វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា![]() វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាដែលបណ្តុះបណ្តាលវិស្វករបច្ចេកទេស។ ប្រវត្តិវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៦៤ មានឈ្មោះថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត (Institut Technique Supérieur de l’Amitié Khméro-Soviétique: ITSAKS) ។ វិទ្យាស្ថាននេះត្រូវបានផ្ដល់ជំនួយពីសហភាពសូវៀតរហូតដល់ឆ្នាំ ១៩៧៥ និងពី ១៩៨០ ដល់ ១៩៩១ ។ នៅឆ្នាំ ១៩៩១ សូវៀតបានបញ្ចប់ជំនួយទាំងស្រុងភ្លាមៗដល់វិទ្យាស្ថាន ។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលបារាំងបានចុះកិច្ចព្រមព្រៀងគ្នាដើម្បី អភិវឌ្ឍវិទ្យាស្ថានបន្ត ដោយប្តូរឈ្មោះមកជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាភាសាបារាំង (Institut de Technologie du Cambodge: ITC) ។ វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា (ITC) ជាគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលគ្រប់គ្រងដោយទីភ្នាក់ងារឧត្តមសិក្សានៃក្រុមប្រទេសនិយាយភាសាបារាំង (Agence Universitaire de la Francophonie: AUF) ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៤ នៅក្នុងក្របខ័ណ្ឌនៃជំនួយឧបត្ថម្ភហិរញ្ញប្បទានរបស់ប្រទេសបារាំង (ក្រសួងការបរទេស និងស្ថានទូតបារាំង) ។ ការបណ្តុះបណ្តាលវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា ធ្វើការបណ្តុះបណ្តាលអ្នកគ្រប់គ្រងបច្ចេកទេស ដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងវិស័យវិទ្យាសាស្រ្ត វិស្វករ ហើយមានការសិក្សាពីរផ្នែក៖
នៅក្នុងផ្នែកទាំងពីរខាងលើនេះ តម្រូវឱ្យនិស្សិតចេះច្បាស់ភាសាអង់គ្លេសផងដែរ ។ រចនាសម្ព័ន្ធវិទ្យាស្ថានចែកចេញជា១០ដេប៉ាតឺម៉ង់៖
ទំនាក់ទំនង
ឯកសារយោង |
Portal di Ensiklopedia Dunia