វនវាសី ចន្ទមុនី
ព្រះធម្មវនវាសី ចន្ទមុនី (អង់គ្លេស: Preah Dhamma Vanak Veasei Chanmoni) នាមកំណើត: (ស៊ុន ចាន់វីរៈ) ឆ្នាំកំណើត ១៩៩៦ លោកជា ចៅអធិការវត្ត ចន្ទប្បជោត្តនារាម "ហៅវត្តាសុត" ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោកជាព្រះសង្ឃដែលមានភាពល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៥៥ឆ្នាំចុងក្រោយនេះ ដែលគិតចាប់ពីការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ឆ្នាំ ១៩៦៩ ។ តាមរយៈកាយវិកា និង ចំណេះដឹងដ៏ទូលំទូលាយរបស់លោក ត្រូវបានមហាជនដាក់ការសង្ស័យថាលោក អាចមានជន្មាយុច្រើនជាងនេះ ។ លោកជាព្រះសង្ឃមួយអង្គ ដែលចូលទៅគង់នៅក្នុងព្រៃដើម្បីធ្វើបដិបត្តិធម៌ ហើយនៅពេលដែលលោកចេញមកវិញ ត្រូវបានមហាជនហៅសម្គាល់ថា "សង្ឃធុតង្គ" ដែលមានន័យថាសង្ឃដែលគ្មានកិលេស ។[១] បុព្វហេតុនៃភាពល្បីល្បាញCauses of famous ព្រះអង្គធម្ម វនវាសី ចន្ទមុនី ត្រូវបានមហាជនចាប់អារម្មណ៍តាមរយៈការផុសរូបចែកចាយនៅលើបណ្ដាញសង្គមរបស់លោកគ្រូបង្រៀនធម៌ម្នាក់ ដែលបានលើកយកជើងព្រះអង្គចន្ទមុនីដាក់លើក្បាលរបស់ខ្លួន ហើយលោកគ្រូម្នាក់នោះត្រូវបានគេស្គាល់ថា ជាលោកវេជ្ជបណ្ឌិត "ថោងនីដាមុនី" ជាដំបូងការចែកចាយរូបភាពនេះត្រូវបានមហាជនបញ្ចេញមតិចូលទៅជេរត្មិះដៀលដល់លោកជាខ្លាំង ប៉ុន្តែក្រោយមក លោក ថោងនីដាមុនី បានចេញមកបកស្រាយដោយផ្ទាល់ ថានេះជាចេតនារបស់លោក និង ជាការស្ម័គចិត្តដោយខ្លួនឯង ដោយភាពជ្រះថ្លា មិនពាក់ព័ន្ធទៅនិង ព្រះអង្គចន្ទមុនីនោះទេ ។ មហាជនចាប់ផ្ដើមចាប់អារម្មណ៍ជាខ្លាំងទៅលើរឿងនេះ ព្រោះលោកថោងដាមុនី ជាមនុស្សដែលយល់ដឹងអំពីធម៌ព្រះពុទ្ធច្រើនហើយលោកកម្រទៅគោរពព្រះសង្ឃណាមួយដល់ថ្នាក់នេះណាស់ ដូចនេះហើយ មនុស្សជាច្រើនបានធ្វើការចុះទៅផ្ទាល់ដើម្បីសាកសួរធម៌ និង បញ្ហាផ្សេងៗក្នុងសាសនាដើម្បីឱ្យព្រះសង្ឃអង្គនេះបកស្រាយ ។ ការបកស្រាយព្រះធម៌ និង បុព្វហេតុសាសនា របស់ព្រះអង្គ អង្គនេះ គឺមានដំណើរប្លែកចម្លែក ធ្វើឱ្យសាធុជនទាំងពួងងាយយល់និងមិនដែលជួបពីមុនមកក្នុងរយៈពេលជាង ១០០ ឆ្នាំចុងក្រោយនេះ ដែលមិនធ្លាប់មានព្រះសង្ឃណាមួយនៅកម្ពុជាអាចបកស្រាយបានក្បោះក្បាយដូចនេះណាស់ ដូចនេះហើយ ប្រជាជនជាច្រើនពាន់នាក់ចាប់ផ្ដើមចង់ជួបព្រះអង្គចន្ទមុនី ដើម្បីឱ្យលោកផ្ដល់នូវឱវាទ ហើយប្រជាប្រិយភាពរបស់លោកចាប់ផ្ដើមល្បីចាប់ពីពេលនោះមក ។[២] ព្រះអង្គសំដែងឫទ្ធិHe manifest power អំឡុងពេលដែលព្រះអង្គចន្ទមុនីសម្ដែងធម៌ មនុស្សជាច្រើនចាប់ផ្ដើមសុំទឹកមន្តដែលលោកបានសូត្របាលីអដិ្ឋដ្ឋានក្នុងចិត្ត ហើយប្រើផ្លិតបក់ធម៌បាលីទាំងអស់នោះទៅប៉ះនិងដបទឹករបស់សាធុជន រឿងអភានិហា ដែលមិនគួរឱ្យជឿ ជំងឺធ្ងន់ប្រែជាស្រាល ជំងឺស្រាលប្រែទៅជា ជាសះស្បើយ សាធុជនកាន់តែច្រើនឡើងៗបន្តចង់ជួបព្រះអង្គចន្ទមុនី ពីចំនួនរាប់ពាន់នាក់ក្នុងមួយថ្ងៃ ទៅជាចំនួនរាប់មុឺននាក់នៅក្នុងមួយថ្ងៃធ្វើឱ្យព្រះអង្គចន្ទមុនីមានភាពល្បីល្បាញទូទាំងប្រទេស ។ តាមរយៈរូបភាពបង្ហាញពីការជឿរបស់សាធុជនជាច្រើនមុឺននាក់ បានធ្វើឱ្យមនុស្សមួយចំនួនមានអគតិយល់ថា នេះជាការរៀបចំរបស់ពួកឆបោកជាប្រព័ន្ធ ឬ មានការរៀបចំដោយអ្នកនយោបាយណាមួយ ចំពោះការលើកឡើងរបស់ជនអគតិទាំងនេះ ពួកគេមិនមានជាភស្តុតាងណាមួយបង្ហាញឡើយ ក្រោយពីការបកស្រាយដោយអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ។ មានព្រះសង្ឃមួយចំនួន ដោយការច្រណែនឈ្នានីស មានសង្ឃដីកាថា ព្រះសង្ឃដែលសម្ដែងបដិហារ្យ និងត្រូវដាច់អបិត្តិបរាជិក ពីព្រោះតាមច្បាប់ធម្មវិន័យ ព្រះសម្មាសម្ពុទ្ធ បានហាមសាវគ្គរបស់ព្រះអង្គក្នុងការសម្ដែងបដិហារ្យ ហើយនេះជាការយល់ខុសរបស់ព្រះសង្ឃមួយចំនួននោះ ការសម្ដែងបដិហារ្យ គឺការបង្ហាញឱ្យឃើញនិងភ្នែក ចំណែកឯព្រះអង្គចន្ទមុនី លោកសម្ដែងឬទ្ធិទៅវិញទេ ព្រោះមិនអាចមើលឃើញនិងភ្នែក ។
ការជាពីជំងឺមហារីកCancer recovery មនុស្សរាប់មុឺននាក់ដែលប៉ងទៅជួបព្រះតេជគុណចន្ទមុនី ដើម្បីសុំទឹកមន្តយកមកព្យាបាលជំងឺ ក្នុងនោះមានមនុស្សមួយចំនួនបានកើតជំងឺមហារីក ហើយពួកគេបានជាសះស្បើយឡើងវិញក្រោយពេលពួកគេបានបានបន់ស្រន់បារមីរបស់លោកចន្ទមុនី និង មួយចំនួនទៀតជាសះស្បើយពីជំងឺមហារីកតាមរយៈការទទួលទានទឹកមន្ត ។ ក្រុមបុរាណាចារ្យបានចុះទៅស្រាវជ្រាវសាកស្ទួរផ្ទាល់ទៅលើមនុស្សចំនួន ១៥០នាក់ សួរនាំពួកគេពីជំងឺមហារីក