ព្រះបាទវីរវម៌្ម (គ.ស ?-៥៧៦) រជ្ជកាល (គ.ស ៥៦០-៥៧៦) ពីដំបូងត្រូវបានគេហៅដូច្នេះថា ពួកមេកន្ទ្រាញដងរែក ដែលមានអាណាខេត្តមេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក ដែលពុំមិនសូវមានគេស្គាល់។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងគេ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅឯវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្មទី១ប្រាកដមែន។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣) ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលជាព្រះអនុជនៃព្រះបាទភវវម៌្មទី១។ ប្រាកដណាស់ ព្រះអង្គម្ចាស់ទាំងពីរអង្គនេះមានព្រះមាតារួមគ្នា តែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E) ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃចក្រវរ្តិន រីឯសិលាចារឹកមួយទៀតមកពីបាកមូលនៅឧប្បល/ប្រទេសថៃ (K.៤៩៦) បានឲ្យយើងដឹងថានាមនៃបិតាព្រះបាទវីរវម៌្មមានព្រះនាមថាសាវ៌ភៅម ពាក្យនេះមិនមែនជានាមទេគឺងាររបស់ស្ដេចចក្រវរ្តិន ដូច្នេះងារត្រូវនឹងវ្រះបាទរុទ្រវម៌្ម។ សិលាចារឹកទាំងនេះសំដៅលើទឹកដីមួយភាគធំត្រូវបានគ្រប់គ្រងដោយបណ្ដាក្សត្រអស់ទាំងនោះខាងលើ។
ព្រះរាជពង្សាវលី
- ព្រះបិតា ព្រះនាមរុទ្រវម៌្ម ជាអតីតព្រះមហាក្សត្រ។
- ព្រះភាតា ព្រះនាម ប្រថិវេន្ទ្រវម៌្ម ជាម្ចាស់នៃក្សត្របុរៈមួយអង្គ។
- បុត្រព្រះនាម មហេន្ទ្រវម៌្ម ជាព្រះមហាក្សត្រនៃនគរចេនឡា និងព្រះនាងមួយអង្គដែលមានព្រះស្វាមីនាម សោមសម៌ន សោយរាជ្យនៅបុរៈឯតំបន់ទ្វារវតី?
- មានព្រះភាគិនេយ្យ ភវវម៌្មទី១ ត្រូវជាបុត្រចុងផង ដែលព្រះបិតាជាព្រះភាតារបស់ទ្រង់ព្រះនាម ប្រថិវេន្ទ្រវម៌្ម និងមាតាជាព្រះមហេសីរបស់ទ្រង់
- ព្រះនត្តានាម ឦឝានវម៌្មទី១ ជាព្រះមហាក្សត្របានបង្រួបបង្រួមចេនឡា និង ភ្វូណានជាស្ថាពរ, ព្រះបាទ ហិរណ្យវម៌្ម ត្រូវជាបុត្រនៃព្រះនាងមានស្វាមីជាព្រាហ្មណ៍នាម សោមសម៌ន
ឯកសារយោង