សុង សេងហ៊ន
ជីវប្រវត្តិសង្ខេបអ្នកស្រីសុង សេងហ៊ន កើតនៅឆ្នាំ ១៩៥៨ ជាតារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញទូទាំងប្រទេសកម្ពុជាកាលពីអំឡុងទសវត្សរ៍ទី៩០។ អ្នកស្រីមានស្រុកកំណើតនៅក្រុងភ្នំពេញ។ អ្នកស្រី ជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតទាំងអស់៤នាក់ (ស្រី ២នាក់ ប្រុស២នាក់) ។ ចំពោះប្រវត្តិការសិក្សា អ្នកស្រីសុង សេងហ៊ន ធ្លាប់បានសិក្សានៅសាសាបឋមសិក្សា ពៅ អ៊ុំ (បច្ចុប្បន្នក្លាយជាសាលាបឋមសិក្សាទួលគោក) ហើយក្រោយមកអ្នកស្រីបានបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ លុះមកដល់របបខ្មែរក្រហម អ្នកស្រីត្រូវបានគេជម្លៀសទៅកាន់ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (សព្វថ្ងៃខេត្តបន្ទាយមានជ័យ)។ នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ ក្រុមគ្រួសារអ្នកស្រីសុង សេងហ៊នបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ហើយបានបង្កើតបណ្ណាល័យមួយឈ្មោះថាសាយណ្ហណារ៉ា ដើម្បីប្រកបអាជីវកម្មថតកាស្សែតនិងថាសចម្រៀង។ សព្វថ្ងៃអ្នកស្រីសុង សេងហ៊ន កំពុងរស់នៅរដ្ឋផេនស៊ីលវ៉ានីញ៉ា ភាគឦសានសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ។ ជីវិតសិល្បៈ និង ស្នាដៃអ្នកស្រីបានចាប់អាជីពជាតារាចម្រៀងឱ្យបណ្ណាល័យសាយណ្ហណារ៉ា នៅឆ្នាំ១៩៨២។ បទចម្រៀងរបស់អ្នកស្រីទាំងអស់ សុទ្ធតែថតឱ្យបណ្ណាល័យសាយណ្ហណារ៉ា ពោលគឺអ្នកស្រីពុំដែលធ្លាប់បានថតឱ្យផលិតកម្មណាផ្សេងឡើយ សូម្បីតែច្រៀងតាមវេទិកាប្រគំតន្រ្តីនានាឬ ចូលរួមច្រៀងជាកិត្តិយសក្នុងកម្មវិធីណាមួយក៏មិនដែលផង។ បទចម្រៀងរបស់អ្នកស្រីមានលក្ខណៈពិសេសត្រង់ថាបទភាគច្រើនគឺអ្នកស្រីជាអ្នកនិពន្ធដោយខ្លួនឯងផ្ទាល់តែម្ដង។ ក្នុងអំឡុងទ.វទី៩០ បទចម្រៀងរបស់អ្នកស្រីសុង សេងហ៊ន បានទទួលការពេញនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ចម្រៀងខ្មែរគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ ជាញឹកញាប់ នៅក្នុងកម្មវិធីសំណូមពរបទចម្រៀងនាសម័យនោះ គេតែងឮប្រិយមិត្តអ្នកស្ដាប់សំណូមពរឱ្យចាក់បទចម្រៀងរបស់អ្នកចម្រៀងរូបនេះទាំងនៅស្ថានីយ៍វិទ្យុនៅក្នុងប្រទេសកម្ពុជាទាំងនៅវិទ្យុសម្លេងសហរដ្ឋអាមេរិក ព្រោះគេយល់ថាទឹកដមសម្លេងអ្នកស្រីពិរោះលន្លង់លន្លោចស្រាលស្រទន់សក្តិសមទាំងបទមនោសញ្ចេតនាទាំងបទញាក់កន្រ្តាក់អារម្មណ៍។ តារាចម្រៀងល្បីៗជំនាន់ស្របាលអ្នកស្រីមានដូចជាគឺលោកកែវ សារ៉ាត់ លោកឈួយ សុភាព លោកទឹង ភិរម្យ អ្នកស្រីឡុង ស៊ីដា អ្នកស្រីដួង ម៉ាឡៃ ជាដើម។ បទចម្រៀងល្បីៗរបស់អ្នកស្រីសុង សេងហ៊នរួមមាន៖ បទមនោសញ្ចេតនា
បទញាក់
ឯកសារយោDescription
|
Portal di Ensiklopedia Dunia