សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច RULES ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៤៨ ដោយមានឈ្មោះថាវិទ្យាស្ថានជាតិនីតិសាស្ត្រ នយោបាយ និង សេដ្ឋកិច្ច ហើយត្រូវបានប្តូរឈ្មោះដូចបច្ចុប្បន្ននៅឆ្នាំ២០០៣។
ប្រវត្ដិសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច គឺជាគ្រឹះស្ថានឧត្ដមសិក្សាដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដំបូងបង្អស់នៅឆ្នាំ ១៩៤៨ ក្នុងនាមជា វិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ ឆ្នាំ ១៩៥៧ គឺជាឆ្នាំមួយសម្រាប់ប្រវត្ដិសាស្ដ្រនៃសាកលវិទ្យាល័យ វិទ្យាស្ថានបានប្រែក្លាយជាមហាវិទ្យាល័យដោយព្រះរាជក្រឹត្យ។ ឆ្នាំ ២០០៣ គឺឆ្នាំដ៏សំខាន់មួយសម្រាប់ប្រវត្ដិសាស្ដ្រសាកលវិទ្យាល័យ។ មហវិទ្យាល័យនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យក្រោមនាមជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ឈ្មោះនៃសាកលវិទ្យាល័យនៅតែភ្ជាប់នូវពាក្យ នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចដដែល ដើម្បីចង្អុលបង្ហាញថាមុខវិជ្ជាទាំងពីរនេះគឺជា មុខវិជ្ជាគោលសម្រាប់កម្មវិធីសិក្សានៃសាកលវិទ្យាល័យ។ ទោះបីជាយ៉ាងណាក៏ដោយ មុខវិជ្ជាដទៃទៀតនៃផ្នែកវិទ្យាសាស្ដ្រសង្គម និងធម្មជាតិ ដូចជា ភាសា និងវិទ្យាសាស្ដ្រកុំទ្យូទ័រកំពុងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ ថ្មីៗនេះ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន ៤ ថ្នាក់ក្រោយឧត្ដមសិក្សា ២ និងមជ្ឈមណ្ឌល ១។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅតែរក្សាតំណែងរបស់ខ្លួនជាសាកលវិទ្យាល័យជាតិចំបង និងជាសាកលវិទ្យាល័យឈានមុខគេក្នុងរង្វង់មុខវិជ្ជានីតិសាស្ដ្រ សេដ្ឋកិច្ច និងអប់រំពាណិជ្ជកម្ម។ គោលដៅ និងតួនាទីដោយដឹងថាផ្នែកសាធារណៈ និងផ្នែកឯកជនគឺជាសសរស្ដម្ភក្នុងការទ្រទ្រង់ការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យបានពង្រីកគោលដៅរបស់ខ្លួន។ ជាទម្លាប់ គោលដៅតែមួយគត់របស់សាកលវិទ្យាល័យគឺដើម្បីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យសាធារណៈ។ ប៉ុន្ដែបច្ចុប្បន្ន គោលដៅនេះបានពង្រីកវិសាលភាពដោយបញ្ចូលវិស័យឯកជនផងដែរ។ កម្មវិធីបណ្ដុះបណ្ដាលផ្សេងៗនៃផ្នែកគ្រប់គ្រងពាណិជ្ជកម្មត្រូវបានបង្កើតឡើង និងអភិវឌ្ឍ ទទួលស្គាល់យ៉ាងឆាប់រហ័ស។ ពីមួយឆ្នាំទៅមួយឆ្នាំ សាកលវិទ្យាល័យមានមោទនភាពក្នុងការបញ្ជូនបុគ្គលមានសមត្ថភាពជាច្រើនទៅស្ថាប័នទាំងឯកជន និងសាធារណៈ។ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចុប្បន្នកំពុងបម្រើការនៅស្ថាប័នរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ក្រុមហ៊ុនឯកជន និងអង្គការអន្ដរជាតិមួយចំនួន។ ក្រៅពីតួនាទីនៃការផ្គត់ផ្គង់ធនធានមនុស្សសម្រាប់សង្គមកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចបម្រើជាតួនាទីមួយទៀតគឺជាមាគ៌ាពីកម្ពុជាឆ្ពោះទៅពិភពលោក។ តួនាទីនេះត្រូវបានបង្ហាញដោយសហប្រតិបត្ដិការយ៉ាងច្រើនជាមួយស្ថាប័នអន្ដរជាតិ និងសាកលវិទ្យាល័យនានាតាមរយៈការផ្លាស់ប្ដូរនិស្សិត និងសមាជិកដេប៉ាតឹម៉ង់។ បុគ្គលិក និងនិស្សិតនៅសាកលវិទ្យាល័យ នៅក្នុងឆ្នាំ ២០០៣ មានសិស្សនិស្សិតបរិញ្ញាបត្រចំនួន ៤,៨០២ នាក់ដែលសិក្សាលើ ៤ មហាវិទ្យាល័យ។ ក្នុងចំណោមសិស្សទាំងនោះ មាននិស្សិតនារីចំនួន ១,៤៧៨ នាក់។ ចំណុចពិសេសមួយនៃចំណុចសំខាន់នៃសាកលវិទ្យាល័យ គឺការបង្ហាត់បង្រៀនដែលមានគុណភាពនិងបុគ្គលិករដ្ឋបាល។ បច្ចុប្បន្ននេះ ថ្នាក់ក្រោយឧត្ដមសិក្សាដែលទើបបង្កើតមានសិស្ស ៥០៧ នាក់។ មានសាស្ដ្រាចារ្យធ្វើការពេញម៉ោង ៨៤ នាក់ និងគ្រូបង្រៀនក្រៅម៉ោង ១១២ នាក់និង សាស្ដ្រាចារ្យបរទេសចំនួន ៧០ នាក់ដែលផ្ដល់ការបង្រៀនក្រោមកម្មវិធីផ្លាស់ប្ដូរនិស្សិត។ កម្មវិធីសិក្សាប្រព័ន្ធអប់រំវគ្គសិក្សាត្រូវបានបែងចែកជា ២ ឆមាស និងជា ៨ ឆមាសសម្រាប់ការសិក្សាបរិញ្ញបត្រទាំងមូល ៤ ឆ្នាំ។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចផ្ដល់កម្មវិធីសិក្សាជាមួយនឹងការផ្ដោតជាចំបងទៅលើនីតិសាស្ដ្រ សេដ្ឋកិច្ច និងការអប់រំពាណិជ្ជកម្ម។ កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា (Undergraduate Studies)មហាវិទ្យាល័យនីតិសាស្ត្រ (Faculty of Law)
មហាវិទ្យាល័យរដ្ឋបាលសាធារណៈ (Faculty of Public Administration)
មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងគ្រប់គ្រង (Faculty of Economics and Management)
មហាវិទ្យាល័យសេដ្ឋកិច្ចព័ត៌មានវិទ្យា (Faculty of Information Economics)
កម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (Postgraduate Studies)Postgraduate School of Law
Postgraduate School of Economics and Management
ឯកសារយោង |
Portal di Ensiklopedia Dunia