សទ្ទានុក្រមព្រះពុទ្ធសាសនាអាយតនៈ ក(ន). ឈ្មោះទន្លេមួយ ដែលព្រះអានន្ទទូលអារាធនាព្រះមានព្រះភាគឱ្យទ្រង់សោយ និងជម្រះព្រះកាយ ក្នុងរវាងដំណើរផ្លូវទៅទីក្រុងកុសិនារា ក្នុងថ្ងៃបរិនិព្វាន។ (ន). ព្រះនាមព្រះសម្មាសម្ពុទ្ធមួយព្រះអង្គ ដែលបានឧប្បត្តិកឡើងមុនគេបង្អស់ នៅខាងដើមភទ្រកប្បនេះ ព្រះសម្មាសម្ពុទ្ធកកុសន្ធះ ឬ កកុសន្ធោ។ កង្ខា(ន). សេចក្តីសង្ស័យ, ដំណើរមិនអស់ចិត្ត, ធម្មជាតិជាគ្រឿងសង្ស័យ, Uncertainly, Doubt ។ (ម.ព. វិចិកិច្ឆា ផង)។ សេចក្តីសង្ស័យមាន៨ប្រការគឺៈ
(ន). កិរិយាកាត់នូវសេចក្តីសង្ស័យ។ (ន). សេចក្តីបរិសុទ្ធិ ថ្នាក់ដែលធ្វើឲ្យកម្ចាត់សេចក្តីសង្ស័យបានគឺកំណត់ដឹងបច្ច័យនៃនាមរូបបានហើយ ទើបអស់សង្ស័យក្នុងកាលទាំងបី។ (គុ). ភ្លឺ, រុងរឿង, ល្អ។ (ន). ភិក្ខុជាពូជនៃកច្ចៈ (ភិក្ខុឈ្មោះកច្ចៈ)។ មនុស្សល្អជាឈ្មោះនៃបុព្វបុរស។ កច្ចាយន ១(ន). ព្រះអរហន្តមួយរូបឈ្មោះថា កច្ចាយនៈ ហើយបានទទួលសេចក្តីសរសើរពីព្រះសម្មាសម្ពុទ្ធថាជា ឯតទគ្គៈ ក្នុងផ្លូវអធិប្បាយសេចក្តីសង្ខេបឲ្យពិស្តារបាន, កាលពីដើម លោកមានរូបរាងស្រស់បស់ស្អាតបាត, តែបណ្តាលមកពីបុរសម្នាក់បានឃើញរូបលោកស្អាត ហើយក៏គិតថាធ្វើម្តេចបានភរិយារូបស្អាតដូចលោកម្ចាស់អង្គនេះហ្អេះ! ភ្លាមន៎ុះ បុរសនោះក៏ក្លាយជាស្រី, ក្រោយមកទើបសូមខមាទោសលោក ហើយក៏ក្លាយជាបុរសវិញ, ព្រោះហេតុដូច្នេះហើយ ទើបព្រះមហាកច្ចាយនៈអធិដ្ឋានឲ្យមានរាងកាយធាតុទ្រលុកៗ ដូចដែលបានធ្លាប់ឃើញរូបសំណាក ដែលគេធ្វើជាតំណាងក្នុងសម័យបច្ចុប្បន្ននេះឯង, អ្នកខ្លះហៅលោកថា ព្រះកំចាយៗ ។ កច្ចាយន ២(ន), នាមព្រះមហាថេរមួយព្រះអង្គ ដែលជាអ្នកតែងក្បួនវេយ្យាករណ៍បាលីជាដើម។ វេយ្យាករណ៍បាលីនោះក៏ហៅថា កច្ចាយនៈ ដែរ (ច្រើនហៅថា មូលកច្ចាយនៈ)។ (ន). ឈ្មោះក្បួនវេយ្យាករណ៍ ជាជំនួយដល់មូលកច្ចាយនៈ ដែលសម្តេចព្រះសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ បានរៀបរៀងក្នុងកាលដែលសម្តេចបានសមណសក្តិជាព្រះគ្រូសង្ឃសត្ថា។ (ន). អណ្តើក (Tortoise, Turtle)។ (ន). កម្មដែលកើតឡើងដោយមិនបានគិតទុកជាមុន ឬមានចេតនាមិនច្បាស់លាស់។ កម្មដែលធ្លាប់ធ្វើទុកក្នុងអតីតភព អង្គធម៌បានដល់អកុសលកម្ម១២ មហាកុសលកម្ម៨ (ម.