សភាតំណាងប្រជាជនកម្ពុជា
សភាតំណាងប្រជាជនកម្ពុជា, ហៅកាត់បានថា សតបក (ឬអាចហៅម៉្យាងទៀតបានថា៖ សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា) គឺជាឈ្មោះផ្លូវការរបស់សភាឯកនីតិបញ្ញត្តិនៃប្រទេសកម្ពុជានៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។[១] វាត្រូវបានបង្កើតឡើងជាអង្គនីតិប្បញ្ញត្តិផ្លូវការនៃប្រទេសកម្ពុជានៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ដោយមានសមាជិកសរុបចំនួន ២៥០ រូប។ បើយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ អាសនៈចំនួន ១៥០ គឺត្រូវកាន់កាប់ដោយអ្នកតំណាងកសិករ អាសនៈចំនួន ៥០ ទៀតគឺសម្រាប់កម្មករនិងពលករ និង ៥០ អាសនៈចុងក្រោយគឺសម្រាប់កងទ័ពបដិវត្តន៍កម្ពុជា។ អ្នកតំណាងទាំងអស់គឺត្រូវបានជ្រើសតាំងដោយការឆ្នោតជាសម្ងាត់សម្រាប់រយៈពេល ៥ ឆ្នាំដោយការបោះឆ្នោតលើកដំបូងនិងចុងក្រោយបង្អស់ត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦។ សភាតំណាងប្រជាជនកម្ពុជាបានបើកសម័យប្រជុំពេញអង្គជាលើកដំបូងនិងចុងក្រោយបង្អស់នៅថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែមេសា ដោយក្នុងកិច្ចប្រជុំនេះ គេបានចាប់តាំង'គណៈប្រធានរដ្ឋ'ដែលមាន៖ ប្រធានសភា អនុប្រធានទីមួយ អនុប្រធានទីពីរ "សមាជិករដ្ឋាភិបាល" និងគណៈកម្មាធិការអចិន្ត្រៃយ៍។ ផែនការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាត្រូវបានពិគ្រោះពិភាក្សា ប៉ុន្តែមិនដែលឃើញបានអនុវត្តអ្វីឡើយ ដោយសមាជិកសភាទាំង ២៥០ រូបត្រូវបានជ្រើសតាំងផ្ទាល់ពីគណៈកម្មាធិការបជ្ឈឹមបក្សកុម្មុយនិស្តកម្ពុជានិងអ្នកថ្នាក់លើរបស់បក្ស។[២] សភាតំណាងប្រជាជនកម្ពុជាត្រូវបានរំលាយចោលជាផ្លូវការបន្ទាប់ពីកងកម្លាំងវៀតណាមបានសម្រេចកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លទ្ធផល![]()
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា៖
ឯកសារយោង
|
Portal di Ensiklopedia Dunia