វិទ្យាល័យសន្ធរម៉ុកវិទ្យាល័យសន្ធរម៉ុក រឺ វិទ្យាល័យជាស៊ីមសន្ធរម៉ុក ជាគ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិរដ្ឋ ដែលឋិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វិទ្យាល័យនេះឋិតនៅជាប់នឹង សាលាបឋមសិក្សាសន្ធរម៉ុក។ កាលពីដើមឡើយទាំងវិទ្យាល័យ និងបឋមសិក្សាមានទីធ្លារួមតែក្រោយមកក៏ឃាំងគ្នាវិញ។ ឈ្មោះគ្រឹះស្ថានសិក្សានេះ យកតាមឈ្មោះកវីខ្មែរម្នាក់ដ៏ល្បីល្បាញមួយរូប គឺ ឧកញ៉ា សន្ធរវោហារម៉ុក។ ទីតាំងវិទ្យាល័យសន្ធរម៉ុក ឋិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នៅបណ្ដោយ មហាវិថីកម្ពុជាក្រោម នៅខាងត្បូងផ្លូវ។ ខាងកើតវិទ្យាល័យនេះ គឺសាលាបឋមសិក្សាសន្ធរម៉ុក។ ខាងត្បូងគឺផ្លូវលេខ ១៣៨។ ខាងលិចគឺផ្លូវលេខ ២៥៣។ គណៈគ្រប់គ្រងបច្ចុប្បន្ន នាយកវិទ្យាល័យគឺលោក ឡៅ ម៉ូលីណា(២០១៥ ដល់បច្ចុប្បន្ន។ អតីតនាយកវិទ្យាល័យ គឺ លោក មាក ឆរស្មី(២០០៥~២០១៥) ហង្ស ឆាយ(១៩៩៦~២០០៤) សុឹម សូម៉ា(១៩៧៩~១៩៩៦) ។ ព្រឹត្តិការណ៍ចំពោះឆ្នាំសិក្សា ២០១២~២០១៣ កន្លងទៅនេះ វិទ្យាល័យសន្ធរម៉ុក ទទួលភារៈជាទីតាំងចែកវិញ្ញាបនប័ត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដល់បេក្ខជនដែលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រលង ៥ សីហា ២០១៣។ |
Portal di Ensiklopedia Dunia