សម្ដេចប៉ាបហ្វ្រង់ស័រ![]() ![]() សម្ដេចប៉ាបហ្វ្រង់សូ័រ (១៧ ធ្នូ ១៩៣៦ – ២១ មេសា ២០២៥) គឺជាសម្ដេចប៉ាបទី២៦៦ នៃព្រះសហគមន៍កាតូលិក ដោយទ្រង់បានព្រះនាមក្លាយជាសម្ដេចប៉ាបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ក្រោយការបោះឆ្នោតនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ជាថ្ងៃដែលទ្រង់បានសុគត។ មុនពេលព្រះអង្គក្លាយទៅជាសម្ដេចប៉ាបព្រះអង្គបានដឹកនាំសង្គមព្រះយេស៊ូនៅក្នុងឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៩។និងនៅឆ្នាំ១៩៩៨ ទ្រង់បានក្លាយជាប្រធានអ្នកបួសនៅប៊ុយណូស៊ែ។ ព្រះនាមប្រសូតរបស់សម្ដេចប៉ាបជា លោកហួរហេ ម៉ារីអូ បេរគូយ្លីអូ តែសម្តេចប៉ាបបានជ្រើសរើស ព្រះនាមហ្រ្វង់សូ័រ សំរាប់គោរព សន្តហ្រ្វង់សូ័រពីអាសីសី ជាសន្តមួយអង្គមានន័យសុភាព និងការស្ដាប់់ឳវាទព្រះជាម្ចាស់។ សម្តេចប៉ាបហ្រ្វង់សូ័រជាសម្ដេចប៉ាបទីមួយមកពីក្រុមបួសសហជីវិនព្រះយេស៊ូនៅប្រវត្តិសាសព្រះសហគមន៍កាតូលិក និងជាសម្តេចប៉ាបទីមួយដែលមិនជាតិអីរ៉ុបនៅជាងមួយពាន់ឆ្នាំ (សម្ដេចប៉ាបជនជាតិអាហ្សង់ទីន)។
|
Portal di Ensiklopedia Dunia