ព. កម្ម ផង)។ (ន). ឈ្មោះបុណ្យមួយដែលពុទ្ធបរិស័ទវេរសំពត់ថ្វាយដល់ព្រះសង្ឃ ក្នុងរយៈពេល២៩ថ្ងៃ ឬសំពត់ពិសេសដែលព្រះសាស្តាទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃចំពេលទេសកាលកឋិន។ ពាក្យថាកឋិននេះនៅក្នុងគម្ពីរបរិវារៈលោកសម្តែងថា : (ធម៌ទាំងប៉ុន្មានដែលតាំងនៅក្នុងកំលុងកឋិនត្ថារកិច្ចរាប់តាំងពីភិក្ខុដែលបានចូលបុរិមិកាវស្សាជាដើម ដរាបដល់ការដែលភិក្ខុក្រាលអនុមោទនាត្រឹមត្រូវ ប្រកបដោយធម៌ជាទីបំផុត, ជានាមធម៌ខ្លះ ជារូបធម៌ខ្លះ)។ ការរួបរួមដំណើរដែលប្រព្រឹត្តទៅស្មើគ្នា, ឈ្មោះអំពើដែលឱ្យឈ្មោះ, ពាក្យដែលហៅតាមឈ្មោះ, សម្តីនិយាយចេញឈ្មោះ, រូបព្យញ្ជនៈ, ពាក្យពោលចំពោះធម៌ទាំងអស់ហៅថាកឋិន (សរសេរកថិន ក៏បាន)។ (ន). រយៈពេលកឋិន គឺតាំងពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃពេញបូណ៌មីខែកត្តិក តាមវិនយប្បញ្ញត្តិ (ម.ព កឋិន ផង)។ (ន). ការធ្វើកឋិន, ការឱ្យសំពត់កឋិនដល់ភិក្ខុសង្ឃ ដែលនៅចាំវស្សាអស់ត្រីមាសក្នុងវត្តណាមួយ (ម.ព. កឋិន ផង)។ កឋិនមានអានិសង្ឃ៥យ៉ាងដល់ភិក្ខុគឺៈ
កណិការ(ន). ឈ្មោះឈើម្យ៉ាងដែលមានផ្កាស ប្រហែលនឹងផ្កាម្លិះ មានក្លិនក្រអូប។ កណ្ឋៈ(គុ). ស្រណោះ, សង្រេងសង្រៃ។ (ន). ភាពស្រពោននៃចិត្តព្រោះបាត់របស់ជាទីស្រលាញ់។ កណ្ឋកៈ(ន). ឈ្មោះសេះសម្បុរស១ ដែលព្រះសិទ្ធត្ថកុមារទ្រង់គង់នៅក្នុងថ្ងៃពេញបូណ៌មី កាលដែលព្រះអង្គចេញសាងព្រះផ្នួស។ កណ្ឌ(ន). ប្រភេទ, ក្រុម, ផ្នែក, ពួក, ផ្នែករបស់រឿង, ព្រួញ, គ្រាប់កាំភ្លើង, ទង់, ដើម, កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ : សាស្ត្រាមួយកណ្ឌ ។ កណ្ឌទេសន៍(ន). របស់របរដែលសម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីទេសនា (មហាជាតក)។ កណ្ហាជិនា(ន). ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរ មានក្នុងមហាវេស្សន្តជាតក (រឿងមហាជាតក)។ កណ្ណ(កិ). ស្តាប់, ឮ។ កតញ្ញាណ(ន). ប្រាជ្ញដែលកំណត់ដឹងបាន ធ្វើកិច្ចឱ្យសម្រេចហើយ គឺទុក្ខគួរកំណត់ដឹង បានដឹងហើយ។ សមុទយៈ គួរលះ បានលះហើយ។ និរោធ គួរធ្វើឱ្យច្បាស់ បានធ្វើឱ្យជាក់ច្បាស់ហើយ។ មគ្គគួរចម្រើន គឺបដិបត្តិ ឬធ្វើឱ្យកើតហើយ។ (ម.ព. ញាណ ផង)។ កតញ្ញុតា(ន). សេចក្តីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន (Gratefulness)។ កតញ្ញុតាធម៌(ន). ធម៌គឺកតញ្ញុតា។ កតញ្ញូ(ន). អ្នកដឹងឧបការគុណដែលអ្នកឯទៀត គេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនបានបំភ្លេច, មិនរមិលគុណគេ។ កតញ្ញូមានអានិសង្ឃ៤យ៉ាងគឺៈ
ខខជ្ជភាជកៈ(ន). ភិក្ខុអ្នកបានទទួលការតែងតាំងអំពីសង្ឃ ឱ្យមាននាទីចែកចង្ហាន់ (របស់បរិភោគដល់ភិក្ខុទាំងឡាយ)។ ខត្តិយ(ន). គឃងចឆជឈញដឋឌឍណតថធនធានមនុស្សធនបផពភមយរលវសហឡអត្ថំ |
Portal di Ensiklopedia Dunia