សាកលវិទ្យាល័យស្វាយរៀង![]() សាកលវិទ្យាល័យស្វាយរៀង (អង់គ្លេស: Svay Rieng University) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយរបស់ព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទីធ្លាសាកលវិទ្យាល័យមានទំហំ ៥២៦០០ម២។ សាកលវិទ្យាល័យមាន៣អាគារ ត្រូវនឹង៤១បន្ទប់ ដែលក្នុងនោះបន្ទប់រៀនមាន២៨បន្ទប់ បន្ទប់កុំព្យូទ័រមាន២បន្ទប់ សាលស្តាំភាសាមាន១បន្ទប់ បណ្ណាល័យ១ សាលប្រជុំ១បន្ទប់ និងបន្ទប់ការិយាល័យចំនួន៧បន្ទប់។ ប្រវត្តិសាកលវិទ្យាល័យស្វាយរៀងត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៤ និងកសាងរួចជាស្ថាពរនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៥។ សាកលវិទ្យាល័យនេះត្រូវបានសម្ពោធន៍ដាក់អោយដំណើរការជាផ្លូវការនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦ និង សម្ភោធអាគារសិក្សាថ្មី ដែលប្រសិទ្ធិនាមថា អាគារ ឯកឧត្តម ហុក ឡង់ឌី និង ចែកសញ្ញាបត្រដល់និស្សិត ដែលបានប្រឡងបញ្ចប់ការសិក្សា នៅថ្ងៃ ចន្ទ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១០ ។ ដេប៉ាតឺម៉ង់សាកលវិទ្យាល័យមាន៥ដេប៉ាតឺម៉ង់ (មហាវិទ្យាល័យ)
និងមានបើកបង្រៀនថ្នាក់ MBA វិបសាយសូមមើលផងដែរ |
Portal di Ensiklopedia Dunia