វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា![]() វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាគឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសមត្ថភាពផ្ទេរនូវបច្ចេកទេសដល់និស្សិត ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC គឺជាគ្រឹះស្ថានបច្ចេកទេសក្នុងប្រទេសកម្ពុជាដែលបានរៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ ដែលមានសហប្រតិបត្តិការជាមួយនិងសាកលវិទ្យាល័យ Jeon Ju នៃប្រទេសកូរ៉េខាងត្បូង ។ NPIC ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី ហ៊ុនសែន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០០៥ ។ NPIC បានរៀបចំតាមកម្មវិធីសិក្សាទំនើប ដោយផ្ដោតសំខាន់ទៅលើការអនុវត្តន៍ (៧០ភាគរយ) និងទ្រឹស្ដី (៣០ភាគរយ) ក្នុងការរៀបចំ នេះអាចឱ្យនិស្សិតធ្វើអ្វីមួយយ៉ាងរហ័សហើយនិងអភិវឌ្ឍសមត្ថភាពមុខជំនាញរបស់ពួកគេរៀងៗខ្លួនបានយ៉ាងលឿន ។ សិស្សនិស្សិតនិងសិក្សាជំនាញជាមួយនិងសាស្ត្រាចារ្យខ្មែរដែលមានបទពិសោធន៍យូរឆ្នាំ ហើយនិងសាស្ត្រាចារ្យជនជាតិកូរ៉េ ដែលការសិក្សាក្នុងមួយថ្ងៃ ៦ ម៉ោង ហើយ៥ ថ្ងៃក្នុងមួយសប្ដាហ៍ ។ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា គេអាចមានសំណាងបន្តការសិក្សានិងធ្វើការនៅប្រទេសកូរ៉េ ។
គោលដៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានិងឱ្យមានការអនុវត្តន៍បានខ្ពស់, តម្រង់វិជ្ជាជីវៈនិងកម្មវិធីអប់រំនៃមូលដ្ឋានគ្រឹះបច្ចេកទេស ដើម្បីនិស្សិតនៅទីជនបទនិងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ។ វិទ្យាស្ថាននិងជួយរកការងារនៅក្នុងតំបន់និងនៅបរទេសឱ្យនិស្សិតពេលបញ្ចប់ការសិក្សាតាមរោងចក្រ សហគ្រាសធំៗ និងនៅស្ថាប័នរដ្ឋមួយចំនួន ។ ការផ្តល់ឱ្យគ្រប់គ្រាន់សម្រាប់ទីផ្សារនៅក្នុងតំបន់និងបរទេសជាមួយនិងជំនាញដ៏ពិតប្រាកដមួយ ។ ទស្សនៈវិស័យក្នុងឆ្នាំ២០១៥ វិទ្យសា្ថននឹងក្លាយជាមជ្ឈមណ្ឌលឆ្នៃប្រឌិតនិងផ្ទេរបច្ចេកវិទ្យាផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មសមស្របតាមសកលភាវូបជនីយកម្មដែលរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់ធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ។ តារាងនៃការចាត់ចែងលក្ខណៈពិសេស
មុខវិទ្យាសិក្សា175615 165423923510453 165422076843971 364999 1640828 o.jpg ទំនាក់ទំនង
ប្លង់ទីតាំងរបស់វិទ្យាស្ថានឯកសារយោងវែបសាយៈ /www.npic.edu.kh |
Portal di Ensiklopedia Dunia