វិគីភីឌាភាសាខ្មែរ
វិគីភីឌាភាសាខ្មែរគឹជាគំរោងរបស់វិគីមេឌា។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណេត អាចឲ្យ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំណែកបាន។ វិគីភីឌាភាសាខ្មែរអ្នកគ្រប់គ្នាពិតជា បានស្គាល់រួចមកហើយ នូវគេហទំព័រ km.Wikipedia.org។ វាគឺជាគេហទំព័រ ដែលអាចឲ្យ អ្នកប្រើប្រាស់សរសេរអត្ថបទផ្សេងៗ និងកែប្រែបានដោយសេរី។ បច្ចុប្បន្ននេះ វីគីភីឌាមានអត្ថបទជាច្រើនភាសា នៅលើពិភពលោក ហើយអ្វីដែលជាមោទនភាពជាបំផុតសម្រាប់ជនជាតិខ្មែរនោះគឺនៅលើគេហទំព័រមួយនេះក៏មានជាភាសាខ្មែរយើងផងដែរ។ វីគីភីឌាជាភាសាខ្មែរ ជាគេហទំព័រមួយក្នុងចំណោម គេហទំព័រទាំងអស់ដែលមានប្រយោជន៍ និង មានសារៈសំខាន់សម្រាប់ជនជាតិខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រាប់មនុស្សទាំងអស់ដែលនិយាយជាភាសាខ្មែរ ។ គេហទំព័រវីគីភីឌាភាសាខ្មែរ គឹជាគេហទំព័ររបស់ ជាអង្គការមូលនិធិវីគីភីឌាដែល មានគោលដៅសរសេរអត្ថបទនានាដែលមានប្រយោជន៍ នៅលើប្រព័ន្ធ អ៊ីនធើណែត ។ គេហទំព័រវីគីភីឌាភាសាខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំលើប្រព័ន្ធ អ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ នៅក្នុងគេហទំព័រវីគីភីឌាភាសាខ្មែរ លោកអ្នកអាចសរសេរ និង បង្កើតអត្ថបទជាភាសាខ្មែរ ដែលមានប្រយោជន៍ ដោយសេរីនិង មិនគិតថ្លៃ ។ វិគីភីឌាភាសាខ្មែរគឹជាគម្រោងរបស់វិគីមេឌា ត្រូវបានបង្កើតឡើងដោយមូលនិធិវិគីមេឌា ជាអង្គការមិនរកប្រាក់កម្រៃឡើយ ។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណែត អាចឱ្យ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំណែកបាន គ្រប់គ្នា ។ បន្ទាប់ពី លោកអ្នកបានស្គាល់ពីគេហទំព័រវីគីភីឌាភាសាខ្មែរនេះរួចហើយ យើងខ្ញុំជាសមាជិកវីគីភីឌាសង្ឃឹមថា លោកអ្នកក៏ដូចជាសិស្ស និស្សិតទាំងអស់នឹងចូលរួមស្ថាបនាគេហទំព័រនេះ ដោយ ផ្ដល់នូវ អត្ថបទល្អៗ ដើម្បី ទុកជាឯកសារ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិតទូទៅបានសិក្សាស្រាវជ្រាវ ហើយឯកសារទាំងនោះ នឹងរក្សាទុកគង់វង្សនៅជាកេរមរតក ដល់កូនខ្មែរជំនាន់ក្រោយ តទៅទៀតផងដែរ ។ របៀបនៃការចូលជាសមាជិក របស់វីគីភីឌាជាភាសាខ្មែរ លោកអ្នកគ្រាន់តែ បង្កើតគណនី (Account) មួយ និង ធ្វើតាមអ្វីដែល វីគីភីឌាខ្មែរតម្រូវឱ្យធ្វើ ជាការស្រេច ។ ប្រវត្តិ![]() វីគីភីឌាភាសាខ្មែរត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ វិគីភីឌាភាសាខ្មែរបានកកើតឡើង។ ការបង្កើតឡើងនៅគេហទំព័រវីគីភីឌាភាសាខ្មែរនេះគឺជាគម្រោងរបស់អង្គការ មូលនិធិវីគីមេឌា