និង ការព្យាបាលរបស់ពួកគេតាមបែបវិទ្យាសាស្ត្រ ការផឹកថ្នាំពេទ្យ និង ទៅមន្ទីរពេទ្យដើម្បីទទួលសេវ៉ាកម្មព្យាបាលជំងឺរបស់ពួកគេផ្ទាល់ ។ ជំងឺមហារីក មានច្រើនប្រភេទ ពីកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ ហើយពិបាកក្នុងការព្យាបាលណាស់ ព្រោះជំងឺមានការវិវត្តន៍លឿន អ្នកដែលមានជំងឺមហារីកអាចត្រឹមលេបថ្នាំពន្យាពេលនិងកាត់បន្ថយការឈឺចាប់ប៉ុនណោះ ។ ពួកគេបានផ្ដល់នូវពត៌មាននៃជំងឺមហារីករបស់ពួកគេពី ១ឆ្នាំ រហូតទៅដល់ ៤ឆ្នាំ ហើយអ្នកមួយចំនួនបានទៅទទួលការព្យាបាលនៅក្រៅប្រទេសផងដែរ ប៉ុន្តែការព្យបាលទាំងនោះមិនបាធ្វើឱ្យពួកគេជាសះស្បើយឡើយ ហើយពួកគេបែរជានិយាយស្របគ្នាត្រង់ចំនុចមួយដែលខ្លួនពួកគេទទួលបាននោះគឺជំងឺមហារីករបស់ពួកគេគឺជាសះស្បើយ ពីដុំពករីកធំ ទៅជាដុំពកតូចប៉ុនកូនដៃ ឬ ដុំពកទាំងនោះបានរលាយបាត់ចេញពីខ្លួនរបស់ពួកគេ ក្រោយពេលពួកគេបានទទួលទានទឹកមន្តរបស់ព្រះតេជគុណចន្ទមុនី ។ រឿងអាថ៍កំបាំងក្នុងព្រៃMystery in the forest មនុស្សជាច្រើននៅទូទាំងពិភពលោកតែងតែចង់ដឹងរឿងអាថ៍កំបាំងនៅក្នុងពិភពលោកយើងនេះ ហើយរឿងអាថ៍កំបាំងជាច្រើនត្រូវបានលើកមកនិយាយតៗគ្នា ហើយពេលខ្លះរឿងទាំងអស់នេះត្រូវបានមនុស្សជំនាន់មុនធ្វើការកត់ត្រាទុកទៀតផង ដូចជារឿងមានព្រះ មានទេវតាមានវិញាណខ្មោច និង មានពួកបីសាចផ្សេងៗ ហើយមនុស្សខ្លះបានជឿរឿងនេះ ហើយមនុស្សខ្លះទៀតមិនបានជឿរឿងទាំងអស់នេះទេ ប៉ុន្តែរឿងទាំងអស់នេះត្រូវបាន មនុស្សជំនាន់មុនដែលរស់នៅតំបន់ផ្សេងៗគ្នាសោះ ប៉ុន្តែពួកគេបានធ្វើកំណត់ត្រាដូចគ្នានៅទូទាំងពិភពលោក ។ ព្រះអង្គចន្ទមុនី អំឡុងពេលព្រះអង្គធ្វើធុតង្គក្នុងព្រៃ ព្រះអង្គបានជួបរឿងអាថ៍កំបាំងក្នុងព្រៃជាច្រើន ហើយព្រះអង្គបានបកស្រាយអំពីបទពីសោធន៍ផ្ទាល់ខ្លួន ដែលបានជួបប្រទះនៅរឿងចម្លែកទាំងអស់នេះផងដែរ ។ ព្រះអង្គចន្ទមុនីមានសង្ឃដីកាថា ខ្លួនតេជគុណផ្ទាល់បានជួបមនុស្សទាបៗ ហើយពួកគេបានស្ម័កមកជួយលោក តាមរយៈការបញ្ជាររបស់នរណាម្នាក់ ពេលធ្វើកិច្ចការហើយពួកគេក៍ត្រឡប់ទៅវិញ មនុស្សអាថ៍កំបាំងដែលបង្ហាញខ្លួនហើយបាត់ទៅវិញនោះ ពួកគេប្រហែលជាអាចស្ថិតនៅក្នុងច្រកអាថ៍កំបាំងណាមួយដែលធ្វើការតភ្ជាប់មកកាន់ទីនេះ ដែលអ្នកវិទ្យាសាស្ត្រឱ្យឈ្មោះថា (Wormhole) ដែលមានន័យថាពួកគេស្ថិតនៅក្នុងផែនដីរបស់យើង ប៉ុន្តែពួកគេស្ថិតក្នុងទីអាថ៍កំបាំងណាមួយដែលយើងមិនអាចមើលឃើញ ឬ ច្រកដែលស្ថិតក្នុងចក្រវាឡមួយផ្សេងទៀត ប៉ុន្តែពួកគេធ្វើដំណើរតាមរយៈល្បឿនពន្លឺ ដែលនៅក្នុងគម្ពីរសាសនានៅកម្ពុជាសម្គាល់ថា ភពទេវតា ឬ ភពយក្ស ឬ ភពរបស់មនុស្សមួយក្រុមផ្សេងទៀតដែលស្ថិតក្នុងចក្រវាឡផ្សេង ការមានសង្ឃដីការបស់ព្រះអង្គចន្ទមុនី យើងមិនអាចសន្និដ្ឋានថាពិត ឬ ក៏អត់ទេ ប៉ុន្តែសង្ឃដីកាទាំងអស់មានកត់ត្រាដូចគ្នានៅក្នុងព្រះគម្ពីរគ្រប់សាសនាទូទាំងពិភពលោកផងដែរ ។ ការរៀបរាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ព្រះអង្គចន្ទមុនី បានធ្វើឱ្យមនុស្សមួយចំនួនចូលទៅត្មិះដៀលដល់ព្រះអង្គផងដែរ ថាជាការប្រឌិតឡើងដើម្បីបោកប្រាស ប៉ុន្តែពួកគេត្រូវចាំថា អ្នកបួសគឺពោលពាក្យសច្ចៈ និង មិនកុហក់ ទើបបារមីតាមថែរក្សា បើសិនជាលោកចន្ទមុនីពិតជាកុហក់មែន លោក និង ដាច់អបត្តិដាច់សីល និង មិនមានឬទ្ធិទៀតនោះទេ ប៉ុន្តែគឺផ្ទុយស្រឡះពីព្រោះលោកបានរៀបរាប់រឿងនេះតាំងពីមុនដំបូង តាំងពីមិនទាន់មានសាធុជនមានជំនឿច្រើនលើសលប់មកដល់បច្ចុប្បន្ននេះ សង្ឃដីការបស់លោក មានកត់ត្រានៅក្នុងព្រះគម្ពីរ ហើយមានភាពដូចគ្នាទៅនិងទ្រឹស្ដីរបស់អ្នកវិទ្យាសាស្ត្រទៀតផង ផ្ទុយទៅវិញជនដែលចោទលាបពណ៌ទៅវិញទេ ដែលពួកគេមិនមានអ្វីជាសំអាងសោះ ។ ការរំលោភលើព្រះរាជក្រឹតViolation of the Royal Decree រាល់ជនទាំងឡាយណាដែលត្មិះដៀល ព្រះតេជគុណ ធម្មវនវាសី ចន្ទមុនី តាមប្រព័ន្ធផ្សព្វផ្សាយណាមួយជាសាធារណៈពួកគេត្រូវប្រឈមមុខនិងច្បាប់ដាក់ទោស ព្រោះពួកគេបានរំលោភលើការសម្រេចចិត្ត របស់អង្គព្រះមហាក្សត្រ ដែលបានតែងតាំង ព្រះតេជគុណ ធម្មវនវាសី ចន្ទមុនី ជាសម្ដេចព្រះរាជគ្រូបញ្ញាញាណ ដែលចុះក្នុងព្រះរាជក្រឹតលេខ (នស/រកត/០៥២៣/៩៤១) ។ រាល់ជនទាំងឡាយណាដែលធ្វើការត្មិះដៀលមើលងាយ ដល់ ព្រះតេជគុណ ចន្ទមុនី នោះក៏និងមានន័យថា ពួកគេបានមើលងាយដល់ព្រះគំនិត របស់អង្គ ព្រះមហាក្សត្រដូចគ្នា ដែលបានតែងតាំងដល់ ព្រះតេជគុណ ចន្ទមុនី ដូចនេះហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវស្រាវជ្រាវចាប់បុគ្គលនោះយកទៅផ្ដន្ទាទោស ។ សេចក្ដីក្រើនរំលឹកបុគ្គលដែលបានប្រមាថ ព្រះធម្មវនវាសីចន្ទមុនី ដោយរូបភាពបើកចំហណាមួយ អ្នកត្រូវចាំថា អ្នកបានប្រមាថសាវគ្គរបស់ព្រះដែលបានរៀបចំឱ្យលោកសង្ឃអង្គនេះចេញមកលើកសាសនាព្រះពុទ្ធឡើងវិញ ។ ផលបាបដែលអ្នកទទួលបានរួមមាន៖
សេចក្ដីពន្យល់មាន Video មួយបានផុសពី សិស្សានុសិស្សប៉ុន្មាននាក់ ត្រូវខ្មោចចូលក្នុងទីវត្តអារាម នៅថ្ងៃទី4 ខែកញ្ញ ឆ្នាំ 2024 ហើយអ្នកមួយចំនួនបានចូលទៅត្មិះដៀល និង ចោទប្រកាន់លាបពណ៌ថាជាការសម្ដែង ប៉ុន្តែហេតុការណ៍នេះគឺជារឿងពិត សិស្សានុសិស្សទាំងនេះត្រូវខ្មោចចូលមកជារឿយៗ 2-3 ខែមុនព្រះអង្គចន្ទមុនីនិមន្តទៅទៀត ម្ដាយឪពុកពួកគេបានយកទៅពេទ្យពិនិត្យសុខភាព តែខាងពេទ្យឆ្លើយថាមិនមានកើតអីនោះទេ គាប់ជួនព្រះអង្គចន្ទមុនីបាននិមន្តទៅខេត្តស្ទឹងត្រែង សិស្សដែលត្រូវខ្មោចចូលជាសិស្ស អនុវិឡាល័យថាឡាបរិវ៉ាត់ ស្ថិតក្នុងភូមិថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោកគ្រូអ្នកគ្រូបាននិមន្ត ព្រះធម្មវនវាសី ចន្ទមុនី មកប្រោះព្រំ ដើម្បីបណ្ដេញខ្មោចព្រាយទាំងអស់នោះ ដែលសណ្ឋិតនៅដើមស្វាយចំនួន ៣ដើមធំៗដែលនៅក្នុងបរិវេណសាលារៀននោះ ក្រោយមកតេជគុណចន្ទមុនី បាននិមន្តទៅសាលាឆទាន នៃអាស្រមប្រាសាទព្រះគោ ដែលមនុស្សអគតិមួយចំនួនចោទប្រកាន់ថាជាវត្ត ។ ក្រោយពេល ព្រះអង្គចន្ទមុនី ធ្វើកិច្ចបណ្ដេញខ្មោចព្រាយទាំងនោះចេញពីដើមស្វាយទាំងនោះរួច ខ្មោចព្រាយទាំងនោះក៏ចូលខ្លួនសិស្សានុសិស្សជាច្រើននាក់ក្នុងពេលតែមួយដែលប្រមាណជា ជាង១០នាក់ ។ ហេតុអ្វីខ្មោចព្រាយអាចចូលសន្ធិតក្នុងបរិវេណអាស្រមនៃប្រាសាទព្រះគោនោះបាន (ក្រុមអគតិលាបពណ៌បង្កាច់បង្ខូចថាជា វត្ត) អាចថាទីនោះមិនធ្លាប់បានធ្វីពិធីបញ្ចុះខ្សែរសីម់ា ឬ បច្ចុះអាថ័នជាកិច្ចការពារនោះទេ ជាចុងក្រោយខ្មោចព្រាយទាំងនោះដែលបានចូលខ្លួនសិស្សានុសិស្សបានចេញពីខ្លួនរបស់ពួកគេវិញ ក្រោយព្រះអង្គចន្ទមុនីបានសូត្រមន្តបាលីបណ្ដេញខ្មោចព្រាយទាំងនោះចេញ ។[៣] ឯកសារយោង
|
Portal di Ensiklopedia Dunia