វីរៈ តារា
ជីវប្រវត្តិសង្ខេបអ្នកស្រីវីរៈ តារា ជាអតីតតារាភាពយន្តមួយដួងដែលមានប្រជាប្រិយភាពកាលពីអំឡុងទសវត្សរ៍ទី៦០ និងទី៧០ដែលទស្សនិកជននៅចងចាំមិនទាន់ភ្លេចនូវទេពកោសល្យសម្ដែងដ៏សក្តិសមឥតខ្ចោះរបស់អ្នកស្រីតាមរយៈខ្សែភាពយន្តនាសម័យនោះ។ អ្នកស្រីមានឈ្មោះដើមថាគឹម ហៀក កើតនៅឆ្នាំ ១៩៤៧ នៅឯទីរួមខេត្តកំពត។ ឳពុកអ្នកស្រីមានឈ្មោះកុក យិន អតីតអ្នកបើកបររថយន្តពេទ្យ ឯម្ដាយអ្នកស្រីឈ្មោះ សេង ញុង ជាមេផ្ទះ ។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកលី ប៊ុនយីម នៅឆ្នាំ១៩៦៤ គឺមួយឆ្នាំមុនពេលដែលអ្នកស្រីចូលប្រឡូកវិស័យសិល្បៈ ហើយមានបុត្រ៥នាក់ សុទ្ធតែប្រុស។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី និង ស្វាមី ត្រូវបានជម្លៀសទៅរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានរយៈពេល៥ខែក៏លួចរត់ចេញទៅខេត្តហាទៀង ប្រទេសវៀតណាម ហើយឆ្លងចូលទៅប្រទេសឡាវ រហូតបានចេញទៅរស់នៅប្រទេសបារាំងនៅចុងឆ្នាំ១៩៧៦។ អ្នកស្រីបានលែងលះជាមួយស្វាមីគឺលោក លី ប៊ុនយីម នៅឆ្នាំ១៩៨៦។ សព្វថ្ងៃ អ្នកស្រីកំពុងរស់នៅប្រទេសបារាំង។ ជីវិតសិល្បៈ និង ស្នាដៃអ្នកស្រីវីរៈ តារា បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរដំបូងនៅឆ្នាំ១៩៦៥ ក្នុងវ័យ១៨ឆ្នាំ តាមរយៈការជួយជ្រោមជ្រែងរបស់លោកលី ប៊ុនយីម ចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត ដែលត្រូវជាស្វាមីរបស់អ្នកស្រី។ តួប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់ សំអឿន និង លោកណុប ណែម។ អ្នកស្រីបានសម្ដែងភាពយន្តឱ្យផលិតកម្មរន្ទះពេជ្រភាពយន្តសរុបបានប្រមាណ១០រឿង ជាអាទិ៍រួមមាន ៖
ឯកសារយោង
|
Portal di Ensiklopedia Dunia