ដោយអង្គការនេះធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវ ចំណេះដឹង ប្រវត្តិសាស្ត្រនានា នៅក្នងប្រទេសកម្ពុជាក៏ដូចជា ធ្វើការបញ្ជ្រាបចំណេះដឹងទាំងអស់នេះ ទៅដល់មនុស្សនិង ប្រជាជនទាំងអស់នៅពិភពលោក ។ ហើយនៅក្នុងឆ្នាំ ២០០៥ នោះគឺវីគីភីឌាភាសាខ្មែរមាន ចំនួនតិចតូចបំផុត ។ រហូតមកដល់ ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០០៧ វីគីភីឌាមាន អត្ថបទចំនួន ១០០ អត្ថបទ ។ នៅថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរកើនបាន ៥០០អត្ថបទដែលធ្វើឱ្យគេហទំព័រវីគីភីឌាមានការចាប់អារម្មណ៏ជាងមុន ។ ថៃ្ងទី៣ ខែមិនា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ១០០០អត្ថបទ។ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ២០០០អត្ថបទ ។ ហើយសម្រាប់នាពេលបច្ចុប្បន្ននេះ វីគីភីឌាមានកើនឡើងបាន ចំនួន ៣៦៥១អត្ថបទ (ចំណាត់ថ្នាក់លេខរៀងទី១៥៥ ក្នុងចំណោម ២៨៥ភាសា)។ អ្វីទាំងអស់នេះ គឺជាភាពរីកចម្រីន យ៉ាងឆាប់រហ័សបំផុត ។ មូលហេតុដែលនាំឱ្យគេបង្កើត វីគីភីឌាជាភាសាខ្មែរក៏ព្រោះតែ វាមានសារៈសំខាន់ចំពោះ សិស្សានុសិស្ស និង មនុស្សទាំងអស់នៅលើពិភពលោក និងដោយថាមកពីស្នាដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា ទើបនាំឱ្យមានការបង្កើត គេហទំព័រវីគីភីឌាភាសាខ្មែរនេះឡើង ។ សម្រាប់នាពេលបច្ចុប្បន្ននេះវីគីភីឌាភាសាខ្មែររូបភាពចំនួន ១០៣៤ រូបភាពមានសមាជិកចំនួន ១១០២២នាក់ ។ គោលបំណង![]() ទិសដៅក្នុងការបង្កើតវីគីភីឌាភាសាខ្មែរគឺដើម្បីបញ្ជ្រាបចំណេះដឹង ទាំងអស់ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋគ្រប់គ្រប់គ្នាបានដឹង ។ ផលប្រយោជន៍ ដែលអ្នកបង្កើតនិងចូលជាសមាជិក នៅក្នុងវីគីភីឌាភាសាខ្មែរ មានដូចជា ៖
បើសិនបើអ្នកចំណាយពេលវេលា ដើម្បីចូលរួមក្នុងវីគីភីឌា ទាំងអស់ លោកអ្នកបានចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអ្នកយ៉ាងមានប្រយោជន៍ ។ ការបញ្ចូលបំណងវិគីភីឌា គឺដើម្បីអោយអ្នកនិយាយភាសាខ្មែរ បានប្រើវិគីភីឌានូវភាសារបស់ខ្លួន។ វិគីភីឌាត្រូវបានសរសេរជាចើ្រនភាសា។ បំណងធំរបស់យើងគឺ ឱ្យមាន អត្ថបទច្រើនដូច វិគីភីឌា ជាភាសាអង់គេ្លស។ វិគីភីឌាគឺជាប្រភពផ្តល់ចំណេះដឹងល្អៗនិងពិសេសសំរាប់ យុវជនកម្ពុជា។ សេចក្តីផ្តើមវិគីភីឌាភាសាខ្មែរបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ ជាពិសេសមកពីទឹកដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា។ បច្ចុប្បន្ន វិគីភីឌាភាសាខ្មែរនៅមានទំហំតូចដោយហេតុថា:
ឬក្រុមហ៊ុន។
កាលបរិច្ឆេទសំខាន់ៗ
មើលផងដែរ
|
Portal di Ensiklopedia Dunia