សករាជសករាជ មានពាក្យ ស័កៈ និង រាជ ។ ស័កៈ មានន័យថា កាលសម័យ ការរាប់លំដាប់ឆ្នាំ ។ រាជ មានន័យថា ស្ដេច ឬអច្ឆរិយបុគ្គល ។ សករាជ មានន័យថា ការរាប់ថ្ងៃ ខែ ឆ្នាំ ឬយកត្រឹមតែឆ្នាំរៀងមក ពីថ្ងៃ ឬខែ ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណាមួយ ដែលជនានុជនបានកត់ត្រាទុក ។ នៅក្នុងកម្រងអត្ថបទប្រវត្តិវិទ្យាប្រទេសកម្ពុជាគេឃើញមានពាក្យពុទ្ធសករាជ និងគ្រិស្តសករាជ ។ សេចក្តីផ្តើមមនុស្សក្នុងសាកលលោកគ្រប់ជាតិគ្រប់សាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។ ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនឹងចំរើនកើនឡើងតាមលំដាប់ទៅបាន ដោយសារតែមានពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចមានពេលព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ - ខែ - ឆ្នាំខានមិនបានដែរ ។ ហេតុនេះ ការចេះចាំថ្ងៃ - ខែ - ឆ្នាំ មានប្រយោជន៍ជាច្រើនយ៉ាង ។ បើប្រទេសណាមិនប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វី ៗ ឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាម គឺធ្វើការព្រឹកជាល្ងាច ៗ ជាព្រឹក, ខែនេះជាខែនោះ, ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែរដូវថា រដូវភ្លៀង, រដូវរាំង, រដូវទឹកឡើង, រដូវទឹកស្រក នឹងរដូវស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ, មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយាលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេ, មនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ ។ ហេតុដូច្នោះ បានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅថា "សករាជ" ជាគ្រឿងចំណាំ ។ ឯសករាជដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន ៤ យ៉ាងគឺ៖
ឯសករាជទាំង ៤ យ៉ាងនេះគេរៀបរៀងតាមលំដាប់ដែលកើតមុន កើតក្រោយ ដូចតទៅនេះ គឺ
ដើមកំណើតនៃសករាជទាំង ៤ពុទ្ធសករាជក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៦២៩ ប្រាប់ថា ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់, រាប់ពីត្រឹមថ្ងៃ ១ រោច ខែពិសាខ ឆ្នាំនោះមក ជាពុទ្ធសករាជ ។
ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា ដែលហៅថា "បកសករាជ" ។ របៀបនេះ រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា ១ ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោច ខែពិសាខ មកដល់ថ្ងៃ ១៥ កើត ខែជេស្ឋ ជា ១ ខែ ។ល។ ពីថ្ងៃ ១ រោច ខែចេត្រ មកដល់ថ្ងៃ ១៥ កើត ខែពិសាខ ជា ១ ខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែនោះជាបច្ចុប្បន្នកាល មិនទាន់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥ រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វាន ត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាត្រឹមប៉ុណ្ណោះ), តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួង ឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងឆ្នាំ គំរប់ ២ នុ៎ះឯងថា ពុទ្ធសករាជ ២ ឆ្នាំ ឬពុទ្ធសករាជ ២, បើប្រើអក្សរសង្ខេបត្រូវប្រើអក្សរជា ព. ស. ២ ។ គ្រិស្តសករាជក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ៧៩៧ ប្រាប់ថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សាវតានៃសាស្ដាម្នាក់ឈ្មោះ យេស៊ូ ឬ យេស៊ូវ - គ្រិស្ត (Jésus ou Jésus - Christ) ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយ ហៅថាសាសនាគ្រិស្ដ«Religion Chretienne» ក្នុងកាលសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ (ព. ស. ៥៤២) ។ ពិតមែនតែព្រះយេស៊ូ - គ្រិស្ត ទទួលមរណភាពក្នុង ព. ស. ៥៧៥ ក្នុងអាយុគំរប់ ៣៣ ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើត គឺក្នុង ព. ស. ៥៤២ ហៅថា គ្រិស្តសករាជ សរសេរអក្សរសង្ខេបថា គ. ស. គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរុបនឹងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃនេះ ។ មហាសករាជក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៧២២ នឹងភាគទី ២ ទំព័រ ១០៨១ ប្រាប់ថា ស័ក ប្រែថា "កាល", សម័យយុគ ...," រាជ ប្រែថា "ស្ដេច" ។ ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬដោយមានហេតុអស្ចារ្យណាមួយ ដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ហៅថា "សករាជ" ៗ នេះកើតឡើងអំពីជនមួយពួកហៅថា ពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌៀ ក្នុងកាល ព. ស. ៦២១ ឆ្នាំ ។ កាលជនពួកនេះមានជ័យជំនះក្នុងការលុកលុយចូលមកវាតអំណាចក្នុង ប្រទេសឥណ្ឌៀប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈ ឬសាលិវាហនៈ, ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះថា "ស័ក ឬសការជ" ដែលចំណេរតមក ហៅថា "មហាសករាជ" ប្រែថា "សករាជធំ" នេះកើតមុនចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ (ព. ស. ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម. ស.1។ ចុល្លសករាជក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ១៥២ ប្រាប់ថា ចុល្លសករាជ ប្រែថា "សករាជតូច" ៗ នេះចាប់ផ្ដើមតាំងឡើងនៅថ្ងៃចន្ទ១២ កើត ខែចែត្រ ឆ្នាំកុរឯកស័ក ព. ស. ១១៨១។ ការប្រើសករាជក្នុងប្រទេសកម្ពុជាក្នុងប្រទេសកម្ពុជាប្រើសករាជ ៤ យ៉ាង គឺ ពុទ្ធសករាជ, មហាសករាជ, ចុល្លសករាជ និងគ្រិស្តសករាជ ។ ឯកសារយោង |
Portal di Ensiklopedia Dunia