolling Loud Thailand 2023 🇹🇭
- Sabaidee Fest California America 2024 🇺🇸
- Rap Viet’s Final Show 2023 🇻🇳
- AMS 2022 Indonesia 🇮🇩
- Tokyo’s Rise 2023 Japan🇯🇵
- Big Mountain Music Festival 2023 Thailand.
សមិទ្ធិផល
Achievement
ឆ្នាំ
|
ការដាក់ចូល
|
ប្រភេទពាន
|
លទ្ធផល
|
ស្ថាប័នផ្សព្វផ្សាយ
|
2016
|
គេជាអ្នកណា
|
Top 1 Music Show
|
Nominated
|
MYTV
Cambodia
|
2018
|
Best Male Song of The Year
|
NRG Music Awards
|
Won
|
NRG Radio 89FM Cambodia[៥]
|
2019
|
Best Male Artist of The Year
|
NRG Music Awards
|
Won
|
NRG Radio 89FM Cambodia[៦]
|
2019
|
Best Rapper of The Year
|
NRG Music Awards
|
Won
|
NRG Radio 89FM Cambodia[៧]
|
2019
|
Best Collaborations Music
|
NRG Music Awards
|
Won
|
NRG Radio 89FM Cambodia[៨]
|
2020
|
Best Male Artist of The Year
|
Cambodian Music Awards
|
Won
|
WorldBridge
Media [៩]
|
2020
|
Best Collaborations Music
|
Cambodian Music Awards
|
Won
|
WorldBridge
Media [១០]
|
2020
|
Best Music Performance
|
Cambodian Music Awards
|
Won
|
WorldBridge
Media [១១]
|
2021
|
Top #6 Hiphop
|
Asian Hiphop Artist Top 50
|
Nominated
|
LiFED Asia [១២]
|
2021
|
Top 100 Cambodia
|
Apple Music Cambodia Top 100
|
Nominated
|
Apple Music [១៣]
|
2022
|
Time To Rise
|
Branding & Marketing of the Year
|
Won
|
Cellcard Cambodia[១៤]
|
2022
|
Best Asia Flow
|
Whats Good Music Awards
|
Won
|
HONG KONG’S WHATSGOOD MUSIC AWARDS[១៥]
|
កាត់ឡុកតន្ត្រី
Discography
អាល់ប៊ុមរួមគ្នា
- អ្នកលេង ft. ថេមប៉ូ ទ្រីស, រ៉យើរ, ស៊្នូហ្គា, រុីហ្សុី (2018)
- Follow Ma Dance ft. ប៉ូឡារិច, ឡូរ៉ាម៉ម, ក្មេងខ្មែរ (2020)
ឃើញដូចនេះ
See also
ឯកសារយោង
- ↑ Medium (2021) VANNDA — He Is Not Just A New Rising Star In Cambodia, Published in
Read Rosy, Website: medium.com, Publication: Rosy Rane, Aug 14, 2021
- ↑ BeeTube News (2021) ហេតុអ្វី វណ្ណដា ក្លាយជានិមិត្តរូបនៃវិស័យចម្រៀងរ៉េបរបស់កម្ពុជា? Archived 2022-08-11 at the វេយប៊ែខ ម៉ាស៊ីន., Website: news.beetube.live, Publication: © រក្សាសិទ្ធិគ្រប់យ៉ាងដោយ BeeTube News
- ↑ News Khmer Load (2018) ពិរោះជាងមុនទៅទៀត បទ«ឈឺទេ» របស់ វណ្ណា ដា ពេលប្តូរ Melody ថ្មី (មានវីដេអូ)[តំណភ្ជាប់ខូច], Website: old.khmerload.com, Publication: Copyright © 2017 Khmerload. All rights reserved.
Page generated in 0.0108 seconds with 4 database query and 8 memcached query. May 30, 2018
- ↑ Baramey (2020) VANNDA, Website: www.baramey.com, Publication: @barameyproduction
- ↑ World Bridge Media (2018) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2019) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2019) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2019) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2020) Cambodian Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2020) Cambodian Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2020) Cambodian Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ LiFED Asia (2021) 2021 HAS BEEN VANNDA’S TIME TO RISE, Website: liftedasia.com, Publication: LiFED Asia 15 December 2021
- ↑ Apple Music (2021)Top 100: Cambodia, Website: music.apple.com, Publication: @Apple Inc. All rights reserved.
- ↑ Cellcard Cambodia (2022) Cellcard X Baramey Time To Rise awarded Marketing Campaign of the Year 2022 by CMO Asia, Website: www.cellcard.com.kh, Publication: August, Friday 26, 2022
- ↑ Hiphop DX (2022) JB, TXMIYAMA, KIRI T & MATT FORCE WIN BIG AT HONG KONG’S WHATSGOOD MUSIC AWARDS, Website: hiphopdx.com, Publication: Aug 15, 2022